29.3 C
Phnom Penh

សវនាការសំណុំរឿង លោក កឹម សុខា បានបន្តដោយសួរដេញដោលរឿងបង្កើតគណបក្សសិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីការក្តីឱ្យលោក កឹម សុខា បានលើកឡើងថា ក្នុងសវនាការនៅថ្ងៃពុធនេះ គឺ តុលាការចាប់ផ្តើមផ្តោតសំខាន់លើការបង្កើតគណបក្សសិទ្ធិមនុស្ស និងការដឹកនាំគណបក្សនេះ ក្នុងពេលដែលលោក កឹម សុខា ធ្វើជាប្រធានបក្ស។

សហមេធាវីមួយរូប របស់លោក កឹម សុខា គឺ លោក ចាន់ ចេន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយបញ្ចប់សវនាការនៅព្រឹកនេះ ថាគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដែលបង្កើតឡើង និងដឹកនាំ គឺដើម្បីលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ស្របច្បាប់រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។

លោកថា ក្នុងពេលជាប្រធានបក្សពេលនេះ លោក កឹម សុខា គ្មានបំណងដឹកនាំធ្វើរដ្ឋប្រហារ ឬ ផ្តួលរំលំរដ្ឋាភិបាលដោយហិង្សានោះឡើយ ផ្ទុយទៅវិញលោកចង់បានការផ្លាស់ប្តូរដោយការបោះឆ្នោត សេរី ត្រឹមត្រូវ និង យុត្តិធម៌ ដោយកូនក្តីលោកតែងប្រកាន់ភ្ជាប់នូវពាក្យស្លោក ថា ថ្នាលយើង ពូជយើង និងភោគផលយើង ព្រោះគណបក្សសិទ្ធិមនុស្សកើតឡើងដោយពលរដ្ឋ បម្រើពលរដ្ឋ និងដើម្បីពលរដ្ឋ។

យ៉ាងនេះក្តី លោក មេធាវីរូបនេះ កត់សម្គាល់ថា មកទល់សវនាការក្នុងសប្តាហ៍ទី៤នេះ លោកនៅពុំទាន់ឃើញតុលាការដេញដោលគ្នាលើអង្គហេតុណាមួយដែលថាកូនក្តីលោក នូវអំពើស្តែងចេញ ដែលថាបានឃុបឃិតជាមួយបរទេសជាសម្ងាត់នៅឡើយទេ។

រីឯចំពោះបទចោទថាលោក កឹម សុខា ដែលជាកូនក្តីលោក ឃុបឃិតជាមួយបរទេសនោះ លោកក៏នៅមិនទាន់ឃើញតុលាការ កោះហៅឬក៏ចោទប្រកាន់ទៅលើរដ្ឋជាបរទេសណាមួយ ក្នុងនាមជាចារី ឬ សហចារី នៅឡើយដែរ។

សំណុំរឿងលោក កឹម សុខា ត្រូវបានតុលាការបើកសវនាការក្នុងថ្ងៃទី៧ នៃសប្តាហ៍ទី៤ហើយ ដោយតុលាការគ្រោងនឹងសវនាការនៅថ្ងៃស្អែកបន្តទៀត។

សំណុំរឿងសន្ទិដ្ឋិភាពរបស់លោក កឹម សុខា ដែលចោទប្រកាន់ដោយលោក ហ៊ុន សែន តុលាការគ្រោងនឹងសវនាការរយៈពេល៣ខែ ដោយថាជាសំណុំរឿងធំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស