28 C
Phnom Penh

អង្គការសុខភាពពិភពលោក ប្រកាសអាសន្នកម្រិតពិភពលោកករណីការផ្ទុះវិរុសកូរ៉ូណានៅចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុត អង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិ បានសម្រេចប្រកាសអាសន្នកម្រិតពិភពលោកនៃការរីករាលដាលការឆ្លងវីរុសរលាកទងសួតប្រភេទថ្មីកូរូណាដែលផ្ទុះចេញពីប្រទេសចិន។

ការប្រកាសអាសន្នរបស់អង្គការសុខភាពពិភពលោកធ្វើឡើងចំពេលដែលកំណើនអ្នកស្លាប់ដោយសារវីរុសដ៏កាចសាហាវនេះបានស្ទុះឡើង ២១៣នាក់ គឺកើនពី១៧០នាក់ ហើយករណីឆ្លងកើនជិត១ម៉ឺន    ករណី។ ភាគច្រើននៃការឆ្លងនិងស្លាប់កើតនៅប្រទេសចិនហើយជាពិសេសនៅក្រុងវូហានដែលជាប្រភពនៃការផ្ទុះវីរុសកូរូណា។ យោងតាមសារព័ត៌មានChannel newsAsia វីរុសcoronaបានរីករាលដាលពាសពេញប្រទេសចិនទៅហើយ។

តាមរយៈAljazeeraមនុស្សមួយសែនពីរពាន់នាក់កំពុងស្ថិតនៅក្រោមការតាមដានអាការៈសុខភាពរបស់ពួកគេ។

ភ្នាក់ងារអង្គការសុខភាពពិភពលោកនេះចាត់ទុកស្ថានភាពបែបនេះគឺជាកម្រិតប្រកាសអាសន្នពិភពលោក ហើយនឹងធ្វើប៉ះពាល់ដល់ប្រទេសជាច្រើនដែលចាំបាច់តម្រូវឱ្យមានការឆ្លងតបសហប្រតិបត្តិការអន្ដរជាតិ។

ក្នុងន័យនេះទៀតភ្នាក់ងារ អង្គការសុខភាពពិភពលោកនេះបានព្រមានប្រទេសទន់ខ្សោយផ្នែកសុខភាពឱ្យខិតខំសហការជាមួយនឹងភ្នាក់ងារសុខភាពធំៗ។ អ្នកជំនាញបានលើកឡើងដូចនេះសំអាងលើភស្ដុតាងដែលវីរុសនេះរីករាលដាលពាសពេញប្រទេសចិហើយកំពុងឆ្លងដល់ប្រទេសធំៗ និងប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ីសរុបគឺ២០ប្រទេសទៅហើយ។

ប្រធានអង្គការសុខភាពពិភពលោកលោក Tedro Adhanom Ghebreyesus បានថ្លែង នៅក្រុងសឺណេវថាការប្រកាសអាសន្ននេះជាការព្រួយបារម្ភដ៏ខ្លាំងក្លា ។

លោកបានបញ្ចេញទស្សនៈថា៖ ការព្រួយបារម្ភដ៏ចំបងរបស់យើ គឺ             សក្ដានុពលរបស់វីរុសនេះវារីករាលដាលដល់ប្រទេសដែលខ្សោយ           សុខាភិបាលដែលត្រូវតែត្រៀមលក្ខណៈក្នុងការប្រយុទ្ធនឹងជំងឺនេះឱ្យបានច្បាស់លាស់។

យ៉ាងណាក៏ដោយ WHOបញ្ជាក់ថាសេចក្ដីថ្លែងការណ៍នេះមិនមែនជាការបោះឆ្នោតមិនសេចក្ដីទុកចិត្តចិននោះទេ តែផ្ទុយទៅវិញអង្គការពិភពលោកបានរួមគ្នាប្ដេជ្ញាចិត្តបន្ដជឿជាក់ក្នុងសមត្ថភាពរបស់ចិនក្នុងការគ្រប់គ្រងការរីករាលដាលនេះ។

ជាការឆ្លើងតប អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងប្រាប់ពីដំណើរកិច្ចប្រជុំថារដ្ឋាភិបាលទីក្រុងប៉េកាំងមានទំនុកចិត្តនិងសមត្ថភាពក្នុងការយកឈ្នះសង្គ្រាមប្រឆាំងនឹងការផ្ទុះឡើងមេរោគកូរូណានេះ។

លោកស្រី ហួឈុន យីង អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថាប្រទេសចិននឹងបន្តធ្វើការជាមួយអង្គការសុខភាពពិភពលោកនិងប្រទេសដទៃទៀតដើម្បីថែរក្សាសន្តិសុខសាធារណៈសាធារណៈនិងតំបន់។

WHO ណែនាំក្នុងស្ថានការណ៍ពេលនេះឱ្យមានការរឹតត្បិតការធ្វើដំណើរនិងពាណិជ្ជកម្មទៅប្រទេសដែលរងផលប៉ះពាល់ជាពិសេសគឺប្រទេសចិនហើយសេចក្តីប្រកាសអង្គការនេះក៏តម្រូវឱ្យប្រទេសនានាត្រូវរាយការណ៍ពីស្ថានភាពជំងឺនេះឱ្យមានតម្លាភាពផងដែរ។

ទន្ទឹមនឹងនេះដែរប្រទេសរុស្ស៊ីបានប្រកាសថាខ្លួនបានបិទព្រំដែនរបស់ខ្លួនដែលមានចម្ងាយ ៤ពាន់ ២០០គីឡូម៉ែត្រ ជាមួយប្រទេសចិន។

ចំណែក ឡាវ ម៉ុងហ្គោលី និងកូរ៉េខាងជើងក៏បានចេញវិធានការបិទការឆ្លងកាត់ព្រំដែមដើម្បីការពារប្រឆាំងនឹងការសុះសាយជំងឺរលាកសួតមេរោគកូរូណាវីរុសនេះ។

ចំណែកក្រុមហ៊ុនអាកាសចរណ៍ធំ ៗ ដែលបានផ្អាកឬកាត់បន្ថយសេវាកម្មដល់ប្រទេសចិនរួមមានក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសAirway, ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa, ក្រុមហ៊ុនអាកាសចរណ៍អាមេរិក, KLM និងUnited ។

ដោយឡែកប្រទេសចិនខ្លួនក៏បានប្រកាសទៅដឹកពលរដ្ឋរបស់ខ្លួនមកចិនវិញ ដែលកំពុងនៅក្រៅប្រទេស។

ជាមួយគ្នា ក៏ បានសម្រេចបិទសាលា និង កន្លែងសាធារណៈជាច្រើនក្នុងប្រទេស។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Toyota, volkswagen, IKEA, Starbucks, Tesla, ក្រុមហ៊ុន McDonald’s និងក្រុមហ៊ុនបច្ចេកវិទ្យា                  យក្ស Foxconn បានបិទការងារជាបណ្ដោះអាសន្ន។

អាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី កូរ៉េខាងត្បូង សិង្ហបុរី អាស្ប៉ាញ កាណាដា រុស្ស៊ី ម៉ូណាកូ តួគី នូវែលសេឡង់ និងហូឡង់ជាដើម បានចាប់ផ្តើមជម្លៀសពលរដ្ឋខ្លួនមុនគេ ហើយកំពុងរង់ចាំទទួលអ្នកនៅសេសសល់បន្ថែម ឯអូស្រ្តាលី អង់គ្លេស ឥណ្ឌា មីយ៉ាន់ម៉ា                      ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ កំពុងចរចាជាមួយភាគីចិន ដើម្បីផ្អាការហោះហើរ និងការដឹកជញ្ជូនតាមផ្លូវការគោក។

គិតមកដល់ពេលនេះ២០ប្រទេសក្នុងពិភពលោកកំពុងតែមានផ្ទុក វីរុសកូរណាដ៏កាយសហាវនេះ។

កាលពីថ្ងៃទី២៨មករា ក្នុងជំនួប ជាមួយ អគ្គលេខាធិការនៃអង្គការសុខភាពពិភពលោក លោកប្រធានាធិបតីចិន បានសន្យាថា នឹងរកវិធានការ ទប់ស្កាក់អោយបាននូវការរីករាលដា វីរុសនេះ អោយឆាប់បំផុត             ខណៈលោកសុំអោយមានកិច្ចសហប្រតបត្តិការទូលំទូលាយថែមទៀតពី អង្គការសុខភាពពិភពលោកនេះ។

វិរុស កូរ៉ូណា បានផ្ទុះចេញពីក្រុងអ៊ូហាន ខេត្តហឺប៉ីប្រទេសចិន នៅថ្ងៃទី២៧មករា ដោយបណ្ដាលអោយ អ្នកជឺស្លាប់ដំបូង ២៦នាក់ ប៉ុណ្ណោះ។

 អ្នកជំនាញសុខភាពនៃអង្គការWHO អោយដឹងថា អត្រាមរណៈមាន ២,៣ភាគរយ តែករណីឆ្លងមានសកម្មរហ័ស ជាងការផ្ទុះជំងឺសារ កាលពីឆ្នាំ២០០២និង២០០៣ដែលមានអត្តាមរណៈដល់ទៅ១០ភាគរយ ដោយសម្លាប់មនុស្ស ៧៧៤ ហើយបានឆ្លងជិត៩០០ករណី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស