កូនខ្មែរទី១ ដែលឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាក្រុង ឡងប៊ិច សំរាប់សង្កាត់ទី៦ នៃរដ្ឋកាលីហ្វ័រញ៉ា បានទទួលសម្លេងឆ្នោតច្រើនជាង គេក្នុងចំណោមបេក្ខជនប្រាំអ្នកផ្សេងទៀត។
អ្នកដែលទទួលបានសម្លេងច្រើនជាងគេ ក្នុងការបោះឆ្នោតបឋម ឬហៅថា Primary Election ក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុង ឡងប៊ិច កាលពីថ្ងៃទី០៣ ខែមីនា ម្សិលម៉ិញ នេះ បណ្ឌិត ស៊ូលី សារ៉ូ ទទួលបានសម្លេង 935 សម្លេង ឬស្មើនឹង 46.66% ចំណែកលោក Dee Andrews បានទទួលសម្លេង 620 សម្លេង ឬស្មើនឹង 30.94% អ្នកស្រី Ana Arce ទទួលបាន 288 សម្លេង ឬស្មើនឹង 14.37% លោក Craig Ursuy ទទួលបាន 66 សម្លេង ឬស្មើនឹង 3.29% អ្នកស្រី Josephine Villasenor ទទួលបាន 66 សម្លេង ឬស្មើនឹង 3.29% ចំណែកអ្នកស្រី Sharifah Hardie ទទួលបាន 29 សម្លេង ឬស្មើនឹង 1.45%។
បេក្ខជនអាចប្រកាសលទ្ធផលនៃជ័យជំនះរបស់ខ្លួនបានសំរាប់ការបោះឆ្នោតបឋមនេះ ប្រសិនបើបេក្ខជនរូបនោះទទួលបានសម្លេងឆ្នោត 50% + 1 បានសេចក្តីថាឈ្នះដាច់គូរប្រគួតរបស់ខ្លួន។
សំរាប់ករណីនេះអ្នកស្រី ស៊ូលី សារ៉ូ ដែលទទួលបានសម្លេង ជាង៤៦% និងលោក Dee Andrews ដែលទទួលបានសម្លេងជាង៣០% នឹងនាំគ្នាទៅប្រកួតម្តងទៀតនៅខែវិច្ឆិកា ក្នុងឆ្នាំ២០២០ ខាងមុខនេះ៕