27 C
Phnom Penh

មហាធាលេងល្បែងរដ្ឋប្រហារទម្លាក់ខ្លួនឯង បន្ទាប់ពី​មិនអាចអនុវត្​តបានការសន្យាផ្ទេរអំណាចអោយលោកអាន់វ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទិដ្ឋភាពនយោបាយនៅម៉ាឡេស៊ី កាន់តែល្អមើលណាស់នៅពេលនេះ ដែលតួអង្គម្នាក់ដើរតួនាទីជាមេរដ្ឋប្រហារ ទំម្លាក់ខ្លួនឯងពីអំណាច នៅពេលខ្លួបជួបផលវិបាកដែលមិនអាច អនុបាននូវការសន្យា នៃការផ្ទេរអំណាច ទៅអោយសម្ព័ន្ធភាពរបស់ខ្លួន គឺលោកអាន់វ៉ាអ៊ីប្រាហ៊ីម ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធ្លាប់ជាសត្រូវនឹងគ្នាកាលពីទសវត្ស១៩៩០ កាលដែលលោកមហាធាជានាយករដ្ឋមន្ត្រី។

ល្បែងនេះ ចេញសម្ដែងហើយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលតួឯក្នុងរឿង នេះ គឺលោកមហាធាម៉ាហាមាត់ផ្ទាល់ជាអ្នកដឹកនាំរឿង។ ល្បែងនេះ គេហៅថា ការគេចវេះ មិនផ្ទេរអំណាច បានដោយជោគជ័យ តាមរយៈរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល ចម្រុះPakatan Harapan ដែលប្រែមកថា រដ្ឋាភិបាលនៃក្ដីសង្ឃឹម ។

តាមរយៈសបុត្រលាលែង ពីនាយករដ្ឋមន្ត្រី គឺដួចលោកមហាធា បានទំលាក់បាល់ ទៅអោយ ព្រះមហាក្សត្រ ថាតើ ធ្វើដូចម្ដេច បើទួលបង្គំជាខ្ញុំ លាលែងពីតំណែងហើយនោះ។

នេះហើយគេហៅថា លោកមហាធា បោះបាល់ចូលរុន្ទ មួយយ៉ាងជ្រៅ ហើយឲ្យព្រះមហាក្សត្រជាអ្នកយ៉ាងចុះយកបាល់នោះ មកវិញ ហើយធ្វើសេចក្ដីសម្រេចថាតើត្រូវបញ្ជូនទៅអោយខាងណា។

តែទីបំផុតព្រះមហាក្សត្រដ៏មានព្រះរាជតម្រិះ គឺទុកអោយលោកមហាធា កាន់សិន គឺរហូតដល់ព្រោះអង្គរកអ្នកនយោបាយណាម្នាក់អាច គ្រប់គ្រងបាល់នេះបាន។ មានន័យថា លោកមហាធា នៅតែគ្រប់គ្រងបាល់នេះក្នុងជើងរបស់ខ្លួនដដែល គឺរហូតដល់អាប៊ីតយកបាល់នេះមកកាន់វិញបានទើប មានការប្រកួត។

ក្នុងន័យនេះហើយដែលលោកមហាធា បានដើរតួនាទីមួយថ្មីមួយទៀត លើតួនាទីចាស់វិញដដែល គឺនាយករដ្ឋមន្ត្រីស្ដីទីដោយរង់ចាំ នាយករដ្ឋមន្ត្រីថ្មីមកជំនួស។ តើនេះអាចជាល្បែងរដ្ឋប្រហារទំលាក់អំណាចរបស់ខ្លួន បានដោយជោគជ័យដែលមិនអាចអនុវត្តបាន តាមការសន្យាផ្ទេរអំណាចទៅអោយលោកអាន់វ៉ា ដែរឬទេ?

ពិតណាស់  លោកមហាធា បានសម្ដែងការខកចិត្តជាច្រើនដងហើយថា លោកពិបាកផ្ទេរអំណាចឲ្យលោកអាន់វ៉ាណាស់ ព្រោះតែក្រុមគណបក្សបួនរួបរួមគ្នានៅក្នុងរដ្ឋាភិបាលចម្រុះ Pakatan Harapan មិនចុះសម្រុងគ្នាថា គាំទ្រលោកអាន់វ៉ា ច្រើនប៉ុនណា ដោយក្រុមខ្លះគេ ចង់ទុកលោកនៅបន្តកាន់តំណែងនាយករដ្ឋមន្ត្រីដល់ទៅឆ្នាំ២០២៣ តែក្រុមខ្លះចង់បានការផ្ទេរអំណាចនេះ អោយបានឆាប់បំផុតនៅប៉ុន្មានសប្ដាហ៍ទៀតនេះ។

ដល់គិតយូរទៅ លោកមហាធា អះអាងថា ការផ្ទេរតំណែងនេះ គឺអាស្រ័យលើរូបលោកទេ គឺលោកមិនទទួលយកសម្ពាធខាងណាទេ។

កាលនេះហើយដែលនាំអោយ ដៃគូរបស់លោកគឺលោកអាន់វ៉ា គិតថា លោកមហាធា មានគំនិតចង់គេចចេញពីការសន្យានេះ ហើយមើលទៅ។

មិនយូរឡើយ លោក អាន់វ៉ា សុំជួបត្រង់ៗ និយាយផ្ទាល់នឹងលោកមហាធា ហើយជំនួបនោះពិតជាបានធ្វើមែនកាលពីអាទិត្យទី២៣កុម្ភៈ ។ នៅពេលចេញពីជំនួប អ្នកសារព័ត៌មាន បានចោទសួរលោកថា បានលទ្ធផលអ្វីទេ  ហើយលោកអាន់វ៉ា និយាយថា លោកមហាធា នឹងមិនក្បត់ការសន្យារបស់លោកទេ ។

លោកថា រឿងនេះ យើងត្រូវរង់ចាំ មើលទាំងអស់គ្នា ទៅថាតើលោកមហាធា គាត់គិតដូចម្ដេច។ មិនដល់មួយថ្ងៃផង ស្រាប់តែ លោកមហាធា មិនបានរៀបពិធីផ្ទេរអំណាចនោះទេ តែបែរជាថ្វាយលាលែងពីតំណែងទៅវិញ។ នេះហើយជារឿងស្រឡាំងកាំង ធ្វើអោយលោកអាន់វ៉ា និងភរិយារបស់ លោកដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រី សុំចូលគាល់ព្រះមហាក្សត្រ ហើយពេលចេញពីបរមរាជវាំងវិញ ហើយនិយាយថាគ្មាន អ្នកនយោបាយណាគេស្មោះត្រង់យើងអស់មួយជីវិតនោះទេ។ 

មានន័យថា ពិធីផ្ទេរតំណែងសម្រាប់លោកអាន់វ៉ា ជំនួសលោកមហាធា គឺគ្មានទេពេលនេះ គឺមានតែការលែងលះគ្នាប៉ុណ្ណោះ។ នៅក្នុងលិខិតថ្វាយព្រះមហាក្សត្រ លោកមហាធាទុកផ្លូវអោយលោកអាន់វ៉ាគិតផងដែរ នៅត្រង់ថាលោកលាលែងមែន តែផ្ទេរតំណែងនេះទៅ                    អោយភរិយា លោក អាន់វ៉ា ដែលជាឧបនាយករដ្ឋមន្ត្រី ធ្វើជានាយករដ្ឋមន្ត្រីស្ដីទី។

សាស្ត្រាចារ្យ James Chin នាយកវិទ្យាសា្ថន អាស៊ី Tasmania នៃសាកលវិទ្យា Tasmania និយាយប្រាប់បណ្ដាញផ្សាយព័ត៌មានCNA ថា សេចក្ដីសម្រេចរបស់លោកមហាធា លាលែងពីតំណែង គឺជាល្បិចកលសុទ្ធសាធ ដែលបុរស៩៤ឆ្នាំនេះ មិនចង់អោយលោកអាន់វ៉ា ធ្វើជានាយករដ្ឋមន្ត្រីបានឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស