37 C
Phnom Penh

អាមេរិកនិងអ៊ីរ៉ង់បង្កជម្លោះជាថ្មីទៀតស្វាគមន៍ឆ្នាំថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងទ័ពអាកាសអាមេរិកនៅ មជ្ឈឹមបូព៌ា កាលពីថ្ងៃអាទិត្យបាន វាយប្រហារ ទៅលើ ទីតាំង៥កន្លែងរបស់ពួកសកម្មប្រយទ្ធនៅអ៊ីរ៉ាក់ និងស៊ីរី ដែលអ៊ីរ៉ង់គាំទ្រ។

ការវាយប្រហារ ទៅលើ ពួកសកម្មប្រយុទ្ធ Kataeb Hezbollah បាននាំអោយក្រុមនេះ ស្លាប់២៤នាក់ និងរបួសហ៥០នាក។ នេះ បើតាម សារព័ត៌មានNBC News ។

តែហេតុការណ៍នេះ គឺជាការសងសឹករបស់អាមេរិក ដែលធ្វើឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះ បានបាញ់រ៉ូក្កែតធ្លាក់ក្បែរមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទីសុក្រសប្ដាហ៍មុន បណ្ដាលអោយពលរដ្ឋអាមេរិក ម្នាក់ស្លាប់និងរបួសកងទ័ពអាមេរិក៤នាក់។ នៅថ្ងៃនេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានបន្តព្រមានថា អាមេរិក បានត្រៀមវាយប្រហារទៀត ទៅលើ កម្លាំងពួកសកម្មប្រយុទ្ធដែលអ៊ីរ៉ង់នៅពីក្រោយ។ នៅក្នុងការសន្ទនាគា្នតាមទូរស័ព្ទ ទៅសមភាគី អ៊ីស្រាអ៊ែល អារ៉ាប៊ីសាវអូឌិត និងអារ៉ាប់រួម លោក រដ្ឋមន្ត្រី Pompeo បានបន្តពន្យល់អំពីហេតុផលដែលនាំអាមេរិកសម្រេចបើកការវាយប្រហារដូចនេះ។

លោកPompeo បាននិយាយប្រាប់ នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល Benjamin Netanyahu ថា សហរដ្ឋអាមេរិក សន្យាវាយប្រហារធ្ងន់ថែមទៀត គឺអោយ តែផលប្រយោជន៍អាមេរិក ត្រូវបានបំផ្លាញ ដោយក្រុមនេះ ។

ដោយឡែកព្រះអង្គម្ចាស់ អារ៉ាប៊ីសាវអីឌិត Mohammed bin Zayed Al Nahyan មានបន្ទូល គាំទ្រ សហរដ្ឋអាមេរិក។ លោកPompeo បានប្រាប់ព្រះអង្គម្ចាស់ Mohammed ថារបបអ៊ីរ៉ង់ នៅតែជាការបង្ក អសន្តិសុខនៅក្នុងតំបន់ ។

តែយ៉ាងណា អ៊ីរ៉ង់ បានប្រកាសថ្កោលទោស សហរដ្ឋអាមេរិក ដោយចាត់ទុកថា ជាអំពើភេរវកម្ម តែបានច្រាន ការចោទថា របបនៅអ៊ីរ៉ង់ ជាប់ពាក់ព័ន្ធ ការវាយប្រហារសម្លាប់ពលរដ្ឋអាមេរិកនៅលើទឹកដីអ៊ីរ៉ាក់។ អ្នកនាំពាក្យ ក្រសួងការបរទេស អ៊ីរ៉ង់ Abbas Mousavi បាននិយាយថាអ៊ីរ៉ង់ សូមថ្កោលទោស ជាខ្លាំង ចំពោះ ការឈ្លានពានចូលទឹកដីអ៊ីរ៉ាក់ ដោយចាត់ទុក ហេតុការណ៍នេះ គឺជាអំពើភេរកម្ម ។ លោកបានទាមទារអោយ អាមេរិក គោរពដែនអធិបតេយ្យ ប្រទេសអ៊ីរ៉ាក់។ លោកក៏បានអំពាវនាវអោយ អាមេរិក បញ្ចប់ការកាន់កាប់ប្រទេសអ៊ីរ៉ាក់។

តែសម្រាប់ ប្រធានាធិបតីអ៊ីរ៉ាក់ Barham Saleh បាននិយាយថា ការវាយហារនេះ គឺមិនអាចទទួលយកបានឡើយដែលលោកថានេះជាការវាយប្រហាររំលោភលើ ដែនរបស់ប្រទេសមួយ។

នៅលើទឹកដីនៃប្រទេសអ៊ីរ៉ាក់   គឺសហរដ្ឋអាមេរិក បានដាក់ពង្រាយទ័ពចំនួន៥ពាន់ នាក់ដើម្បី ជួយហ្វឹកហ្វឺនកងទ័ពអ៊ីរ៉ាក់ប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម។

អ្នកវិភាគម្នាក់ នៅក្រុម អ្នកវិភាគ think tank នៅទីក្រុងឡុង និយាយថា ភស្តុតាង នេះ ដែលនាំអោយអ៊ីរ៉ង់ រុញច្រានអាមេរិក ដល់ចំណុចក្ដៅ ជាថ្មីម្ដងទៀត ហើយអ៊ីរ៉ង់នឹងរកវិធីសងសឹក វិញ។
កាលពីខែមិថុនាប្រធានាធិបតីត្រាំបានបញ្ជា ឱ្យវាយប្រហាលើកងទ័ពអ៊ីរ៉ង់ភ្លាមៗបន្ទាប់ពីយន្ដហោះដ្រូនរបស់អាមេរិកត្រូវបានឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាញ់ទម្លាក់។តែ១០នាទីក្រោយមកលោកត្រាំបានបញ្ជាឱ្យផ្អាកវិញ។តែសម្រាប់ពេលនេះគឺលោកត្រាំបានបញ្ជាឱ្យវាយប្រហារសងសឹកវិញភ្លាមៗតែម្ដងដែលលោកចាត់ទុកថាជាការព្រមានទៅលើប្រទេសអ៊ីរ៉ង់ហើយបានប្រាប់អ៊ីរ៉ង់ថាអ៊ីរ៉ង់បានដើរលើបន្ទាត់ក្រហមហើយពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស