28.4 C
Phnom Penh

ផលិតករភាពយន្តអាមេរិកពីររូបមកដល់កម្ពុជាដើម្បីបញ្ចាំងភាពយន្តឯកសារស្តីពីអំណាចនៃការសិក្សាមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផលិតករភាពយន្តអាមេរិក ២រូប ឈ្មោះ Kip និង Kern Konwiser ដែលធ្លាប់បានទទួលពានរង្វាន់ Emmy បានមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើការបញ្ចាំងភាពយន្តឯកសាររបស់គេ ស្តីពីអំណាចនៃការសិក្សាមុខវិជ្ជា STEM (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ នេះ ឲ្យដឹងថា ទស្សនកិច្ចរបស់ពួកគាត់ ឧបត្ថម្ភថវិកាដោយកម្មវិធីបញ្ចាំងភាពយន្តអាមេរិក (AFS) ដែលជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ស្ថានទូត ទៅលើប្រធានបទ យុវជន បច្ចេកវិទ្យា និងការសិក្សា នៅក្នុងការ រំលឹក ពេញមួយឆ្នាំ ខួបលើកទី ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។

កាលពីប៉ុន្មានម៉ោងមុននេះ ផលិតករភាពយន្ត ឈ្មោះ Kip និង Kern Konwiser បានចូលរួមនៅក្នុងការបញ្ចាំងភាពយន្តជូនសាធារណជន ដែលមានចំណងជើងថា Make It Work នៅរោងភាពយន្ត លេជេន (Legend) ក្នុងផ្សារទំនើប Exchange Square ភ្នំពេញ ជាផ្នែកមួយនៃកម្មវិធីបញ្ចាំងភាពយន្តអាមេរិក (AFS) ដែលជាកម្មវិធីផ្លាស់ប្តូរផ្នែកសិល្បៈរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

ស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញអះអាងថា ខ្លួនមានមោទកភាពចំពោះការបញ្ចាំងភាពយន្តឯកសាររយៈពេល ១០៧ នាទីនេះ ផ្តោតលើអំណាចនៃការសិក្សាមុខវិជ្ជា STEM ។ រឿងនេះនិយាយពីដំណើរជីវិតរបស់យុវជនមួយចំនួន ដែលឈាន មកដល់ផ្លូវបំបែកនៃការស្រមើស្រមៃ ដោយការព្យាយាមសម្រេចនូវក្តីសុបិនរបស់គេ ទោះក្នុងស្ថានភាពណាក៏ដោយ ។

ប្រសិនបើលោកអ្នកនាងមិនអាចមើលខ្សែភាពយន្តនេះដោយផ្ទាល់ទេ លោកអ្នកនាងស្វែងរកឈុតខ្លីៗនៃខ្សែភាពយន្តឯកសារនេះនៅលើ YouTube ដោយសរសេរចំណងថា Make It Work។ https://www.youtube.com/watch?v=DBp91LdmP5Q

កម្មវិធីបញ្ចាំងភាពយន្តអាមេរិកនេះគឺជាកម្មវិធីផ្លាស់ប្តូរផ្នែកសិល្បៈរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ កម្មវិធីនេះរៀបចំឡើងដោយមហាវិទ្យាល័យសិល្បៈភាពយន្តរបស់សាកលវិទ្យាល័យ Southern California ។

ដោយធ្វើការជាមួយស្ថានទូតអាមេរិកចំនួន ៥០ ក្នុងមួយឆ្នាំៗ កម្មវិធី AFS នេះនាំយកមកបញ្ចាំង នូវភាពយន្តឯកសារបច្ចុប្បន្នភាពរបស់អាមេរិក ដែលបានពានទទួលរង្វាន់ភាពយន្តនិទាន និងជំនាញក្នុងការនិទានរឿង ដល់ទស្សនិកជន នៅទូទាំងពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស