Latest
ហ្វីលីពីនបញ្ជាឱ្យកងទ័ពការពារដែនទឹករបស់ខ្លួន ខណៈភាពតានតឹងជាមួយចិនកាន់តែកើនឡើង
លោកប្រធានាធិបតី Ferdinand Marcos Jr បាននិយាយនៅថ្ងៃសុក្រ ទី២៩ កញ្ញា ថា ហ្វីលីពីនត្រូវពង្រឹងការការពារទឹកដី ក៏ដូចជាសិទ្ធិនៃអ្នកនេសាទរបស់ខ្លួន ក្នុងក្របខ័ណ្ឌដែលបានកំណត់ដោយច្បាប់សមុទ្រអន្តរជាតិ ដែលលោកថា ហ្វីលីពីនមិនមានបំណងបង្កបញ្ហានោះទេ។
ការថ្លែងរបស់ប្រធានាធិបតីហ្វីលីពីន ចំពេលដែលមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងជាមួយចិន ជុំវិញសកម្មភាពក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។
សារព័ត៌មានបារាំង AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា បានឱ្យដឹងថា ឆ្មាំសមុទ្រហ្វីលីពីនក្នុងសប្តាហ៍នេះបានរុះរើរបាំងបណ្តែតទឹកប្រវែង ៣០០ម៉ែត្រ ដែលចិនបានដាក់នៅតំបន់ថ្មប៉ប្រះទឹក Scarborough...