31 C
Phnom Penh

តុលាការចោទប្រកាន់កូន ប្រុសលោកច័ន្ទសារុននិងបក្ខពួកពីបទហិង្សាដោយចេតនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការទីក្រុងភ្នំពេញនៅថ្ងៃសុក្រ ទី២០ ខែធ្នូ នេះបានសម្រេចចោទប្រកាន់ជនដៃដល់ឈ្មោះ សារុន វិធុរៈ ដែលជាកូនប្រុសលោកច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ពីបទហិង្សាដោយចេតនា។
កាលពីថ្ងៃព្រហស្បតិ៍សមត្ថកិច្ចខណ្ឌដង្កោ បានបញ្ជូនថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ឈ្មោះ សារុន វិធុរ៉ាក់ និងបក្ខពួកទៅតុលាការ ពាក់ព័ន្ធករណីហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ ឈ្មោះ អ៊ឹម សិរីរដ្ឋ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ។
សាព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកគុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញចុះផ្សាយថា ម្ចាស់ការ៉ាស់ាំង PTT និងកូនកនត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា ហើយត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរបន្ត។

កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ថៅកែស្ថានីយ៍ប្រេងឥន្ធនៈ PTT នៅរង្វង់មូលគួរស្រូវ លោក សារុន វិធុរៈ បានបង្ហោះវីដេអូមួយ ដោយបង្ហាញទិដ្ឋភាពបុរសម្នាក់ អមដោយស្នាមបែកមុខបែកមាត់ហើយដៃត្រូវបានគេចងព័ទ្ធទៅក្រោយ និងចាប់បោចសក់ទៀតផង។

លោក សារុន វិធុរៈ បានអះអាងក្នុងវីដេអូនោះថា លោកបានចាប់ជនពាលម្នាក់ ដោយមានគេជួលមកអុកឡុកកន្លែងស្ថានីយ៍ប្រេងរបស់លោក និងបានលួចចូលទៅក្នុងបន្ទប់ស្រី ដើម្បីថតរូបមនុស្សស្រីចូលក្នុងបន្ទប់បត់ជើង។

ក្នុងវីដេអូនោះ ក៏មានការបង្ខិតបង្ខំបុរសរូបនោះ ឱ្យសារភាព និងទទួលយកចំពោះការចោទប្រកាន់ទាំងនេះថែមទៀតផង។

ចំណែកជនរងគ្រោះ ឈ្មោះ អ៊ឹម សិរីរដ្ឋ បានចេញមកបកស្រាយនៅលើ គណនេយ្យ Facebook របស់ខ្លួនដោយបដិសេធ ទាំងស្រុងចំពោះការចោទប្រកាន់ទាំងនេះ។ លោកបញ្ជាក់ថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ លោកបន្តថាហេតុការណ៍យប់ថ្ងៃទី ១៦ ខែធ្នូនោះ គឺជាការយល់ច្រឡំប៉ុណ្ណោះ។

លោកថា យប់នោះពេលធ្វើដំណើរទៅខេត្តតាកែវ លោកក៏បានចូលចាក់សាំងនៅស្ថានីយ៍ចាក់សាំង PTT  ហើយក៏ដើរទៅបត់ជើងនៅបន្ទប់ទឹក ប៉ុន្តែលោក ច្រឡំចូលទៅក្នុងបន្ទប់ទឹកនារីទាំងអចេតនា ហើយនៅពេលចេញមកវិញ ក៏ត្រូវបានគេចាប់វាយដំ និងបង្ខំឱ្យសារភាពកំហុសតែម្តង ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស