ព័ត៌មានជាតិ

អ្នកស្រី ស៊ូលី សារ៉ូ បេក្ខជនឈ្មោះបោះឆ្នោតសមាជិកក្រុមប្រឹក្សាក្រុងឡងប៊ិច បានទទួលសម្លេងច្រើនជាងគេ ប៉ុន្តែមិនទាន់ឈ្នះដាច់

By ឌឹ ខេមបូឌា ដេលី

March 07, 2020

កូនខ្មែរទី១ ដែលឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាក្រុង ឡងប៊ិច សំរាប់សង្កាត់ទី៦ នៃរដ្ឋកាលីហ្វ័រញ៉ា បានទទួលសម្លេងឆ្នោតច្រើនជាង គេក្នុងចំណោមបេក្ខជនប្រាំអ្នកផ្សេងទៀត។

អ្នកដែលទទួលបានសម្លេងច្រើនជាងគេ ក្នុងការបោះឆ្នោតបឋម ឬហៅថា Primary Election ក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុង ឡងប៊ិច កាលពីថ្ងៃទី០៣ ខែមីនា ម្សិលម៉ិញ នេះ បណ្ឌិត ស៊ូលី សារ៉ូ ទទួលបានសម្លេង 935 សម្លេង ឬស្មើនឹង 46.66% ចំណែកលោក Dee Andrews បានទទួលសម្លេង 620 សម្លេង ឬស្មើនឹង 30.94% អ្នកស្រី Ana Arce ទទួលបាន 288 សម្លេង ឬស្មើនឹង 14.37% លោក Craig Ursuy ទទួលបាន 66 សម្លេង ឬស្មើនឹង 3.29% អ្នកស្រី Josephine Villasenor ទទួលបាន 66 សម្លេង ឬស្មើនឹង 3.29% ចំណែកអ្នកស្រី Sharifah Hardie ទទួលបាន 29 សម្លេង ឬស្មើនឹង 1.45%។

បេក្ខជនអាចប្រកាសលទ្ធផលនៃជ័យជំនះរបស់ខ្លួនបានសំរាប់ការបោះឆ្នោតបឋមនេះ ប្រសិនបើបេក្ខជនរូបនោះទទួលបានសម្លេងឆ្នោត 50% + 1 បានសេចក្តីថាឈ្នះដាច់គូរប្រគួតរបស់ខ្លួន។

សំរាប់ករណីនេះអ្នកស្រី ស៊ូលី សារ៉ូ ដែលទទួលបានសម្លេង ជាង៤៦% និងលោក Dee Andrews ដែលទទួលបានសម្លេងជាង៣០% នឹងនាំគ្នាទៅប្រកួតម្តងទៀតនៅខែវិច្ឆិកា ក្នុងឆ្នាំ២០២០ ខាងមុខនេះ៕

© 2020, . All rights reserved.