ព័ត៌មានជាតិ

លោកគីម ជុងអ៊ុន ត្រូវរាយការណ៍មកថា បានគេចខ្លួនចេញពីរដ្ឋធានីព្យុងយ៉ាង ដោយសារខ្លាចឆ្លងមេរោគកូរ៉ូណា

By ឌឹ ខេមបូឌា ដេលី

March 17, 2020

បន្ទាប់ពីបានបញ្ជាអោយមានការបាញ់កាំជ្រួច វង់ប្រតិបត្តិការរយៈ                 ចំងាយមធ្យមជាច្រើនលើក កាលប៉ុន្មានសប្ដាហ៍ មកនេះ ស្រាប់តែថ្ងៃនេះ សារព័ត៌មាន ជាច្រើនបានចុះផ្សាយថា មេដឹកនាំផ្ដាច់ការ នៃប្រទេសកូរ៉េខាងជើង លោកគីមជុងអ៊ុន បានបាត់ខ្លួននៅ រដ្ឋធានី                   ព្យុងយ៉ាង។ ប្រភពខ្លះឲ្យដឹងថា លោកគេចទៅនៅ ជនបទដោយសារខ្លាចឆ្លងមេរោគកូរ៉ូណា ដែលកំពុងវាយលុកចូលប្រទេស កុម្មុយនិស្តមួយនេះ។

សារព៏ត៌មាន Daily Mail បានចុះផ្សាយនៅថ្ងៃសុក្រទី១៣មីនានេះថា លោក គីមជុងអ៊ុន បានគេចខ្លួន ទៅនៅក្រុងមួយនៅក្បែរសមុទ្រ                  គឺក្រុង Wonsan ភាគខាងកើតប្រទេស ។

សារព័ត៌មានដដែលនេះ ឲ្យដឹងទៀតថា លោកជុងអ៊ុន បាន សម្រេចទៅនៅ ខេត្តដាច់ស្រយ៉ាលពីរដ្ឋធានីព្យុងយ៉ាង គឺប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋធានីនេះ ផ្ទុះការឆ្លងមេរោគកូរ៉ូណា។

អង្គភាពកងទ័ពមួយដែលមានគ្នាជាង ៣ពាន់នាក់ នៅក្បែររដ្ឋធានី ត្រូវបានដាក់អោយ ស្ថិតក្នុងការតាមដានសុខភាព ព្រោះពួកគេបានឆ្លងមេរោគ កូរ៉ូណា ស្របពេលដែលមានកងទ័ពស្លាប់ដោយមេរោគ កូរ៉ូណា ដល់១៨០នាក់ ក្នុងបន្ទាយនោះ។

ប្រភពមួយនៃប្រទេសកូរ៉េខាងត្បូងបានទំលាយថា មេដឹកនាំកំពូលនៃប្រទេស កូរ៉េខាងជើង ពិតជាបានចាកចេញពីរដ្ឋធានីដោយសារ ភ័យខ្លាច ការឆ្លងមេរោគកូរ៉ូណា។ ប្រភពដដែលនេះ បានបន្តថា ប្រជាជន កូរ៉េខាងជើង ដែលជាប់ព្រំដែននៃប្រទេសចិនបានកំពុងឆ្លងមេរោគកូរ៉ូណា យ៉ាងធ្ងន់ធ្ងរ ហើយក្នុងនោះ មានទាំងកងទ័ពប្រចាំការតាមព្រំដែនផងដែរ។

លោកជុងអ៊ុន ត្រូវបានគេមើលឃើញ ២ដងកាលពីប៉ុន្មានសប្ដាហ៍មកនេះ នៅពេល បុរសខ្លាំងវ័យក្មេងរូបនេះ បានបញ្ជាអោយមានធ្វើការសមយុទ្ធយោធា ហើយពេលនោះ មើលទៅ លោកជុងអ៊ុន ដូចមិន ចាប់អារម្មណ៍ខ្លាចរអាលនឹងការឆ្លងមេរោគកូរ៉ូណា ចេញពីប្រទេសចិន ចៅហ្វាយរបស់ខ្លួននោះទេ។ នៅពេលនោះ លោកបានបញ្ជាអោយកងអង្គភាពទ័ពកាំភ្លើងធំ ធ្វើសមយុទ្ធ ដើម្បីត្រៀមក្នុងការធ្វើសង្រ្គាម ជាមួយកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌របស់កូរ៉េខាងជើង KCNA បានចុះផ្សាយថា លោក        គីម ជុងអ៊ុន មុននឹងគេចខ្លួនទៅទីជនបទ លោកបានបញ្ជាអោយ កងទ័ព ប្រុងប្រយ័ត្ន នឹងការឆ្លងមេរោគ នៃជំងឹរលាកផ្លូវដង្ហើម ដ៏ធ្ងន់ធ្ងរនេះ ។ តែភ្លាមៗនោះ សម្រាប់ខ្លួនលោក មិនសម្រេចពាក់ម៉ាស ឬ ប្រព័ន្ធការពារមរោគនេះទេ។ ប្រភពដដែលឲ្យដឹងទៀតថា អ្នកការទូត រុស្ស៊ី បានសម្រេចចាកចេញក្រុង ព្យុងយ៉ាងក្រោយពីដឹងថា មេរោគកូរ៉ូណា បានវាយលុកចូលប្រទេសកូរ៉េខាងជើងហើយនោះ ប៉ុន្តែ មិនតែប៉ុណ្ណោះ កម្មាភិបាលបក្សពលករកូរ៉េខាងជើង រាប់សិបនាក់ ក៏បានរត់ទៅនៅប្រទេសរុស្ស៊ីផងដែរ។

ក្នុងស្ថានភាពនេះ ប្រទេសកូរ៉េខាងជើង បានសុំអោយ ប្រទេសចិន ជួយខ្លួនជាបន្ទាន់ ក្នុងការទប់ស្កាត់ ការឆ្លេងមេរោគកូរ៉ូណា ខណៈអង្គការសុខភាពពិភពលលោក ព្រមានថា ប្រព័ន្ធសុខភាព ប្រទេសកុម្មុយនិស្តមួយនេះមានភាពខ្សោយជាខ្លាំង។

តែយ៉ាងណា ចំពោះ ប្រទេសកូរ៉េខាងត្បូងវិញ ដែលជាបងប្អួននឹងកូរ៉េខាងជើង ត្រូវបានរាយការណ៍មកថា មានអ្នកឆ្លងមានចំនួនជិត៨ពាន់នាក់ (៧៩៧៩) និងអ្នកស្លាប់មានចំនួន ៧១នាក់។

លោកគីមជុងអ៊ុន មុនលោក បាត់ខ្លួន នៅរដ្ឋធានីព្យុងយ៉ាង លោក ក៏បានផ្ញើសារសម្ដែងការសោកស្ដាយជូនទៅលោកប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនចែអ៊ីន ចំពោះពលរដ្ឋកូរ៉េខាងត្បូងដែលបានស្លាប់ ដោយ សារ មេរោគ កូរ៉ូណា ឬ ជំងឺ Covid -19 ដែរ៕