31 C
Phnom Penh

មន្រ្តីរដ្ឋាភិបាលអះអាងថាសេដ្ឋកិច្ចរបស់កម្ពុជារីកលូតលាស់ប្រសើរកាលពីឆ្នាំ២០១៩ ខណៈប្រទេសនេះកំពុងប្រឈមនឹងការបាត់បង់ EBA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល បង្ហាញមោទនភាពថា ផលិតផលក្នុងស្រុកសរុប ហៅកាត់ GDP របស់ពលរដ្ឋកម្ពុជាបានកើនដល់ទៅជាង១ពាន់៦រយ ដុល្លារ កាលពីឆ្នាំ២០១៩។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក ផៃ ស៊ីផាន បានប្រាប់ក្រុមអ្នកសាព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាបានកើនឡើងដូច្នេះដោយសារប្រទេសមានសន្តិភាព។

ប៉ុន្តែធនាគារពិភពលោក World Bank ធ្លាប់ព្យាករណ៍ថា កំណើតសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរង្វង់៧% អាចប្រឈមហានិភ័យប្រសិនបើកម្ពុជា ធ្វើឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA។

ចំណែក របាយការណ៍របសអង្គការរូបីវត្ថុអន្តរជាតិ IMF កាលពីខែធ្នូ បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះកំណើន៣ភាគរយនៅឆ្នាំដំបូង បើសភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីកម្ពុជា។

ប៉ុន្តែមេដឹកនាំខ្មែរតែងប្រកាសក្តែងៗម្តងហើយ ម្តងទៀតថា កម្ពុជាមិនអាចយកអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាមួយ EBA នោះឡើយ។

ក្រុមសង្គមស៊ីវិលក្នុងស្រុក ក៏ដូចជាអ្នកឃ្លាំមើលជាច្រើនបានព្រមានរួចហើយថា ប្រសិនបើកម្ពុជាធ្វេសប្រហែសធ្វើឲ្យបាត់បង់ EBA នោះកម្ពុជានឹងជួបវិបត្តិសង្គមធ្ងន់ធ្ងរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស