30 C
Phnom Penh

លោកមហាធាសុំលាលែងពីតំណែងនាយករដ្ឋមន្ត្រី តែព្រះមហាក្សត្រ បានចាត់តាំងលោក ជានាយករដ្ឋមន្ត្រីស្ដីទី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាយុជីវិតរដ្ឋាភិបាល ចម្រុះ Pakatan Harapan នៃប្រទេសម៉ាឡេស៊ី កំពុងឈានទៅដល់ ការបែកបាក់ និងដួលរំលំ ក្រោយពីលោកមហាធាមហាម៉ាត់ បានថ្វាយលិខិត ទៅព្រះមហាក្សត្រ ដើម្បីចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនៃក្រុមចម្រុះនេះ។

ក្រុមចម្រុះនេះ គឺជាកម្លាំងនយោបាយធំមួយមានសម្ព័ន្ធភាព ៤គណបក្ស តែសម្ព័ន្ធដ៏ធំរបស់បក្សនេះ គឺមានតែ២បក្សប៉ុណ្ណោះ គឺបក្សបង្រួមបង្រួមជនជាតិដើមម៉ាឡេ PPBM និងគណបក្ស របស់លោកអាន់វ៉ា អ៊ីប្រាហ៊ិម យុត្តិធម៌ប្រជាជន PKR ។ បក្សនេះ បានឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតសភា កាលពីខែឧសភាឆ្នាំ២០១៨។

កាលបោះឆ្នោតនៅពេលនោះ គឺលោកអាន់វ៉ា កំពុងស្ថិតក្នុងពន្ធនាគារ។ តាមបណ្ដាញផ្សាយព័ត៌មាន CNN ចុះផ្សាយថាលោកម៉ាហាធាបានដាក់លិខិតសុំលាលែងថ្វាយទៅព្រះមហាក្សត្រ កាលពីព្រឹកថ្ងៃចន្ទទី២៤កុម្ភៈនេះ ដែលរឿងនេះ នាំអោយមានការភ្ញាក់ផ្អើលជាខ្លាំងហើយអាចនាំប្រទេសធ្លាក់ក្នុវិបត្តិ ទៀតផងប្រសិនបើ រដ្ឋាភិបាលថ្មី មិនអាចបង្កើតចេញរូបរាងបានទាន់ពេលវេលាទេនោះ។

តែសម្រាប់អ្នកតាមដានភាគច្រើន សង្ស័យថា ជាល្បែងដែលលោកម៉ាហាធា មិនទំលាក់តំណែងតាមការសន្យារបស់លោកទៅអោយ លោកអាន់វ៉ា ដែលបុរសវ័យ៩៤ឆ្នាំរូបនេះ ចង់បោះបង់សម្ព័ន្ធភាព Pakatan Harapan  ហើយទៅឱបក្រសោបជាមួយគណបក្សប្រឆាំង ដែលធ្លាប់ជាបក្សរបស់មហាធា ច្រើនឆ្នាំមកហើយវិញ។ ករណីនេះ ក៏អាចគិតថា បក្ស PPBM មិនចង់អោយលោកអាន់វ៉ា ស្នងតំណែងពីលោកមាហាធាបានឡើយ។

ការទៅ ឱបបក្ស ប្រឆាំងនៃគណបក្ស UMNO គឺពិតជា ផាត់បានដៃគូឈ្នះឆ្នោត PKR ហើយលោកអាន់វ៉ាក៏គ្មានឱកាស ឡើងធ្វើនាយករតដ្ឋមន្ត្រីដែរ។ សម្រាប់ លោកអាន់វ៉ា បានប្រាប់អ្នកសារព័ត៌មាន ថា លោកមហាធានឹងមិនលេងល្បែងក្បត់មិត្តរួម សមរភូមិទេ ។

តែយ៉ាងណាក៏ដោយ លោកថា នយោបាយ គឺមិនអាចរកមិត្តស្មោះត្រង់មួយជាមួយជីវិតទេ។ តាមការសន្យានៅក្នុងការឃោសនា បោះឆ្នោត  លោកមហាធា ប្រកាសថា នឹងផ្ទេរតំណែង ទៅលោកអាន់វ៉ា នៅខែឧសភា ឆ្នាំ២០២០នេះ យ៉ាងយូរ។ មិនតែប៉ុណ្ណោះលោកក៏បាន ចុះកិច្ចព្រមព្រៀងនេះជាបក្ស របស់ អាន់វ៉ាទៀតផង។

ប៉ុន្តែចុងក្រោយនេះ មានភាពមិនប្រាកដប្រជាថាលោកនឹងលាលែងនៅពេលណាជាក់លាក់នោះទេ ក្រៅពីលោកថា ចង់បន្តតំណែងរបស់លោក អោយបានចប់អាណ្ណត្តិសិន ។

យ៉ាងណា គេមិនដឹង ថា អ្នកនយោបាយណា នឹងមកជំនួសលោកមហាធានោះទេ នៅពេលដែលប្រភពខ្លះថា លោកមហាធានិងមានរដ្ឋាភិបាល ចម្រុះថ្មីជាមួយ បក្សប្រឆាំង UMNO ដឹកនាំ ដោយ អតីតនាយករដ្ឋមន្ត្រីណាជីបរ៉ាក្សាក់ ដែលកំពុងមានពិរុទ្ធជាប់ខ្លួន ២១ករណីអំពើ ពុករលួយ បំពានអំណាច ដែលព័ត៌មាននេះនាំអោយលោកណាជីប ថ្លែងគាំទ្រ ភ្លាម រដ្ឋាភិបាល ចម្រុះជាមួយ បក្សបង្រួមបង្រួម                    ជនជាតិដើមម៉ាឡេ -របស់ លោកមហាធា។

មកដល់ពេលនេះ សមាជិកសភា នៃក្រុមបក្សPPBM បានដើរចេញពី ក្រុមសម្ព័ន្ធភាពPakatan Harapan ដោយប្រកាសថា នៅបន្តគាំទ្រ លោកមហាធា កាន់តំណែងនាយករដ្ឋមន្ត្រីបន្តទៀត រហូតចប់អាណត្តិរបស់លោកនៅឆ្នាំ២០២៣ដែលនឹងចូលដល់ការបោះឆ្នោតសភា នីតិកាលទី១៥។

តាមព័ត៌មានចុងក្រោយចុះផ្សាយដោយសារព័ត៌មាន ម៉ាឡេស៊ី The Strait Times គឺព្រះមហាក្សត្រ បាន តែងតាំងលោក មហាធាជានាយករដ្ឋមន្ត្រីស្ដីទី នៅចំពោះមុខលោកមហាធាដែលបានចូលគាល់                  ព្រះអង្គនៅ រសៀល ថ្ងៃចន្ទទី២៤ ខែកុម្ភៈនេះ ដែលអ្នកសង្កេតការណ៍អាចមើលយល់ថា នេះជាការទប់ស្កាត់បានមួយរយៈរបស់លោកអាន់វ៉ាដែលមិនចង់ឃើញ សម្ព័ន្ធភាព Pakatan Harapan ក្រឡាប់ភ្លាមៗឡើយព្រោះលោកអាន់វ៉ាបានចូលគាល់ព្រះមហាក្សត្រ មុនលោកមហាធា។

យ៉ាងណា លោក អាន់វ៉ាអ៊ីប្រាហ៊ិម បាននិយាយលេងប្រាប់អ្នកសារព័ត៌មានថា លោកទំនងនឹងមិនអាចក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី                  ទី៨ទេ តែបើនាយកមន្ត្រីទី៩អាចមាន។ លោកបន្តថាក្នុងបក្សចម្រុះនេះ និងបក្សរបស់លោក គឺពិតជាមានជនក្បត់ ដែល ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ចម្រុះ Pakatan Harapan។

លោកនៅតែបញ្ជាក់ថារូបលោកដែលបានជួបលោកមហាធា កាលពីព្រឹកថ្ងៃចន្ទទី២៤ ខែកុម្ភៈនេះ គឺលោកទទួលបានការសន្យាពីលោកមហាធាថា នឹងមិនចាកចេញពីក្រុមចម្រុះ Pakatan Harapan ទេ។

តែស្ថានភាពចុងក្រោយនេះ លោកអាន់វ៉ា ហាក់មិនទុកចិត្តលោកមហាធា ហើយក៏បាននិយាយលេងសើចទៀតថា ក្នុងល្បែងនយោបាយ គឺមិនអាចទុកចិត្តថា មានមិត្តស្មោះត្រង់មួយជីវិតឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស