31 C
Phnom Penh

នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ីបដិសេធ មន្ត្រីជាន់ខ្ពស់បក្សUMNO ជាប់រឿងអាស្រូវពុករលួយ ក្នុងគណៈរដ្ឋមន្ត្រីរបស់លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងពេលនេះ គេមិនអាចរំលងបានទេ នូវស្ថានភាពនយោបាយនៅប្រទេសម៉ាឡេស៊ី ដែល ទើបបានមឆ្លងផុត ភាពជាប់គាំង ក្រោយពីលោកមហាធាមហាម៉ាត់ លាលែងពីតំណែង ពីតួនាទី ជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ចម្រុះPakatan Harapan ជាប៉ូលនយោបាយ ដែលឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតសភា កាលពីខែឧសភា ឆ្នាំ២០១៨។

នៅថ្ងៃនេះ គឺជាថ្ងៃចាប់ផ្ដើមរៀបចំសមាសភាព សមាជិកគណៈរដ្ឋមន្ត្រីដែលជាក្បាលម៉ាស៊ីន ដំណើរការនៃស្ថាប័ននីតិប្រតតបត្តិ។ លោក Muhyiddin Yassin ដែលជានាយករដ្ឋមន្ត្រីជ្រើសតាំងដោយព្រះមហាក្សត្រ ត្រូវបានសារព័ត៌មានម៉ាឡេស៊ី The News Traits Times ចុះផ្សាយថា លោកប្រកាន់នូវភាពម៉ត់ចត់ខ្លាំងណាស់ក្នុងការដាក់បញ្ចូលសមាជិករដ្ឋាភិបាលថ្មីរបស់លោក។ 

លោក បានប្ដេជ្ញា ថាសមាជិកគណៈរដ្ឋមន្ត្រីរបស់ លោកត្រូវតែជាមនុស្ស ពុំមានប្រវត្តិជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ។ លោកបញ្ជាក់ថា អ្នកនយោបាយមកពីបក្ស UMNOទាំងឡាយណា ដែល កំពុងមានឈ្មោះនៅក្នុងសំណុំរឿង ពុករលួយ ជាមួយនឹងអតីតនាយករដ្ឋមន្ត្រីណាជីបរ៉ាហ្សាក់ គឺកុំស្នើមកកាន់លោកថា ចង់បានតំណែងណាមួយគឺលោកមិនយល់ព្រមឡើយ។

លោកអះអាងថា គណៈរដ្ឋមន្ត្រីរបស់លោក គឺត្រូវតែស្អាតស្អំ។ ស្ថិតក្នុងសម្លៀកបំពាក់ ជានាយករដ្ឋមន្ត្រី ដែលបានថ្លែងជាលើកដំបូងនៅក្នុងអេក្រង់ទូរទស្សន៍ជាតិ ម៉ាឡេស៊ី លោក Yassin និយាយថា លោកដឹកច្បាស់ណាស់នូវអារម្មណ៍សាធារណៈជន ដែលចង់អោយសមាជិកគណៈរដ្ឋមន្ត្រីថ្មីនេះ ស្អាត់ស្អំគឺគ្មានឡើយអំពើពុករលួយ។ លោកថា ក្នុងន័យនេះហើយដែល លោកបានពោលពាក្យដូចនេះថា ខ្ញុំសូមសន្យាថា គណៈរដ្ឋមន្ត្រី របស់ខ្ញុំនៅពេលនេះ ស្អាតស្អំ សុចរឹត និង ថ្លៃថ្នូរ និងជារដ្ឋាភិបាលអភិបាលកិច្ចល្អ។

តាមThe News Traits Times ថ្នាក់ដឹកនាំជាន់ខ្ពស់ច្រើន រូបនៃក្រុមសម្ព័ន្អជាតិ បារីសាន់ BN និង UMNO បានបញ្ចូនឈ្មោះពួកគេមកធ្វើសមាជិករដ្ឋាភិបាល។

ក្នុងនោះ មានទាំងលោកណាជីបដែលកំពុងជាប់រឿងអាស្រូវ ពុករលួយ ៤២ករណី និងប្រធានបក្ស UMNO គឺលោក Ahmad Zahid Hamidi កំពុងជាប់ឈ្មោះ ពុករលួយ ដល់ទៅ ៨៧ ករណីក៏ចង់បានតំណែងដ៏ខ្ពស់បំផុតនៃគណៈរដ្ឋមន្ត្រីរបស់លោក Yassin នេះដែរ។ តែ ត្រូវបានលោកYassin ទាត់ចោល ឈ្មោះរបស់ពួកគេអស់ហើយ។

ប្រភពដដែលបានបញ្ជាក់ថា នៅមានមន្ត្រីUMNO ជាច្រើនរូបទៀត កំពុងរៀបចំឈ្មោះមកចូលរួមក្នុងរាជរដ្ឋាភិបាលថ្មីនេះ ប៉ុន្តែ លោកYassin បានប្រាប់ថា បើដឹងថាខ្លួនមាននៅក្នុងបញ្ជីខ្មៅរបស់គណៈកម្មការប្រឆាំងអំពើពុករលួយហើយនោះ គឺមិនចាំបាច់បញ្ជូនឈ្មោះអោយលោកពិនិត្យនិងសម្រេចនោះទេ។

Muhyiddin Yassin  គឺជាអតីតឧបនាយករដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីរបស់ លោកណាជីប ។ លោកត្រូវបានលោកណាជីបបណ្ដេញពីបក្ស UMNO ដោយសារតែលោកបានជំរុញអោយលោកណាជីប ទៅឆ្លើយ នៅចំពោះមុខសមាជិកសភា អំពីការការចុះផ្សាយរបស់កាសែត  អាមេរិក The Wall Street Journal ដែលរកឃើញ លោកណាជីបនិងលោកគ្រួសារលោកបានលួចមូនិធីរដ្ឋ ជិត៧០០លានដុល្លារ ពីការដកហូតចេញពីធនាគារ 1MDBកាលពីឆ្នាំ២០១៧។

តែផ្ទុយទៅវិញ លោកណាជីបមិនត្រឹមតែមិនធ្វើតាមលោក Yassin  បែរជាបានបណ្ដេញលោកពីបក្ស Umno នោះទេ ប៉ុន្តែបានបណ្ដេញ លោក Yassin ចេញពីសមាជិកគណៈរដ្ឋមន្ត្រី របស់ណាជីបទៀតផង។

ក្រុមអ្នកវិភាគ មកពី វិទ្យាស្ថានកិច្ចការអន្តរជាតិ នៃប្រទេសសិង្ហបុរី  លោក Oh Ei Sun មើលឃើញថា Yassin  ដែលជាប្រធានបក្ស Parti Pribumi Bersatu ចាំបាច់ប្រកាន់ភ្ជាប់នូវការប្ដេជ្ញារបស់លោក អោយបាន នៅគ្រាដំបូងនេះ បើពុំនោះទេ គឺគណៈរដ្ឋមន្ត្រីនឹងទន់ខ្សោយ ហើយនឹងងាយវាយបកពីក្រុមខាងក្រៅ។

នៅក្នុងការបោះឆ្នោតសភា ឆ្នាំ២០១៨ គណបក្ស UMNO នៃសម្ព័ន្ធជាតិបារិសាន់ ដែលបានបាត់បង់ ជិតមួយរយអាសនៈ ដោយសារតែ ក្រុមនេះ ជាប់ឈ្មោះអាសោច ជាខ្លាំងពាក់ព័ន្ធនឹងលោកណាជីបនិងគ្រួសារលោកណាជីប ដែលពុករលួយ មានលុយរាប់រយលានដុល្លារ។

ឥឡូវនេះ មិនថាឡើយលោកណាជីបម្នាក់នោះទេ មានឈ្មោះជាអ្នកនយោបាយពុករលួយ គឺសូម្បីប្រពន្ធ កូន កូនប្រសា និងអតីតមន្ត្រីរបស់លោកជាច្រើន ក៏មានឈ្មោះអាសោចក្នុងរឿងនេះដែរ។ តុលាការបានបង្គាប់រួចហើយ មិនអោយជនណាម្នាក់ទៅនៅប្រទេសក្រៅឡើយ។

តែយ៉ាងណា នៅថ្ងៃទី៩មីនាសប្ដាហ៍ក្រោយនេះ រដ្ឋសភា នៃប្រទេសម៉ាឡេស៊ី នឹងជួបប្រជុំគ្នាជាលើកដំបូង គឺមិនត្រូវលើកពេលទៀតនោះទេហើយ កិច្ចប្រជុំនោះ គឺសំដៅ ពិនិត្យការស្នើសុំសេចក្ដីទុកចិត្ត សម្រាប់គណៈរដ្ឋមន្ត្រីថ្មីរបស់លោក នាយករដ្ឋមន្ត្រី Muhyiddin Yassin ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស