27 C
Phnom Penh

សមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួនសកម្មជនការពារព្រៃឈើខណៈពួកគេចុះឃ្លាំមើលការធ្វើអាជីវកម្មឈើខុសច្បាប់ក្នុងស្រុកសំបូរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចខេត្តក្រចេះបានបញ្ជូនខ្លួនលោក អ៊ូច ឡេង ទៅកាន់អធិការដ្ឋាន ស្រុកសំបូ ក្រោយពីលោក ត្រូវបានក្រុមសន្តិសុខក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច Think Biotechធ្វើការឃាត់ខ្លួនតាំងពីម៉ោង៩ព្រឹក ថ្ងៃទី១៣ មីនា ២០២០ឃាត់ខ្លួន។

សកម្មជនបរិស្ថាន និងជាម្ចាស់ជ័យលាភីពានរង្វាន់លំដាប់អន្តរជាតិ Goldman Environmental Prize លោកអ៊ួច ឡេង ត្រូវបានឃាត់ខ្លួនរួមនឹងបុរសបីរូបទៀត មានឈ្មោះ សុខឃី ស្រី ថី ជាសហគមន៍ព្រៃឡង់ និងលោក មេន ម៉ាត។

សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ បានប្រាប់សាព័ត៌មាន The Cambodia Daily តាមទូរស័ព្ទថា សន្តិសុខក្រុមហ៊ុនស៊ីងបាយអូថេក (Think Biotech) ចំនួន២ នាក់ ដែលមានទីតាំងនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ បានប៉ះទង្គិចជាមួយ ក្រុមរបស់លោក អ៊ូច ឡេង ដែលចុះឃ្លាំមើលក្រុមហ៊ុននេះអំពីលទ្ធភាពនៃការធ្វើអាជីវកម្មឈើប្រណិតរបស់ខ្មែរ។

លោក ហេង ស្រស់ បន្តថា ភ្នាក់ងារសន្តិសុខរបស់ក្រុមហ៊ុននេះ បានមកហៅសកម្មជនបរិស្ថាន និងព្រៃឈើចំនួន៤ នាក់ នៅចំណុចដំបូក ស ភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីធ្វើការសួរនាំអំពីសកម្មភាពរបស់អ្នកទាំង៤។

លោកបន្តថាក្រោយមកសមត្ថកិច្ចបានបញ្ជូនខ្លួនលោក អ៊ូច ឡេង និងបុរសបីនាក់ទៀតទៅអធិកានគបាលសុក្រសំបូ ខេត្តក្រចេះដោយ មិនទាន់ដោះលែងវិញនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស