34 C
Phnom Penh

ប្រទេសធំៗ សម្រេចព្យួរ ការហោះហើរទៅចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈនេះ ស្ថានភាពនៃការផ្ទុះមេរោគ កូរូណា នៅប្រទេសចិន កាន់តែរីករាលដាលនិងធ្ងន់ធ្ងរ ដោយសម្លាប់មនុស្ស ១៣២នាក់គិតត្រឹមថ្ងៃពុធទី២៩មករានេះ ដែលវាហក់ឡើង ពី១០៦នាក់ កាលពីថ្ងៃអង្គារ ទី២៨មករា ។ តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន CNN  មេរោគនេះ បានឆ្លងមកមនុស្សរស់នៅប្រទេសចិន ជាពីសេស នៅក្រុងអូហានដែល ជាប្រភពនៃការផ្ទុះមេរោគនេះ គឺមាន ជាង៦០០០ករណី ។

ខណៈនេះ  វិរុស កូរូណា មកពីប្រទេសចិន បានកំពុងឆ្លងចូលប្រទេស នៅទូទាំងពិភពលោកចំនួន ២០ប្រទេស  ជាពិសេស ក្នុងតំបន់អាស៊ី ។ ប្រទេស អារ៉ាប់អេមេរ៉េតនៅ តំបន់អារ៉ាប់ បានឆ្លងជំងឺនេះមួយករណី។

ក្នុងស្ថានភាពនេះ អ្នកជំនាញផ្នែកការបង្កើតថ្នាំបង្ការ នៃប្រទេសស្វិស នៃក្រុមហ៊ុនឱសថ Novartis បាន ព្រមានថា ការបង្កើតថ្នាំវ៉ាំងសាំង ប្រឆាំងមេរោគនេះ អាចប្រើពេល១២ខែ ។

តាមបណ្ដាញផ្សាយព័ត៌មាន CNBC ជនបរទេសរាប់រយនាក់ ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅទីក្រុងអ៊ូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ខណៈទីក្រុង និងខេត្តនេះ ត្រូវបានរដ្ឋាភិបាលចិនប្រកាសបិទតាំងតែពីសប្តាហ៍មុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលបានបង្កឲ្យជនជាតិចិន ស្លាប់កាន់តែកើនឡើង។

សហរដ្ឋអាមេរិក បារាំង ជប៉ុន អាល្លឺម៉ង់ និងបណ្តាប្រទេសមួយចំនួនទៀត បានប្រកាសពីផែនការទៅជម្លៀសពលរដ្ឋខ្លួនពីទីក្រុង Wuhan របស់ចិនក្តី ប៉ុន្តែមិនទាន់មានប្រទេសណាមួយ អាចសម្រេចកិច្ចការនេះបាននៅឡើយដែរ។ តួយ៉ាងសហរដ្ឋអាមេរិក បានត្រៀមដឹកពលរដ្ឋខ្លួន និងមន្ត្រីស្ថានកុងស៊ុល ចេញពីទីក្រុង Wuhanកាលពីថ្ងៃអង្គារ តែត្រូវបានពន្យារពេលទៅវិញ ។

ដោយឡែប្រទេសបារាំងវិញកាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាស ខ្លួននឹងបញ្ចូនយន្តហោះ ទៅដឹកពលរដ្ឋបារាំងរាប់រយនាក់ចេញពីទីក្រុង Wuhan នៅក្នុងសប្តាហ៍នេះ។ តែទន្ទឹមនឹងនេះ បណ្ដាញផ្សាយព័ត៌មាន CNBC បានចុះផ្សាយនៅថ្ងៃនេះនេះថា ក្រសួងការបរទេស អាមេរិក បានណែនាំ ទៅក្រុមហ៊ុន អាកាស អោយពិចារណា ផ្អាកជាបន្ទាន់ ការហោះហើរទៅកាន់ប្រទេសចិន ។

ក្នុងពេលនេះ ប្រទេសទាំងនេះ ក៏បានសម្រេចព្យួរការហោះហើរ របស់ខ្លួនដែរ។ ប្រទេសអង់គ្លេស បានប្រកាសមុនគេ ។  ក្រុមហ៊ុនអាកាសចរណ៍របស់ចក្រភពអង់គ្លេស British Airways ដែលទទួលការណែនាំ ពីរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវរាល់ជើងហោះហើរត្រង់ ទៅនិងមកពីប្រទេសចិន ក្រោយរដ្ឋាភិបាលទីក្រុងឡុងដ៍បានចេញសេចក្តីណែនាំ កុំឲ្យប្រជាជនអង់គ្លេសធ្វើដំណើរទៅចិនឲ្យសោះ ប្រសិនបើមិនចាំបាច់ខ្លាំង។

ជាមួយគ្នានេះទៀត រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក បាននិយាយថា លោកនឹងបញ្ជូន ក្រុមអ្នកវិទ្យាសាស្ត្រ ផ្នែកសុខភិបាល ពី មជ្ឈមណ្ឌល ត្រួតពិនិត្យ និងបង្ការ ជំងឺឆ្លង ទៅប្រទេសចិន ដើម្បីជួយ ទប់ស្កាត់ ការរីករាលដាលវិរុស ដ៏កំណាចនេះ។ លោករដ្ឋមន្ត្រី Alex Azar បាន ក្រុមនេះនឹងទៅដល់ប្រទេសចិន ភ្លាមៗនេះ គឺអោយតែរដ្ឋាភិបាលចិន យល់ព្រម។ អង្គការសុខភាពពិភពលោក ព្រមានថា ប្រទេសចិន ត្រូវតែទទួលយកអ្នកជំនាញ ពីខាងក្រៅ ដើម្បីទប់ស្កាត់មេរោគដែលកំពុងរីករាលដាល។

ប្រធានាធិបតីចិន ស៊ីជីនពីង បាននិយាយថា ប្រទេសរបស់លោកបើកចំហ ការជួយជំនួយផ្នែក ជំនាញ វិទ្យាសាស្ត្រ ដែលលោកថា នេះ ជាការបង្ហាញតម្លាភាព។

តែយ៉ាងណា មានការសង្ស័យពីការបែកធ្លាយ មេរោគនេះ ចេញពីមន្ទីរពិសោធន៍ នៅក្រុងវូហាន ដែលនាំអោយមានការឆ្លងទៅមនុស្ស។

សារព័ត៌មានស៊ើបអង្កេតអាមេរិកThe Washington Timesបានចេញផ្សាយកាលពីថ្ងៃទី២៨មករាថា ចម្ងាយតែ៣០គីឡូម៉ែត្រពីកំណើតតំបន់វីរុសកូរ៉េគឺមានមន្ទីរពិសោធន៍សម្ងាត់មួយដែលអ្នកជំនាញសង្ស័យថាជាកន្លែងកម្មវិធីអាវុធជីវសាស្រ្ដសំងាត់មួយដែលមានឈ្មោះថាវិទ្យាស្ថានវូហាន។

អតីតអ្នកជំនាញចារកម្មអ៊ីស្រាអែលលោកDany Shoham បានអះអាងថាវិទ្យាស្ថានវូហានសិក្សាពីវីរុសគឺជាផ្នែកសម្ងាត់មួយនៃកម្មវិធីអាវុធជីវិសាស្រ្ដសង្គ្រាម។លោកបានអះអាងទោះជាមិនមានភ័ស្តុតាងជាក់ស្ដែង តែ គេអាចគិតថា “ មន្ទីរពិសោធន៍មួយចំនួននៅក្នុងវិទ្យាស្ថាននេះប្រហែលជាបានចូលរួមនៅក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍអាវុធរបស់ចិន។លោកថាមានតែនៅទីនោះទេដែលមិនមានការត្រួតពិនិត្យនិងគ្រប់គ្រងព័ត៌មានតឹងរឹង។

មន្ទីរពិសោធន៍ជីវឧស្ម័នជាតិវូហានត្រូវបានគេដឹងនៅដើមទសវត្សទី21ថាបង្កើតឡើងជាមន្ទីរពិសោធន៍ តែមួយគត់របស់ប្រទេសចិនដែលមានសមត្ថភាពធ្វើការស្រាវជ្រាវលើវីរុសដែលសម្លាប់មនុស្សរួមទាំងរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ -SARS ។

លោកថា ក្រោយបន្ដិច ប្រទេសចិនក៏បានប្រកាសមន្ទីរពិសោធន៍ទី ២ គឺវិទ្យាស្ថានវូហាននៃផលិតផលជីវសាស្ត្រដែលជាផ្នែកមួយនៃការស្រាវជ្រាវសង្គ្រាមជីវសាស្ត្រក្រោមអនុសញ្ញាអាវុធជីវសាស្ត្រ។

តែក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីឆ្នាំមុនថាខ្លួនសង្ស័យថាប្រទេសចិនកំពុងធ្វើការយ៉ាងសកម្មលើអាវុធជីវសាស្រ្តដែលរំលោភលើអនុសញ្ញានេះ។

ចំពោះករណីនេះដែរទីប្រឹក្សាបច្ចេកទេសនៃក្រុមអ្នកជំនាញអន្ដរជាតិ RAND និងជាអតីតអនុអនុប្រធានវិទ្យាស្ថានវិទ្យាសាស្រ្ដនិងបច្ចេកវិទ្យានៅសហរដ្ឋអាមេរិកលោកដានីយ៉ែលហ្គេស្តិនមានទស្សនៈថាចិនអាចអភិវឌ្ឍអាវុធជីវម៉ាស។

ឆ្លើយតបនឹងចារកម្មរបស់អ៊ីស្រាអែលនេះនិងព័ត៌មានអាមេរិកចុះផ្សាយបន្ដបន្ទាប់ថាវីរុសនេះត្រូវបានធ្លាយចេញពីមន្ទីរពិសោធន៍ គឺចិនបានប្រកាន់ជំហរមិនដើរខុសពីសន្ធិសញ្ញាអន្តរជាតិដោយច្រានចោលការចោទប្រកាន់បែបនេះ។

ដោយរដ្ឋាភិបាលចិនថា រោងចក្រទី ២ នៅទីក្រុងវូហានវិទ្យាស្ថានវូហាននៃផលិតផលជីវសាស្ត្រគឺជាកន្លែងស្រាវជ្រាវមួយក្នុងចំណោមកន្លែងស្រាវជ្រាវចំនួន ៨ ក្រោមអនុសញ្ញាអាវុធជីវសាស្ត្រដែលប្រទេសចិនបានចុះហត្ថលេខានៅឆ្នាំ ១៩៨៥ ។

យ៉ាងណាមិញ មេរោគឆ្លងកូរូណាដ៏កំណាច នៅប្រទេសចិនបានកំពុងតែបង្កឱ្យមានការភ័យខ្លាចទូទាំងពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស