31 C
Phnom Penh

47345

Latest

យុវជន​ចលនា​មាតា​ធម្មជាតិ​ហួសចិត្ត​ដែល​តុលាការ​បដិសេធ​មិន​ឱ្យ​ចេញ​ទៅ​ទទួល​ពានរង្វាន់​ការពារ​បរិស្ថាន​នៅ​ស៊ុយអែត

សកម្មជន​ចលនា​មាតា​ធម្មជាតិ ហួសចិត្ត​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចេញ​ទៅ​ទទួល​ពានរង្វាន់ Right Livelihood 2023 នៅ​ប្រទេស​ស៊ុយអែត នៅ​ចុង​ខែ​វិច្ឆិកា នេះ ដោយ​បញ្ជាក់​ថា​គ្មាន​ភាព​ចាំបាច់ បើ​ទោះជា​ពានរង្វាន់​នេះ​នឹង​លើក​មុខមាត់​ប្រទេស​កម្ពុជា​ក៏ដោយ។ សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ ខែ​តុលា ថា ការ​បដិសេធ​មិន​ឲ្យ​សកម្មជន​មាតា​ធម្មជាតិ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ទទួល​ពានរង្វាន់ Right...