លោកនាយករដ្ឋមន្រ្ដី នៃប្រទេសអង់គ្លេសនិង កាណាដា សម្ដែងកំហឹងនឹងប្រទេសអ៊ីរ៉ង់ថាមានកំហុសដែលបណ្ដាលឱ្យគ្រាប់មីស៊ីលហោះទៅប៉ះយន្ដហោះ អ៊ុយក្រែនផ្ទុកអ្នកដំណើរ១៧៦នាក់ហើយផ្ទុះស្លាប់ទាំងអស់ក្នុងមានជនជាតិ កាណាដា ៦៣នាក់ និងអង់គ្លេស ៣នាក់ក្នុងហេតុការណ៍ អ៊ីរ៉ង់បាញ់ស្រោច នូវគ្រាប់កាំជ្រួច ទៅលើមូលដ្ឋានកងទ័ពអាមេរិក ក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី៨មករា។
បណ្ដាញ ផ្សាយព័ត៌មាន BBCបានស្រង់សម្ដីពួកមន្រ្ដីអាមេរិកមកចុះផ្សាយថា យន្ដហោះBoing៧៣៧-៨០០ ត្រូវបានប៉ះទង្គិចដោយគ្រប់មីស៊ីលមួយគ្រាប់បាញ់ចេញពីប្រទេសអ៊ីរ៉ង់។
BBCបានបន្ត ថាមន្រ្ដីអាមេរិកទាំងនោះបានរកឃើញ យន្ដហោះនោះផ្ទុះធ្លាក់ដោយការចាប់បានពីប្រព័ន្ធផ្កាយរណបរបស់អាមេរិកគឺវាផ្ទុះធ្លាក់ស្របពេលដែលមីស៊ីល២គ្រឿងបានហោះសំដៅប៉ះទង្គិចវា ហើយមួយគ្រាប់បានចំយន្តហោះនោះតែម្ដង។ តែភ្លាមៗ អ៊ីរ៉ង់និងក្រុមហ៊ុនជើងហោះហើររបស់អ៊ុយក្រែន បានសន្និដ្ឋានថា យន្តហោះនោះ មានបញ្ហា ម៉ាស៊ីន និងបច្ចេកទេស គឺតាំងពីខែតុលាឆ្នាំ២០១៩។
ជនរងគ្រោះ សរុបគឺ១៧៦នាក់បានស្លាប់បាត់បង់ជីវិតទាំងអស់នៅលើយន្ដហោះប៊ូអ៊ីងនោះ។ជាតិសាសន៍អ៊ីរ៉ង់នៅលើយន្ដហោះនោះគឺមានចំនួនច្រើនជាងគេគឺដល់ទៅ៨២នាក់ កាណាដាចំនួន៦៣នាក់អ៊ុយក្រែន១១ នាក់ ស៊ុយអ៊ែត ១០នាក់ អាហ្កានីស្ថាន ៤នាក់ អាល្លឺម៉ង់បីនាក់ អង់គ្លេសបីនាក់ ។ នេះបើយោងតាមរដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ង់ ជូននូវទិន្នន័យដល់បណ្ដាញផ្សាយព័ត៌មានអាមេរិកCNN។
យន្តហោះនោះ បានហោះចេញពីព្រលាន របស់វា នៅក្រុងតេហេរ៉ង់តែ៦នាទីប៉ុណ្ណោះ ក៏បានជួបនឹងឧបទ្ទវហេតុដូចនេះ គឺចំពេល អ៊ីរ៉ង់វាយប្រហារសងសឹកលើអាមេរិក ដោយបាញ់កាំជ្រួចចំនួន ១៦ដើម។
យ៉ាងណា សម្រាប់អ៊ីរ៉ង់នៅតែបដិសេធថា កាំជ្រួចរបស់ខ្លួនមិនបាន បាញ់យន្តហោះនោះទេ ។
សម្រាប់កាណាដាបាត់បង់ប្រជាពលរដ្ឋរបស់ខ្លួន៦៣នាក់។ លោក ចាស្ទីនទ្រូដូ ប្រធានាធិបតីកាណាដាអះអាងថា ចារកម្មកាណាដានិងរួមនឹងចារកម្មរបស់សម្ព័ន្ធមិត្តបាន បង្ហាញថាយន្ដហោះអ៊ុយក្រែននេះពិតជាត្រូវបានបាញ់ធ្លាក់ដោយមីស៊ីលអ៊ីរ៉ង់។លោកបានស្នើឱ្យមានការស៊ើបអង្កេតស្វែងរកបុព្វហេតុនៃការធ្លាក់នោះ ។យ៉ាងណា លោកថាឧបទ្ធវហេតុនេះនេះប្រហែលជាអចេតនាទេ។
ដោយឡែកនាយករដ្ឋមន្រ្ដីអង់គ្លេសបូរីស ចនសុនក៏បានអះអាង តាមរយៈចារកម្មប្រទេសរបស់លោកថាមីស៊ីលរបស់អ៊ីរ៉ង់ពិតជាបានប៉អះចំយន្ដហោះអ៊ុយក្រែននោះមែន។តែលោកចនសុននិងលោកទ្រូដូ សន្យាថានឹងបើកការស៊ើបអង្កេតយ៉ាងតម្លាភាពថាតើវាជាចេតនាឬក៏អចេតនានោះរបស់អ៊ីរ៉ង់ តែ លោកក៏សន្និដ្ឋានដូចនាយករដ្ឋមន្រ្ដីកាណាដាដែលថាមីស៊ីលនោះអាចជាករណីអចេតនា។
តែសម្រាប់ មន្រ្ដីចារកម្មអាមេរិកបានប្រាប់សារព័ត៌មានNews weekថា មន្រ្ដីចារកម្មអ៊ីរ៉ាក់ក៏បានដឹងថាយន្ដហោះរបស់អ៊ុយក្រែននេះពិតជាត្រូវបានប៉ះទង្គិចជាមួយនឹងគ្រាប់មីស៊ីលផលិតដោយប្រទេសរុស្ស៊ីSA-15មួយគ្រាប់នោះដែរ។
ចំណែកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានដាក់ការសង្ស័យថាយន្ដហោះនោះគឺអ៊ីរ៉ង់អាចនឹងមានចេតនាធ្វើឱ្យប៉ះទង្គិចទៀតផងដែលលោកត្រាំថានេះជាកំហុសមន្រ្ដីអ៊ីរ៉ង់ណាម្នាក់។
ភ្លាមៗបន្ទាប់ពីយន្ដហោះនោះធ្លាក់ក្រោយពីហោះឡើងពីព្រលានយន្ដហោះតេអេរ៉ង់៦នាទីប៉ុណ្ណោះក៏បានផ្ទុះធ្លាក់ គឺមន្រ្ដីអ៊ុយក្រែនក៏បានសង្ស័យពីការប៉ះទង្គិចដោយសារគ្រាប់មីស៊ីលនេះផងដែរ។
ក្នុងហេតុការណ៍ បែរជា អាជ្ញាធរអ៊ីរ៉ង់ព្យាយាមបដិសេធ មិនប្រគល់ប្រអប់ខ្មៅឱ្យក្រុមហ៊ុនប៊ូអ៊ីងអាមេរិកពិនិត្យនិងពិសោធន៍នោះទេ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ ចោទបកវិញថា ជាការបំផ្លើសរបស់អាមេរិក។
លោកAli Abedzadeh ប្រធានអាកាសចរណ៍ អ៊ីរ៉ង់និយាយថា បើគ្រាប់មីស៊ីល ប៉ះយន្ដហោះមែន វានឹងធ្លាក់យ៉ាងលឿនបំផុតដោយកម្លាំងទំនាញ។តែគាត់សួរដេញវិញថា បើយន្ដហោះបុកដោយមីសីល មែនម៉េចក៏អ្នកបើកព្យាយាមត្រឡប់ទៅព្រលានយន្ដហោះវិញ។
យ៉ាងណា លោកអះអាងថាប្រអប់ខ្មៅគឺនៅក្នុងដៃអ៊ីរ៉ង់តែវាបានខូចខាតហើយ។ លោកសន្យាថា នឹងអញ្ជើញ អ្នកជំនាញ ពីប្រទេសពាក់ព័ន្ធមកកាន់អ៊ីរ៉ង់ដើម្បីពិនិត្យប្រអប់ខ្មៅនេះ៕