35 C
Phnom Penh

ចិនសុំឲ្យអាមេរិកលើកទណ្ឌកម្មកូរ៉េខាងជើងដោយសាររបបផ្ដាច់ការមួយនេះនឹងផ្ទុះមេរោគកូរ៉ូណា សម្លាប់មនុស្សយ៉ាងរង្គាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិនជាប្រទេស ដែលគាំទ្ររបបផ្ដាច់ការនៅកូរ៉េខាងជើងខ្លាំងណាស់។ បើរបបក្រុងព្យុងយ៉ាងដួលរំលំ នោះខ្លួននឹងបាត់បង់មហាមិត្តរាប់រយឆ្នាំមួយនេះភ្លាម។

ខណៈចិន ខ្លួនឯង កំពុងរងគ្រោះធ្ងន់ធ្ងរ ពលរដ្ឋចិនស្លាប់រាប់ពាន់នាក់ ដោយសារមេរោគកូរ៉ូណា ឬ Covid-19 បក្សកុម្មុយនិស្តចិនបានបង្ហាញការព្រួយបារម្ភដល់កូនជឹងរបស់ខ្លួន គឺរបបផ្ដាច់ការនៅ កូរ៉េខាងជើង ដែលនឹងជួបវិបត្តិធ្ងន់ធ្ងរ ពីការផ្ទុះមេរោគកូរ៉ូណា ដែលសម្លាប់មនុស្ស យ៉ាងសាហាវ ជាពិសេស លើពលរដ្ឋចិន។

តាមរយៈសារព័ត៌មាន AP បានចុះផ្សាយថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិនៅកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បាន ប្រាប់ពិភពលោកថាកូរ៉េខាងជើងក៏អាចផ្ទុះមេរោគដ៏កំណាចដែលនឹងបង្កអោយ ប្រទេសនេះរងគ្រោះធ្ងន់ធ្ងរ។

ឯកអគ្គរដ្ឋទូតចិនរូបនោះគឺលោកZhang Junបានថ្លែងក្នុងសន្និសីទសារព័ទ៌មានស្ដីពីការព្រាងដំណោះស្រាយដែលធ្វើឡើងដោយចិននិងរុស្ស៊ី តាំងពីខែធ្នូឱ្យមានការរំលាយចោលនូវទណ្ឌកម្មដែលដាក់មកលើកូរ៉េខាងជើងលើការនាំចេញវាយនភណ្ឌ និងស្បៀងសមុទ្រដែលលោកថា គ្រប់ភាគីទាំងអស់គេថានឹងលើកលែងការទណ្ឌកម្មលើកូរ៉េខាងជើងលើកលែងតែអាមេរិកមួយប៉ុណ្ណោះដែលមិនទាន់មានការឆ្លើយតប។

លោកZhang Jun បន្តថាក្នុងនាមជាប្រទេសមហាអំណាចមួយក្នុងលោកដែលកំពុងប្រឈមនឹងវិបត្តិសុខភាពយ៉ាងធ្ងន់ធ្ងរ ចិនសូមអំពាវនាវឱ្យប្រទេសទាំងឡាយជាពិសេសសហរដ្ឋអាមេរិក ដកទណ្ឌកម្ម ប្រឆាំងនឹងប្រទេសកូរ៉េខាងជើងជាបន្ទាន់ព្រោះប្រទេសនឹងអាចផ្ទុះវិរ៉ុសកូរ៉ូណា។

ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតចិនរូបនេះ ក្រោយពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងខ្នាតខ្លីចូលសមុទ្រខាងកើតកាលពីថ្ងៃចន្ទទី០៣ ខែមីនាដែលបង្អើលពិភពលោកដែលកំពុងបារម្ភខ្លាំងនឹងរឿងវីរុសកូរ៉ូណា។

លោកZhang Jun និយាយថាទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប៉ះពាល់ដល់មនុស្សសាមញ្ញច្រើនណាស់  ដែលគួរកាត់បន្ថយនិងបំបាត់ចោល។ លោក បញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសជាច្រើនកំពុងរងនូវផលប៉ះពាល់ ដោយសារវីរុសកូរ៉ុណារួមនឹងសាធារណរដ្ឋប្រជាមានិត កូរ៉េខាងជើងផងដែរ។

ស្របពេលជាមួយគ្នានេះ ក៏មានបណ្ដាញផ្សាយព័ត៌មានមួយចំនួនបានចុះផ្សាយថា  ខណៈពិភភពលោក បារម្ភនឹងការផ្ទុះមេរោគកូរ៉ូណា បែរជាកូរ៉េខាងជើងសំងំផលិតអាវុធ និងកាំជ្រួចផ្លោងថែមទៀត។

គីមជុងអ៊ុនធ្លាប់បានសន្យាថានឹងផ្ដល់ កាដូជូនលោកត្រានៅក្រោយឆ្នាំសកល ឬថ្ងៃណូអែលតែមិនទាន់ឃើញមានអ្វីសោះ ហើយកាដូមីស៊ីលក៏មិនមានសញ្ញាណនៅឡើយដែរ។

ជំនួបកំពូលរវាងលោក គីមជុងអ៊ុន និង លោក ប្រធានាធិបតីដូណាល់ត្រាំ ទាំងលើទឹកដីសិង្ហបុរី នៅវៀតណាម និងនៅលើទឹកដីកូរ៉េ ក៏គ្មានឃើញបានផ្លែផ្កាអ្វីបន្ដិចមកដល់ពេលនេះ គឺតែគ្រាន់តែកូរ៉េខាងជើងសន្យាថាផ្អាកសកម្មភាពបាញ់មីស៊ីលប៉ុណ្ណោះ តែទីបំផុតកូរ៉េខាងជើងមិនគោរពតាមការសន្យានេះឡើយ។

ម្ដងនេះឯកអ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជតិបានជម្រុញឱ្យមានកិច្ចសន្ទានាគ្នាឡើងវិញវាងប្រទេសកូរ៉េខាងជើងដែលពូកែបំភ័យសន្ដិសុខពិភពលោកនិងសហរដ្ឋអាមេរិក។

លោកទទួលស្គាល់ថាទណ្ឌកម្មគឺវាជាការសម្រេចបាននូវគោលដៅពិតមែនតែក៏ត្រូវបត់បែនតាមកាលៈទេសៈដែរ។ ឯកអគ្គរដ្ឋទូតចិនរូបនោះគឺលោកZhang Junបានបន្តថា ការដែលប្រទេសអ៊ីរ៉ង់រងទណ្ឌកម្ម ពីសំណាក់អាមេរិក និងប្រទេសផ្សេងៗទៀត គឺប្រទេសនេះ ជួបគ្រោះថ្នាក់ធ្ងរ ធ្ងរណាស់ ដោយសារ ខ្វះការជួយជាបន្ទាន់ពីអ្នកជំនាញ វិទ្យាសាស្ត្រ ខាងផ្នែកសុខាភាព បណ្ដាលអោយមេរោគកូរ៉ូណា សម្លាប់ពលរដ្ឋអ៊ី រ៉ង់កើនឡើងជាខ្លាំង។

លោកថាអ្នកស្លាប់មិនថាមន្រ្ដី ឬពលរដ្ឋសាមញ្ញទេស្លាប់គឺស្លាប់ និងឆ្លងយ៉ាងគំហុកក្នុងប្រទេសអ៊ីរ៉ង់។ ជាការឆ្លើយតបអាមេរិក ប្រកាសថាទណ្ឌកម្មលើអ៊ីរ៉ង់នៅតែបន្ត ប៉ុន្តែអាមេរិកអាចនឹងជួយតែផ្នែកពេទ្យប៉ុណ្ណោះ។ កាលពីថ្ងៃម្សិលមិញនេះ ទីប្រឹក្សាកំពូលម្នាក់របស់ របស់មេដឹកនាំ ផ្ដាច់ការ Ayatollah Ali Khamenei បានស្លាប់ដោយការឆ្លងមេរោគកូរ៉ូណា ដែលនាំអោយប្រទេសនេះបិទការប្រជុំរដ្ឋសភា។

តាមតួលេខចុងក្រោយនេះ គឺនៅប្រទេសអ៊ីរ៉ង់មានអ្នកស្លាប់កើនឡើង៧៧នាក់ និងអ្នកឆ្លងជាង ២ពាន់ ៣រយនាក់ ។

វិលមករក កូរ៉េខាងជើងវិញគឺប្រទេសកម្មុយនិស្តផ្ដាច់ការមួយនេះ បាន ព្រមាន ថា ពលរដ្ឋ ឬមន្ត្រីណា ដែលផ្ទុកមេរោគកូរ៉ូណា នឹងត្រូវសម្លាប់ចោល ព្រោះរបបនេះ បានសម្លាប់បុរសម្នាក់រួចហើយដែល ផ្ទុកមេរោគនេះ ពេលខ្លួនត្រឡប់ពីប្រទេសចិន។

ដោយឡែកប្រទេសកូរ៉េខាងត្បូងដែលជាប់នឹងកូរ៉េខាងជើង បានរកឃើញអ្នកឆ្លងមេរោគ COVID-19 ថ្មីៗសរុបចំនួន ៨៥១នាក់នៅក្នុងថ្ងៃអង្គារនេះ ដែលជាហេតុធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៥ពាន់ ១៨៦ករណី ក្នុងនោះមនុស្សចំនួន ៣១នាក់ហើយបានបាត់បង់ជីវិត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស