Latest
តុលាការប្រជាជនវៀតណាម ផ្ដន្ទាទោសប្រហារជីវិតសេដ្ឋិនីរកស៊ីបោកប្រាក់ខ្ទង់ធំ
ប្រទេសណាមិនដឹងទេ តែសម្រាប់ប្រទេសវៀតណាម មិនអនុគ្រោះដាច់ខាតទោះជាបុគ្គលនោះមានប្រាក់មហាសាលក៏ដោយ ឱ្យតែកិបកេងបោកប្រាក់ឆបោក ដើម្បីក្លាយខ្លួនជាសេដ្ឋី ត្រូវតែមានទោស។
នៅថ្ងៃទី១១ មេសា នេះ បណ្ដាញផ្សាយព័ត៌មាន ABC News បានចុះផ្សាយថា មហាសេដ្ឋិនីម្នាក់ឈ្មោះ Truong My Lan អាយុ ៦៧ឆ្នាំ អ្នកជំនួញក្នុងវិស័យអចលនទ្រព្យនៃប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី១១ មេសា នេះ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសប្រហារជីវិតក្នុងសំណុំរឿងពុករលួយឆបោកដ៏ធំបំផុតមួយ។
នេះជាសំណុំរឿងដ៏អាស្រូវបំផុតចំពោះបុគ្គលមានប្រាក់មហាសាលរូបនេះ...