30 C
Phnom Penh

អាមេរិកបញ្ជូននាវាដឹកយន្តហោះ ទៅអបអរសាទរខួប២៥ឆ្នាំជាមួយនឹងវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតសត្រូវនៃសង្គ្រាមក្តៅស៊ីសាច់ហុតឈាម ឬហៅថាសង្រ្គាម                     វៀតណាម គឺសហរដ្ឋអាមេរិក និងវៀតណាម បានឈានដល់ខួប២៥ឆ្នាំ នៃទំនាក់ទំនងការទូត ដែលបង្កើតឡើង បន្ទាប់ពីប្រទេស២នេះ លែងចាត់ទុកគ្នាជាសត្រូវ។

នៅថ្ងៃនេះ នាវា ផ្ទុកយន្តហោះមហាយក្សរបស់សហរដ្ឋអាមេរិក ឈ្មោះថា USS Theodore Roosevelt និងនាវា ពិឃាត USS Bunker Hill បានទៅដល់ប្រទេសវៀតណាម កាលពីថ្ងៃទី៥មីនា ដោយ នាវាទាំងពីរនេះ បានទៅចូលចត នៅកំពង់ផែ Da Nang ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន អាមេរិក UPI ដែលបានចុះផ្សាយនៅថ្ងៃទី៦មីនានេះ។

ប្រភពដដែលឲ្យដឹងទៀតថា ក្រុមនាវា USS Theodore Roosevelt បានចេញ សេចក្ដីថ្លែងការណ៍ ថា ដំណើររបស់ នាវានេះ គឺជាបង្ហាញពីការស្វាគមន៍ នៃទំនាក់ទំនងការទូតរវាង វៀតណាម -អាមេរិកឈានដល់២៥ឆ្នាំ។

លោក Ho Ky Minh អនុប្រធាននៃគណៈកម្មាធិការប្រជាជនខេត្ត Da Nang ដែលជាម្ចាស់ផ្ទះ បានស្វាគមន៍ ការមកដល់របស់នាវា ចម្បាំងដ៏ធំរបស់អាមេរិក។

ទាំងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាអាមេរិក រួមនឹងមន្រ្តីវៀតណាម បានធ្វើពិធីជួបជុំគ្នា ដោយ ក្ដីរីករាយជាមួយនឹងការមកដល់ របស់នាវា អាមេរិក។ នាវា USS Theodore Roosevelt គឺជានាវាទី២ហើយ របស់អាមេរិក ដែលចូលចតលើដែនសមុទ្រវៀតណាម ចាប់តាំងពីប្រទេសទាំង២ចាប់ដៃគ្នា ឡើងវិញដោយបញ្ចប់អារិយភាពជាសត្រូវនឹងគ្នា។

កាលពី២ឆ្នាំមុន នាវាផ្ទុកយន្តហោះយក្សដ៏ធំរបស់អាមេរិកឈ្មោះ USS Carl Vinson ក៏បានមកដល់ឆកសមុទ្រ ដាណាងនេះដែរ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel Kritenbrink បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលកាន់តែធ្វើអោយចំណងមិត្តភាពទ្វេភាគីនេះ កាន់តែរឹងមាំ។

ចំណែក មេបញ្ជាការនាវា USS Theodore Roosevelt អនុសេនីយ៍ Brett Crozier ក៏បានឡើងថ្លែងផងដែរថា ដំណើររបស់នាវា នេះ មិនត្រឹមតែបាននាំមកនូវការពង្រឹងទំនាក់ទំនងទ្វេភាគីនោះទេ ប៉ុន្តែ បានជួយបង្កើនថែមទៀត នូវចំណងទាក់ទង វប្បធម៌ និងហ្វឹកហ្វឺន ទ័ពជើង ទឹករបស់វៀតណាមផងដែរ។

នាវា USS Theodore Roosevelt ផ្ទុកបុគ្គលិកយោធា ៦ពាន់ ៥០០នាក់ ។ នាវានេះបានចាកចេញពីរដ្ឋ San Diego កាលពីខែមករា ឆ្នាំ២០១៧ដោយដាក់អោយប្រចាំការនៅ តំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិច។

កាលពីចុងឆ្នាំ ២០១៩  វៀតណាម ជាប្រទេសឈានមុខគេនៃសមាគមអាស៊ាន ១០ប្រទេស ដែលសម្រេច ទទួលយកភ្លាមៗសំណើររបស់អាមេរិកដែលសុំធ្វើសមយុទ្ធទ័ពជើងទឹក អាមេរិក-អាស៊ាន ហើយសមយុទ្ធនេះរៀបចំដោយអាមេរិកនិងប្រទេសថៃ។ បច្ចុប្បន្ន វៀតណាម និងចិន នៅតែមានភាពតានតឹងនឹងគ្នា ដោយសារតែចិនព្យាយាម ចូលកាន់កាប់ដែនទឹកនៅសមុទ្រចិនខាងត្បូង ដែលក្រុងហាណូយ ចោទក្រុងប៉េកាំងថា ជាអ្នកឈ្លានពាន។ រដ្ឋាភិបាលក្រុងហាណូយ ព្រមានថា បើក្រុងប៉េកាំងនៅតែបញ្ចូននាវាល្បាតនិងនាវាចម្បាំង ចូលមកដែនទឹករបស់ខ្លួនក្នុងមហច្ឆិតាកាន់កាប់តំបន់ដែលសំបូរដោយ រ៉ែ និងឧស្ម័នទៀត នោះវៀតណាមនឹងមានវិធានការឆ្លើយតប៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស