សមាជិកសភានៃប្រទេសម៉ាឡេស៊ី នឹងបោះឆ្នោតជ្រើសតាំង នាយករដ្ឋមន្ត្រីថ្មី មួយរូបនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដែលជាការបញ្ចាប់ តួនាទីនាយករដ្ឋមន្ត្រីស្ដីទីរបស់លោកមហាធាម៉ាហាម៉ាត់។
លោកមហាធាបានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានចូលគាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយដោយស្រង់ប្រសាសន៍ លោកមហាធាថា បើការជ្រើសតាំងអ្នកនយោបាយណាម្នាក់ ដោយគ្មានសំឡេងគាំទ្រ គ្រប់គ្រាន់ពីសមាជិកសភា មានន័យថា គ្មានបេក្ខជនណា ម្នាក់បានសំឡេងគាំទ្រ លើសពី៥០បូកមួយ ឬស្មើ រ១១៣រូបឡើងទៅដែលវិបត្តិរដ្ឋសភានឹងកើតមាន ដែលនាំអោយមានបោះឆ្នោត សភាពាក់កណ្ដាល អាណត្តិ។
មកដល់ពេលនេះ គេពុំដឹងថា លោកមហាធានឹងក្លាយជាបេក្ខជនម្ដងទៀតដែរឬទេ ទោះជាលោក ខិតខំ ស្វែងរកសំឡេង គាំទ្រពីសមាជិកសភា ពីបក្សផ្សេងៗក៏ដោយ ។
ប៉ុន្តែ សម្រាប់លោក អាន់វ៉ាអ៊ីប្រាហ៊ិម ដែលជាប្រធានគណបក្ស យុត្តិធម៌ ប្រជាជន PKR បានកំពុងក្លាយជាបេក្ខជនលិចធ្លោជាងគេសម្រាប់សម្ព័ន្ធភាពនៃរដ្ឋាភិបាលចម្រុះ Pakatan Harapan ដែលលោកមហាធា បានដើរចេញ ជាមួយនឹងការលាលែងពីនាយករដ្ឋមន្ត្រី ដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
ការដែលលោកមហាធា លាលែងពីតំណែងនេះ បាននាំអោយមានការចោទសួរពីអំពើក្បត់ការសន្យារបស់លោក ក្នុងការផ្ទេរអំណាច អោយលោកមហាធានៅឆ្នាំ២០២០នេះ។
ការណ៍នេះ បាននាំអោយ បុរសវ័យ៩៤ឆ្នាំ រូប នេះ និងអតីតគូសត្រូវវ័យ៧២ឆ្នាំ អាន់វា អ៊ីប្រាហ៊ិម បានរត់ទៅរកសង្រ្គាមដណ្ដើមអំណាច ជាមួយគ្នា នៅក្នុងរដ្ឋសភា ដែលទំនងនៅពេលសមាជិកទាំង២២២រូប ធ្វើការបោះឆ្នោត ដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រី បន្តដឹកនាំរដ្ឋាភិបាលជាង២ឆ្នាំទៀត។
កាលពីថ្ងៃទី២៦
ខែកុម្ភៈ លោកមហាធា ហាក់អន្ទះសាមែនទែនចង់ក្លាយជា នាយករដ្ឋមន្ត្រី
នៃរដ្ឋាភិបាលឯកភាពជាតិ ខណៈខ្លួនលោក ជាប្រធានបក្ស PPBM មានតែអ្នកតំណាងរាស្ត្រ១៣នាក់ប៉ុណ្ណោះ។
តែមហច្ឆិតារបស់អ្នកនយោបាយជើងចាស់ រូបនេះមើលទៅមិនបានសម្រេចច្រើនទេបានជាលោក មិនបានប្រាប់អ្នកសារព័ត៌មានថា លោកនឹងជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតចេញពីសមាជិកសភា នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ។
ប៉ុន្តែមកដល់ពេលនេះ លោកមហាធា ទើបរកសំឡេងគាំទ្រ ខ្លួនបានតែ៣៧សំឡេងប៉ុណ្ណោះ នៃសមាជិកសភាសរុប ២២២រូប ខណៈលោកអាន់វ៉ាវិញ មេបក្សប្រឆាំងដែលមិនចុះចាញ់គូប្រកួតម្ដងណា បានសំឡេងគាំទ្រ ក្នុងដៃ ៩២ រូបទៅហើយ ។
លោកមហាធា បាននិយាយថា ព្រះមហាក្សត្រ បារម្ភថា នឹងមិនអាចជ្រើសតាំងអ្នកនយោបាយណាមួយ ចេញពីសភាបានទេ។ តែកាលពីថ្ងៃម្សិលមិញនេះ សារព័ត៌មានម៉ាឡេស៊ី The Strait Times បានចុះផ្សាយថា លោកអាន់វ៉ា មានសំឡេងគាំទ្រលោកពិតជាច្រើនជាងរូបលោកមហាធា គឺ៩២ សំឡេង។
ក្នុងរយៈពេល២ថ្ងៃមកនេះ
ព្រះមហាក្សត្រ ម៉ាឡេស៊ី ដែលភាសាម៉ាឡេស៊ីហៅថា អាហ្គុង បានជួបសវនាការ ជាមួយសមាជិកសភា ស្ទើរគ្រប់បក្សទាំងអស់ដែលមានអាសនៈនៅក្នុងរដ្ឋសភា ។
ការជួបសមាជិកសភា នេះ គឺព្រះអង្គចង់ស្ទាបស្ទង់មើលថា តើ បេក្ខជនណា គួរសមាជិកសភា បោះឆ្នោត អោយបង្កើតគណៈរដ្ឋមន្ត្រីថ្មី នៅពេលនេះ។
ប៉ុន្តែរហូតមកទល់ពេលនេះ ពុំមានការគាំទ្រអ្នកនយោបាយណា លើសលុបឡើយ សូម្បីលោកមហាធា ដែលចង់តាំងខ្លួន ជានាយករដ្ឋមន្ត្រី ម្ដងទៀត ក៏មិនមានសំឡេងគាំទ្រ ច្រើន ជាងលោកអាន់វ៉ាដែរ។
អ្វីដែលនាំអោយលោក មហាធា ធ្លាក់ក្នុងសភាពបែបនេះ ព្រោះក្រុមចម្រុះធំមួយទៀត នៃក្រុមរណសិ្យបារិសាន់ BN នៃសម្ព័ន្ធភាពរបស់អតីតនាយករដ្ឋមន្ត្រីណាជីប ភាគច្រើនមិនគាំទ្រ លោកមហាធានោះទេ។ តែពួកគេ ចង់អោយមានការបោះឆ្នោតមុនអាណត្តិច្រើនជាង។
ប៉ុន្តែប៉ូលនយោបាយនេះ បែរជាមួយចំនួនបង្ហើបថា ចង់សាកល្បងឲ្យលោក អាន់វ៉ា ឡើងជានាយករដ្ឋមន្ត្រីម្ដង ដែលនាំឲ្យអ្នកសង្កេតការណ៍ គិតថា ក្រុមរណសិ្យបារិសាន់ BN អាចមានមនុស្ស មួយចំនួនរបស់លោក អាន់វ៉ានៅក្នុងប៉ូលរួចទៅហើយព្រោះ លោកអាន់វ៉ាក៏ធ្លាប់ជាឧបនាយករដ្ឋមន្ត្រីទី១ របស់រដ្ឋាភិបាលBNនេះដែរ កាលពីពេលដែលលោក មហាធា ធ្វើជានាយករដ្ឋមន្ត្រីនៅទសវត្ស ឆ្នាំ ១៩៩០។
អ្នកសង្កេតការណ៍ព្រមានថា បើការជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មីមិនបាននៅអំឡុង ឆ្នាំ១០ថ្ងៃនេះ គឺរដ្ឋសភា នឹងត្រូវបានរំលាយ ហើយ ស្ថានភាពនយោបាយនឹងធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ ខណៈការបែកបាក់ជាតិកាន់តែរីកធំ គឺមហាជន អាចនឹងចេញដើរតាមផ្លូវ ដើម្បីទាមទារអោយបោះឆ្នោតមុនអាណត្តិជាបន្ទាន់ ដើម្បីមានក្បាល់ម៉ាស៊ីនសម្រាប់ដឹកនាំរដ្ឋាភិបាល មួយ ក្នុងការទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ចជាតិ និងសន្តិសុខប្រទេស៕