មេបក្សដឹកនាំបក្សប្រឆាំង នៅប្រទេសវេណេហ្សូអេឡា លោកវ័ន្តកៃដូ នៅថ្ងៃនេះ បានចាប់ផ្ដើមចាកចេញពីប្រទេស ទៅកាន់ប្រទេសកូឡំប៊ី ដើម្បី ជួបលោករដ្ឋមន្ត្រីការបរទេស អាមេរិកលោក Mike Pompeo និង ចូលរួមកិច្ចប្រជុំតំបន់នៃអាមេរិកខាងត្បូង ស្ដីអំពីការប្រយយុទ្ធប្រឆាំងអំពើភេរវកម្ម។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា លោកវ័ន្តកៃដូ បានជួប នឹងប្រធានាធិបតី កូឡំប៊ី លោក Ivan Duque នៅឯវិមានប្រធានាធិបតី មុននឹងលោកជួប លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo នៅឯវេទិកាតំបន់ ស្ដីពីការប្រយុទ្ធប្រឆាំង អំពើភេរវកម្ម នៅក្រុង Bogota ប្រទេស កូឡំប៊ី។
ជំនួប របស់លោកវ័ន្តកៃដូ នឹងលោកMike Pompeo នឹងមាន របៀបវារៈពិសេស អំពីអនាគត ប្រទេសវេណេហ្សូអេឡា ដែលត្រូវធ្វើការផ្ទេរអំណាចពីលោកប្រធានាធិបតី នីកូឡាស់ម៉ាឌូរ៉ូទៅរកការដឹកនាំបែបប្រជាធិបតេយ្យ។
លោក វ័នកៃដូ ជាមេប្រឆាំងដែល ទទួលបានការគាំទ្រ ពីសហគមន៍អន្តរជាតិធំៗជាង៥០ប្រទេស ដែលអន្តរជាតិទាំងនេះ ដឹកនាំដោយសហរដ្ឋអាមេរិក ។
លោក វ័ន្តកៃដូ នឹងធ្វើដំណើរទៅចូលរួម កិច្ចប្រជុំ មួយទៀតនៅ ក្រុងDavos, នៃប្រទេសស្វិស គឺវេទិកា សេដ្ឋកិច្ចពិភលោកប្រចាំឆ្នាំ ។ នៅឯវេទិការនេះ លោកនឹងត្រូវបានរំពឹងថា លោកនឹងជួបមេដឹកនាំជាច្រើន នៅទីនោះ ដូចជាលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និង ប្រធានាធិបតីបារាំង ម៉ាញូអ៉ែល ម៉ាក្រុង ជាដើម។ អ្នកសង្កេតការណ៍មួយចំនួនដែលតាមដានស្ថានភាពនយោបាយនៅវេណេហ្សូអេឡា បានហៅវត្តមានរបស់លោកកៃដូ នៅលើវេទិកាពិភពលោកគឺជាការមកជំនួស លោកម៉ាឌូរ៉ូ ដែលសឹងអស់តម្លៃខ្លួនលើកឆាកអន្តរជាតិហើយនោះ។
ក្នុងជំនួបជាមួយ លោក វ័ន្តកៃដូ លោកប្រធានាធិបតី កូឡំប៊ី Ivan Duque បាននិយាយថា ជំនួបនេះបាន ប្រកបដោយផ្លែផ្កា ជាមួយប្រធានាធិបតីវេណេហ្សូអេឡារូបនេះ។ លោកបន្តថាជំនួបរបស់លោកបានផ្ដោតសំខាន់លើការពិនិត្យស្ថានភាពជនអន្តោប្រវេស្តវេណេហ្សូអេឡា នៅប្រទេសកូឡំប៊ី និងការបង្កើតអោយបាននូវស្ថាប័នប្រជាធិបតេយ្យ នៅក្នុងប្រទេសជិតខាងមួយនេះ។
សម្រាប់លោកវ័នកៃដូវិញ សង្ឃឹមថា វត្តមានរបស់លោកនៅឯវេទិកាអន្តរជាតិ នៅពេលនេះ នឹងនាំអោយមានការផ្លាស់ប្ដូរនៅវេណេហ្សូអេឡា នាពេលដ៏ឆាប់ខាងមុខនេះ។
លោកវ័នកៃដូ ជាមេប្រឆាំង ដែលកំពុងជាប់បំរាមមិនអោយចាកចេញពី ប្រទេស ដែលបំរាមនេះ សំរេចដោយតុលាការកំពូលកាលពីឆ្នាំទៅ ក្រោមបទចោទលោកថាជាអ្នកនយោបាយក្បត់ជាតិ ដោយសារមានទំនាក់ជាមួយ អាមេរិក និងប្រទេសមួយចំនួន ដើម្បីទំលាក់រដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូ។
កាលពីខែមករា លោកកៃដូ បានប្រកាសខ្លួនលោកថា ជាប្រមុខរដ្ឋស្ដីទី របស់ប្រតទេសវេណេហ្សូអេឡា ព្រោះលោកជាប្រធានរដ្ឋសភាដែលគាំទ្រដោយរដ្ឋធម្មនុញ្ញ។
ដោយមើលឃើញពីភាពក្លាហានរបស់ លោកកៃដូ សហគមន៍អន្តរជាតិ ជាង៥០ប្រទេស ប្រកាសគាំទ្រ លោកកៃដូជាប្រមុខរដ្ឋស្ដីទីនៃប្រជាជនវេណេហ្សូអេឡា។
ជាថ្មីម្ដងទៀត លោក កៃដូនៅតែទទួលបានការគាំទ្រពីសមាជិកបក្សប្រឆាំងរបស់លោកដែលបានបោះឆ្នោតអោយលោកបន្តអាណត្តិជាប្រធានរដ្ឋសភា ប្រចាំឆ្នាំ២០២០ម្ដងទៀតហើយ តាមរយៈឋានៈនេះ លោកកៃដូនៅតែជាប្រមុខរដ្ឋស្ដីទីដដែលនៃប្រទេសវេណេហ្សូអេឡា។
ក្នុងដំណើរមកកាន់ប្រទេសកូឡំប៊ី ថ្ងៃនេះគឺសំខាន់ជាងគេ គឺលោកមកជួប លោក រដ្ឋមន្ត្រីសហរដ្ឋអាមេរិក Mike Pompeo ។ លោក Pompeo ពិតជាសាទរ លោកកៃដូ ដែលជាប់ឆ្នោត ជាប្រធានរដ្ឋសភា នៃប្រទេសវេណេហ្សូអេឡា ហើយដែលកា្លយជាប្រមុខរដ្ឋស្ដីទី។
នៅក្នុងបទសម្ភាសជាមួយ សារព័ទ៌មាន Washington Post លោកប្រធានាធិបតីម៉ាឌូរ៉ូ ដែលសឹងតែលែងមានភាពស្របច្បាប់ទៅហើយនេះ បានអះអាងថា ពេលនេះ អំណាច ទាំងស្រុងកំពុងស្ថិតក្នុងដៃរបស់ លោក គឺអំណាចទាំងរដ្ឋបាលនៃប្រទេសនិងអំណាច សភា។ លោក អួតថា នឹងមិនង្វល់ទៀតទេពីការទំលាក់ពីអំណាច ព្រោះ កងទ័ពនៅជាមួយលោក ហើយរដ្ឋសភាក៏នៅជាមួយនឹងលោកផងដែរ ។
លោកថែមទាំង បញ្ឈឺចិត្តអាមេរិក ថា
លោកមិនខ្វល់ទេ ការដាក់ទណ្ឌពីសំណាក់ប្រទេសណាក៏ដោយ
ទោះជាអាមេរិកក្ដីព្រោះលោកមិនធ្លាក់ពីអំណាចឡើយ។ ប៉ុន្តែលោកម៉ាឌូរ៉ូ
អួតអាងមិនដល់មួយសប្ដាហ៍ផងក៏ ស្រាប់តែ លោកសុំអង្វរអោយអាមេរិកជាពិសេស
លោកប្រធានាធិបតី ត្រាំ បើកការចរចាជាមួយរូបលោក នៅក្រៅទឹកដីអាមេរិក៕