27 C
Phnom Penh

47392

Latest

អនាគត​រាជាណាចក្រ​កម្ពុជា​ក្នុង​មិត្តភាព/សម្ពន្ធភាព​ជាមួយ​ចិន​កុម្មុយនីស្ត

អត្ថបទ៖ លោក ហាស់ សាន ប្រវត្តិវិទូ​ឧស្សាហ៍​រំឭក​អ្នក​សិក្សា​ស្រាវជ្រាវ​ថា ប្រវត្តិសាស្ត្រ​អាច​នឹង​ត្រឡប់​មក​ដដែល​វិញ ហើយ​ថា​បើ​មិន​ប្រយ័ត្ន​ទេ អ្នក​នឹង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដោយ​មិន​ដឹង​ខ្លួន។ ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន មិន​មែន​ទើប​តែ​កើត​មាន​នា​ពេល​ថ្មីៗ​នេះ​ទេ គឺ​មាន​រាប់​ទសវត្ស​មក​ហើយ ប៉ុន្តែ​ចិន​គេ​គិត​ប្រយោជន៍​ជាតិ​របស់​គេ​ជាង​ប្រយោជន៍​ខ្មែរ ដូច្នេះ​ខ្មែរ​បាន​ត្រឹមតែ​រស់​ផ្ញើ​វាសនា ផ្ញើ​ជីវិត ពឹង​លើ​ចិន​តែប៉ុណ្ណោះ។ តើ​អនាគត​ស្រុក​ខ្មែរ​អាច​នឹង​ជួប​ផលវិបាក​អាក្រក់​ដូចម្តេច​ខ្លះ? លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​វិភាគ ថា​តើ​ចិន​អាច​ការពារ​ខ្មែរ ឬ​មិន​អាច? ទំនាក់ទំនង​ចំណង​មេត្រី​មិត្តភាព​ខ្មែរ−ចិន​ដ៏​កាន់តែ​រឹងមាំ ដែល​គេ​នាំគ្នា​ប្រសិទ្ធី​ពាក្យ​ថា “មិត្ត​ដែកថែប” ឬ “មិត្ត​ស្រោប​ដែក”...