26 C
Phnom Penh

អាស៊ីផ្ទុះជំងឺផ្ដូវដង្ហើមប្រភេទថ្មី គួរអោយព្រួយបារម្ភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលចិន បានបញ្ជាក់ថា តំបន់ចំនួន ៦ នៃក្រុង Wuhan បានកំពុងឆ្លងរាលដាល់នៃជំងឺ ផ្លូវដង្ហើម ប្រភេទថ្មី ដែលវិរុសរបស់វាមានឈ្មោះថា Corona -២០១៩។ ក្នុងស្ថានភាពនេះ ប្រទេសចិនបាន អោយដឹងថា វិរុសនេះ កំពុងឆ្លងដល់មនុស្ស ២៩១នាក់ គិតត្រឹមថ្ងៃអង្គារទី២១មករានេះ ដោយវាកើនឡើងយ៉ាងលឿនបំផុត ពីករណី២១៨ នាក់ហើយវាបានរាលដាល់ដល់ក្រុងប៉េកាំងផងដែរ គឺមាន                  ៥ករណី។ តាមប្រភព នៃបណ្ដាញផ្សាយព័ត៌មាន Channel News Asia អ្នកជំងឺដែលបានឆ្លងវិរុសនេះ បានស្លាប់៦នាក់ គិតត្រឹមថ្ងៃនេះ។

ជាមួយគ្នានេះ អាជ្ញាធរចិនបាននិយាយថា បុគ្គលិកពេទ្យ ១៥ បានឆ្លងវិរុសនេះគឺជនទី៤ដែលឆ្លងវិរុសនេះបានស្លាប់។ ប្រភពដដែលឲ្យដឹងទៀតថា ប្រទេសថៃ ត្រូវសង្ស័យថា បានឆ្លង ២ករណី ប្រទេសជប៉ុនមួយករណី និងកូរ៉េខាងត្បូង មួយករណី ដែលករណីនេះ នាំអោយតំបន់អាស៊ីកំពុងភ័យខ្លាច នឹងការផ្ទុះមេរោគប្រភេទថ្មីនេះ។

ប្រទេសក្នុងតំបន់ កំពុងមានការប្រុងប្រយ័ត្ន ដោយចាប់ផ្ដើម ពិនិត្យសុខភាពអ្នកធ្វើដំណើរ ដែលមកពីខាងក្រៅចូលប្រទេសរបស់ពួកគេ ជាពិសេស អ្នកធ្វើដំណើរមកពីប្រទេសចិន។ អាជ្ញាធរចិន បានបញ្ជាក់ថា នេះ ជាលើកដំបូងហើយ ដែលវិរុសប្រភេទនេះបានឆ្លងទៅមនុស្ស។

Takeshi Kasai នាយកអង្គការសុខភាពពិភពលោក WHO ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិច ពន្យល់ថា វិរុស នេះ វាងាយចំលងមកមនុស្សណាស់។

រោគសញ្ញា របស់វិរុស នេះ មានបាតុភូត គឺការបង្ក អោយគ្រុន និងពិបាកដកដង្ហើម ដែលនាំទៅរកការប៉ះពាល់ផ្លូវដង្ហើម នឹងទងសួតរបស់អ្នកជំងឺ។ ដើមដំបូង វិរុសនេះ វាមាននៅក្នុងជំងឹរបស់សត្វពាហនៈ ។នេះបើតាមអង្គការ សុខភាពពិភពលោក WHO ។ តាមមន្ត្រីចិន វិរុសនេះវាបានកើតឡើងនៅ ក្នុងទីផ្សារស្បៀងសមុទ្រនៅក្នុងក្រុង Wuhan ។

អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang បាននិយាយថា ចិន នឹងចូលរួម កិច្ចប្រជុំមួយជាមួយ ក្រុមមន្ត្រី WHO ដើម្បីចែករំលែកព័ត៌មាន និង ធ្វើការពិនិត្យស្ថានភាពវិរុសនេះរួមគ្នា។

អ្នកនាំពាក្យរូបនេះថា ប្រទេសចិន មិនលាក់បាំងទេ ចំពោះ ករណីនេះ ហើយត្រូវសុំកិច្ចសហការជាមួយ នឹងអ្នកជំនាញ ទាំងឡាយ ។

ករណីនេះបាននាំអោយសមត្ថកិច្ចព្រលានយន្តហោះ សហរដ្ឋអាមេរិក សហការជាមួយប្រទេស ក្នុងតំបន់អាស៊ី ពិនិត្យនិងឆេកសុខភាពរបស់អ្នកដំណើរ។ ចំណែកប្រទេសអូស្ត្រាលី សិង្ហបុរី បាន កំពុងពិនិត្យអ្នកដំណើរគឺដូចសហរដ្ឋអាមេរិកដែរ។

ជម្ងឺរលាកសួតប្រភេទថ្មីនេះ ត្រូវបានគេរាយការណ៍មកថា គឺផ្ទុះចេញពីតំបន់កណ្តាលនៃទីក្រុង Wuhan នៃស្រុក HuBei ប្រទេសចិន បង្កឡើងដោយវីរុសប្រភេទថ្មីគឺ Corona -២០១៩។

អ្នកវិទ្យាសាស្រ្តផ្នែកសុខភាព ចាត់ទុកជម្ងឺនេះ គឺជាជម្ងឺមរណៈ ដោយសំអាងថាវាមានកំណើតចេញពីអំបូរជម្ងឺ SARS  និង MERS។

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យក្វាងទុងប្រទេសចិន គឺ លោកវេជ្ជបណ្ឌិត Zhong បានប្រាប់ទៅ អ្នកសារព័ត៌មានអន្តរជាតិថា ជម្ងឺប្រភេទថ្មីនេះ គឺមានថាមពលខ្លាំងណាស់ក្នុងការវាយប្រហារប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកជំងឺ។

លោកថាជម្ងឺនេះ គឺឆ្លងតាមរបៀបការប្រាស្រ័យទាក់ទងគ្នា ហើយជនរងគ្រោះដែលស្លាប់ភាគច្រើនគឺស្លាប់ទាំងគ្រួសារ ។

ករណីផ្ទុះជម្ងឺរលាកផ្លូវដង្កើម ថ្មី ដែលគេស្គាល់ថាជាជម្ងឺកាចសាហាវនេះ លោក ស៊ី ជីនភីង ប្រធានាធិបតី ចិន កាលពីថ្ងៃច័ន្ទបានទទូចឲ្យអ្នកវិទ្យាសាស្រ្តផ្នែក សុខាភិបាលនៃប្រទេសចិនត្រូវពិនិត្យមើល ស្រាវជ្រាវនិង ទប់ស្កាត់ឲ្យទាន់ពេលវេលា។

កាលពីឆ្នាំ ២០០២ អង្គការសុខភាពពិភពលោកបានបញ្ចេញរបាយការណ៍ ថា សែស្រឡាយនៃអំបូរជម្ងឺប្រភេទ SARS បានសម្លាប់មនុស្សប្រមាណ ៨០០ នាក់ដែលបណ្តាលមកពីវិរុស Corona ដែលគេហៅថា Corona ឆ្នាំ២០០២៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស