27 C
Phnom Penh

បុគ្គលិកអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ តវ៉ាទាមទារ​សំណង​ក្រោយ​សណ្ឋាគារបិទទ្វារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិកជាង ១០០នាក់បម្រើការនៅសណ្ឋាគារ The Great Duke ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ និងជាអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់(InterContinental)  បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មទាមទារប្រាក់បំណាច់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត។

ការតវ៉ានេះ ក្រោយពេលសណ្ឋាគារប្រកាសបិទទ្វារជាផ្លូវការកាលពីចុងខែធ្នូ ឆ្នាំ២០១៩ ក្រោមហេតុផលបញ្ហាសេដ្ឋកិច្ច ប៉ុន្តែមិនបានទូទាត់ប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោន៍ជូនបុគ្គលរបស់ខ្លួននៅឡើយ។

ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជាប្រចាំនៅសណ្ឋាគារ The Great Duke លោក ទូច កុសល បានលើកឡើងថា ការតវ៉ារបស់ពួកគាត់នេះ គឺដើម្បីទាមទារសំណងពីខាងសណ្ឋាគារ ដូចច្បាប់កំណត់ ពិសេសប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ជាច្រើនទៀត។

លោកបន្តថា បើក្រុមហ៊ុនមិនចេញមកដោះស្រាយតាមការស្នើសុំរបស់ពួកគាត់ទេ ក្រុមបុគ្គលិកទាំងនោះ នឹងហែក្បួនទៅក្រសួងការងារឱ្យជួយអន្តរាគមន៍តែម្តង។

សណ្ឋាគារ The Great Duke បានប្រកាសបិទទ្វារ កាលពីថ្ងៃទី៣១ ខែធ្នូកាលពីឆ្នាំមុន ក្រោមហេតុផលបញ្ហាសេដ្ឋកិច្ច បន្ទាប់ពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួនអស់រយៈពេលជាង ២០ឆ្នាំមកហើយ។

អតីតសណ្ឋាគារ The Great Duke បានប្ដូរឈ្មោះរបស់ខ្លួនមកពីសណ្ឋាគារ អាំងទែកុងឌីណង់តាល់ កាលពីដើមឆ្នាំ២០១៨៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស