41.3 C
Phnom Penh

លោក ហ៊ុន សែន និងលោក កឹម សុខា ផ្ញើរសារជូនពលរដ្ឋពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មី ២០២០ ក្នុងអត្ថន័យផ្សេងគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំគណបក្សនយោបាយធំៗ នៅកម្ពុជា រួមមានគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានផ្ញើរសារជូនពរឆ្នាំថ្មីចូលឆ្នាំសកល២០២០ ទៅកាន់ជនរួមជាតិក្នុងអត្ថន័យផ្សេងៗគ្នា។

សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ក្នុងឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីលោកជូនពរពលរដ្ឋក្នុងការធ្វើដំណើរជិតឆ្ងាយ ទាំងនៅក្នុង និងក្រៅប្រទេស ប្រកបដោយសុវត្ថិភាព និងគ្មានការបារម្ភភ័យព្រួយអ្វីទាំងអស់ឡើយ ។

ដោយឡែក សម្រាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់បណ្ដឹងនៅតុលាការនៅឡើយនោះ ក៏បានប្រើប្រាស់បបណ្ដាញសង្គមរបស់លោក ថ្លែងសារជូនពរជនរួមជាតិ សម្រាប់ឆ្នាំថ្មីឆ្នាំសកល២០២០ផងដែរ។

លោក កឹម សុខា បានបួងសួងសូមឱ្យទសវត្សថ្មីនេះ នាំមកនូវទំព័រប្រវត្តិសាស្ត្រថ្មី ដែលនាំកម្ពុជាឆ្ពោះទៅរកសន្តិភាពពិតប្រាកដ ហើយប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។

សារជូនពររបស់មេបក្សប្រឆាំងនេះ ក្រោយពេលគេមើលឃើញថា នៅឆ្នាំ២០១៩ ស្ថានភាពនយោបាយនៅកម្ពុជា បានធ្វើឱ្យពលរដ្ឋ ពិសេសក្រុមបក្សសង្រ្គោះជាតិបន្តរស់នៅទាំងភ័យខ្លាច ការគំរាមកំហែង ចាប់ចងឥតស្រាកស្រាន្ត ដែលធ្វើឱ្យពួកគាត់រស់នៅដោយគ្មានសេចក្តីស្ងប់។ បន្ថែមពីនេះ បញ្ហាឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក បានធ្វើឱ្យពលរដ្ឋស្ទើរគ្រប់ស្រទាប់ព្រួយបារម្ភ ដោយថាប្រសិនបើបញ្ហានេះកើតឡើង នឹងនាំកម្ពុជាទៅរកវិបត្តិអត់ការងារធ្វើ និងវិបត្តិសង្គមថែមទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស