ព័ត៌មានជាតិ

សំណុំរឿងលោក កឹម សុខា នឹងត្រូវបើកសវនាការរយៈពេល ៣ ខែ

By ឌឹ ខេមបូឌា ដេលី

January 16, 2020

មន្ត្រីជាន់ខ្ពស់ តុលាការសាលាដំបូងរាជធានីភ្នំពេញ អះអាងថា សំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងត្រូវបើកសវនាការ ដោយប្រើរយៈ ពេល៣ខែ។

ប្រធាន សាលាដំបូង រាជធានី ភ្នំពេញ លោកតាំង ស៊ុនឡា យ បានថ្លែង ប្រាប់ VOA នៅ ព្រឹក ថ្ងៃ អង្គារ នេះ ថា ដោយសារសំណុំ រឿងលោក កឹម សុខា ជារឿងធំ ទើបតុលាការគ្រោងនឹងប្រើរយៈពេល៣ខែ ដោយជ្រើសរើសយកថ្ងៃទី ពុធ និងព្រហស្បតិ៍ ជារៀងរាល់សប្តាហ៍ ដើម្បី ដំណើរ ការ សវនាការ។

ប្រភពដដែល បាន បញ្ជាក់ ថា បន្ទប់ សវនាការ អាច ដាក់ មនុស្ស បាន តែ ៣០នាក់ ប៉ុណ្ណោះ ហើយ ភាគ ច្រើន កន្លែង នេះត្រូវ ផ្តល់ ដល់ មន្រ្តី ទូត និង មន្រ្តី សិទ្ធិមនុស្ស មិន មែន សម្រាប់អ្នកសារ ព័ត៌មាន នោះ ឡើយ។

សំណុំរឿង សន្ទិទិភាពជាមួយបរទេស ឬ សំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា ដែលចោទប្រកាន់ពីលោក ហ៊ុន សែន គ្រោងនឹងបើកសវនាការ ចាប់ ពី ថ្ងៃ ពុធ ស្អែក នេះ។

តាមរយៈសហមេធាវី របស់ លោក កឹម សុខា បញ្ជាក់ថា មេបក្សប្រឆាំងរូបនេះនិងមានវត្តមាន ក្នុងពេល បើកសវនាការស្អែកនេះ។

ស្របពេល ព្រឹត្តិការណ៍ បើកសវនាការលោក កឹម សុខា ស្អែក សមត្ថកិច្ចក្រុងភ្នំពេញ ក៏ត្រៀម កម្លាំង ដើម្បីរក្សាសន្តិសុខ និងទប់ទល់ ស្ថានការណ៍ណាមួយកើតឡើង។

អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ មើលឃើញ ថា លោក កឹម សុខា មានជំហររឹងមាំក្នុងសកម្មភាពនយោបាយ ដូច្នេះ ជាក់ស្ដែងណាស់ គ្មានទេការប្រគល់សេរីភាពនយោបាយ១០០% ឱ្យលោក ពីសំណាក់លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន។

លើសពីនេះទៀត លោកថា  លោក ហ៊ុន សែន អាចដោះលែងលោក កឹម សុខា ឲ្យធ្វើនយោបាយពេញលេញទៅបាន លុះត្រាតែមេបក្សកាន់អំណាចមួយនេះ  បានការសន្យាជួយ១០០% ពីឪស្រីពេជ្រ ប៉ុន្តែលោកមិនបានបញ្ជាក់ថាឪស្រីពេជ្រនោះជានរណាទេ ។

លោក គឹម សុខ បន្ថែមថា គឺមានតែលោក ហ៊ុន សែន និងឪស្រីពេជ្រ និយាយត្រូវរូវគ្នាប៉ុណ្ណោះ ទើបសេរីភាពនយោបាយរបស់លោកកឹម សុខា អាចនឹងមានពេញលេញ៕

© 2020, . All rights reserved.