31 C
Phnom Penh

ប្រធានាធិបតីត្រាំ បញ្ឈឺចិត្តសភាបក្សប្រជាធិបតេយ្យអោយប្រញ៉ាប់បោះឆ្នោតទំលាក់លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសដែលមានឥរិយាបថច្រឡើសបើសតែមានឥទ្ធិពលជាខ្លាំងក្នុងពិភពលោក និងជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារដែលក្លាយជាប្រធានាធិបតីអាមេរិក ទី៤៥ គឺលោក ដូណាល់ត្រាំ បានថ្លែងបញ្ឈឺចិត្តភ្លាមៗទៅ សមាជិកសភា នៃគណបក្សប្រជាធិនតេយ្យ ដែលសំឡេងភាគច្រើននៅ ក្នុងរដ្ឋសភាអោយប្រញ៉ាប់កោះ ប្រជុំព្រឹត្តសភា សំឡេងភាគច្រើននៃបក្សសាធារណរដ្ឋអោយបានលឿន ដើម្បីដកហូតតំណែង របស់លោកគឺចំពេល មានការប៉ះទង្កិចគ្នា ជាខ្លាំងរវាងបក្សធំពីរនេះ របស់អាមេរិក។

តាមបណ្ដាញផ្សាយព័ត៌មាន BBC លោក ត្រាំ ក៏បានទទូចសុំអោយបក្សសាធារណរដ្ឋគ្រប់គ្រងសវនាការនេះឲ្យបានល្អក្នុងនាមជាបក្សសំឡេងភាគច្រើន ហើយឆាប់ផ្ដល់ភាពស្អាតស្អំដល់រូបលោកឡើងវិញ។

កាលពីថ្ងៃពុធទី១៨ធ្នូ រដ្ឋសភាបានបោះឆ្នោតចោទប្រកាន់លើប្រធានាធិបតី ដូណាល់ ត្រាំ ជាផ្លូវការ ដែលពេលនេះ គឺដល់វេនព្រឹទ្ធសភាវិញម្ដង។  នៅក្នុងការបោះឆ្នោត ផ្ដើមចោទប្រកាន់ លោកត្រាំ ក្នុងបទ បំពានអំណាច និង បង្កការរាំង ដំណើរការនីតិវិធីស៊ើបអង្កេតរបស់រដ្ឋសភា គឺសំឡេងឆ្នោត គាំទ្រ២២៩ទល់នឹង១៩៨ប្រឆាំងនឹងការចោទប្រកាន់លើលោកត្រាំ ។ បច្ចុប្បន្ន ព្រឹទ្ធសភាអាមេរិក ក្រោមការគ្រប់គ្រងដោយសំឡេង ភាគច្រើននៃគណបក្សសាធារណរដ្ឋ ដែលមាន៥៣រូប។

តាមច្បាប់អាមេរិក ព្រឹទ្ធសភាអាមេរិក នឹងក្លាយជាតុលាការកាត់ក្ដីលើសំណុំរឿងនេះថា ត្រូវបណ្ដេញលោក ត្រាំ ចេញពីតំណែងឬយ៉ាងណាគឺត្រូវរកសំឡេងពីរភាគបី ឬ៦៧នៃសមាជិកព្រឹទ្ធសភាអោយបាន ក្នុងសមាជិកសរុប ១០០រូប  ទើបបង្កើតបាននូវនីតិវិធីដើម្បីដកលោក ត្រាំ ។

តែយ៉ាងណា ការចោទប្រកាន់លោក ត្រាំ ទៅកាន់ព្រឹទ្ធសភានៅមិនទាន់នៅឡើយទេ  ដោយប្រធានរដ្ឋសភា លោកស្រី Nancy Pelosi ត្រូវរង់ចាំឲ្យព្រឹទ្ធសភាឯកភាពគ្នាលើបញ្ញត្តិ និងនីតិវិធីរបស់សវនាការរដ្ឋសភាជាមុនសិន។ប៉ុន្តែសម្រាប់លោក ត្រាំ បង្ហាញ ភាពអន្ទះសា បង្ខំអោយមានសវនាការ អោយបានលឿន។

លោកបាន បញ្ចេញសារនៅលើ Twitterថា  «ខ្ញុំចង់បានសវនាការនេះធ្វើអោយលឿន។ លោក បានចោទ ក្រុមប្រជាធិបតេយ្យ ថាមិនចង់អោយមានសវនាការទេ ដោយ សារតែ គំនិតរបស់ពួកគេ គឺមហាអាក្រក់ណាស់ ។ តែលោកចំអកថា មើលទៅ ក្រុមនេះ គ្មានមេធាវី គ្មានសាក្សី គ្មានអ្វីទាំងអស់ដើម្បី អោយពួកគេ ប្រាប់ទៅព្រឹទ្ធសភា  ។ជាការពិត គ្មានភស្តុតាង អ្វីឡើយ។ បើចង់គឺសូមអោយបើកសវនាការទៅ។

លោក ត្រាំ បន្តចំអកទៀតថាបក្សប្រជាធិបតេយ្យ នឹងចាញ់ក្ដី បើពុំមាន សវនាការនៅពេលនេះ។

តាមការគ្រោងទុក គឺសវនាការព្រឹទ្ធសភា នឹងអាចដំណើរការបានលុះត្រាទទួលយក គណៈប្រតិភូសភា របស់ បក្សប្រជាធិបតេយ្យ ទៅការពារក្ដី ជាមុនសិនដែលខណៈនេះ ទាំងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ មិនទាន់រកឃើញចំណុចរួមដើម្បីដំណើការសវនាការនៅឡើយទេ។ ហើយខណៈនេះ បក្សប្រជាធិបតេយ្យកំពុងជំរុញសាក្សីសំខាន់ៗមួយចំនួន ចូលរួមផ្ដល់សក្ខីកម្ម ប៉ុន្តែបក្សសាធារណរដ្ឋនៅមិនទាន់ឆ្លើយ ហើយអាចនឹងបដិសេធទៀតផង។

លោកសមាជិកព្រឹទ្ធសភា Mitch McConnell  ដែលជា មេដឹកនាំព្រឹទ្ធសភានៃបក្សសាធារណរដ្ឋ នឹងកំណត់បើកសវនាការនេះ តែចង់អោយបក្សប្រជាធិបតេយ្យ ផ្ដល់លំអិតថែមទៀត នូវភស្តុតាង ដាក់បន្ទុកលោកត្រាំ។តែលោកបានបដិសេធថានឹងមិនលេងបាល់នេះទេ ។

ព្រឹទ្ធសភាអាមេរិក ដែលមានសមាជិក១០០នាក់ គឺត្រូវការសំឡេង ២/៣ ទើបអាចកោះប្រជុំដើម្បី បើកសវនាការករណីលោកត្រាំ។ សម្រាប់លោក ព្រឹទ្ធសភា McConnell  បានហៅករណីចោទលោកត្រាំ ក្នុងបទ impeachment នេះ គឺជាការប្រញ៉ាប់ជ្រុលពេកហើយ ដែលមិនមានសច្ចភាពនៃប្រវត្តិសាស្ត្រឡើយ។

យ៉ាងណា ក្រុមប្រជាធិបតេយ្យ ដែលនៅតែមានក្ដីសង្ឃឹមថា បើនៅបន្តព្យារពេល ទៀតគឺសាធារណជន នឹងកាត់ក្ដីជំនួស ហើយពួកគេ នឹងបដិសេធ មិនទទួលស្គាល់លោកត្រាំជាមេដឹកនាំ អាមេរិកទៀតឡើយដែលពួកគេ កំពុងតែចង់អោយមានការដកលោកត្រាំ ជាបន្ទាន់។

លោកត្រាំត្រូវបានចោទ ថាបានដកប្រាក់៤០០លានដុល្លារអាមេរិក ជាប្រាក់ជំនួយយោធា ទៅ អោយប្រទេសអ៊ុយក្រែន ដោយមានកំហុសធ្ងន់ធ្ងរ។ សមាជិកសភាបក្សប្រជាធិបតេយ្យបន្តចោទថា លោកត្រាំ បំពានអំណាច ដោយប្រើតួនាទីជាប្រធានាធិបតីដើម្បី ចំណេញផ្នែកនយោបាយ និងបំផ្លាញ សន្តិសុខជាតិ។

យ៉ាងណាក្ដី រឿងនេះទំនងមិនអាចកើតឡើងព្រោះបក្សសាធារណរដ្ឋជឿថា ការចោទប្រកាន់លោក ត្រាំ តាំងពីដើមរៀងមក ជារឿងនយោបាយច្រើនជាងដំណើការស៊ើបអង្កេតបទឧក្រិដ្ឋប្រឆាំងលោកត្រាំ។

តែនៅពេលជាមួយគ្នា  ប្រាប់តែ ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បានចេញមុខការពារសមភាគីដូណាល់ត្រាំ  ដោយអះអាងថា ការការចោទប្រកាន់ជាផ្លូវការដែលឈានដល់ការដកហូតតំណែងលោក  ដូណាល់ ត្រាំ គឺផ្អែកលើ «ហេតុផលប្រឌិត» ។ លោកប្រធានាធិបតីរុស្ស៊ី មានទំនុកចិត្តថា លោកត្រាំ នឹងនៅតែកាន់តំណែងប្រធានាធិបតី ព្រោះមិនមានសំឡេង គ្រាប់គ្រាន់ទំលាក់លោកត្រាំ។

លោក  ពូទីន លើកឡើងបែបនេះក្នុងសន្និសីទព័ត៌មានមួយ កាលពីថ្ងៃទី ១៩ ធ្នូ នៅក្រុងម៉ូស្កូ។

លោក ពន្យល់ថាសំណុំរឿងដកហូតតំណែងពីលោកត្រាំ នឹងត្រូវឆ្លងកាត់ព្រឹទ្ធសភា ដែលបក្សសាធារណរដ្ឋមានមតិភាគច្រើន គឺមិនទំនងថា  ដកហូតលោកត្រាំបានងាយឡើយ។ មិនតែប៉ុណ្ណោះ លោក ពូទីនថែមទាំងចំអកអោយក្រុមប្រជាធិបតេយ្យថា «សំនុំរឿងនេះ គឺគ្រាន់ជាការបន្តសង្គ្រាមនយោបាយផ្ទៃក្នុង នៃបក្សប្រជាធិបតេយ្យប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស