30.1 C
Phnom Penh

របបផ្ដាច់ការនៅអ៊ីរ៉ង់ដោះលែងអ្នកទោស ៨៥០០០នាក់មានទាំងអ្នកទោសនយោបាយ ក្រោមសំពាធកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណរដ្ឋឥស្លាមអ៊ីរ៉ង បច្ចប្បន្ននេះ ស្ថិតនៅក្រោម ការដឹកនាំរបស់ក្រុមមនុស្ស អភិរក្សជ្រុលនិយម គឺជាក្រុមប្រកាន់ខ្សែតឹងខាងសាសនា និងការគាបសង្កត់ផ្នែកសេរីភាពនយោបាយ។ មេដឹកនាំម្នាក់ដែលកាន់អំណាចអស់មួយជីវិត គឺបុព្វជិតអាយ៉ាតូឡាខេមេនី ដែលបុរសនេះ ហើយ ជាមេដឹកនាំកំពូលអ៊ីរ៉ង់ ដែលមានអំណាចលើប្រធានាធិបតី ទៅទៀត។ បុរសនេះហើយ គឺជាសត្រូវនៃសេរីភាពរបស់ប្រជាជន អ៊ីរ៉ង់។

នៅក្រោមការគ្រប់គ្រងរបស់ជនផ្ដាច់ការរូបនេះ ក្រុមប្រឆាំងជាច្រើនពាន់នាក់ត្រូវចាប់ខ្លួន និងសម្លាប់ក្រៅប្រព័ន្ធ។ នៅអំឡុងប្រជាជន ធ្វើបាតុកម្ម ប្រឆាំងនឹងការដំឡើងតំលៃប្រេង និងបាតុកម្មប្រឆាំងនឹងការបាញ់ទម្លាក់យន្តហោះស៊ីវិលមួយគ្រឿងស្លាប់ពលរដ្ឋ អ៊ីរ៉ង់ជាង៨០នាក់ គឺយ៉ាងតិចណាស់មនុស្ស ជាច្រើនរយនាក់ត្រូវបានសំលាប់ និងចាប់ខ្លួន។

សហគមន៍អន្តរជាតិជាពិសេស សហរដ្ឋអាមេរិក និងក្រុមសិទ្ធិមនុស្សអន្តរជាតិបានថ្កោលទោស របបលោកអាយ៉ាតូឡា ជាខ្លាំង។

តែសព្វថ្ងៃ ប្រទេសឥស្លាមផ្ដាច់ការមួយនេះ បានកំពុងបរាជ័យក្នុងការធ្វើសង្រ្គាមប្រឆាំងមេរោគ កូរ៉ូណាឬកូវិដ-១៩ ។

ប្រទេសនេះចាប់ផ្ដើមផ្ទុះមេរោគរលាកផ្លូវដង្ហើមធ្ងន់ធ្ងរនេះ ដែលចេញពីប្រទេសចិនជាមហាមិត្តរបស់ខ្លួន។ ក្នុងមួយថ្ងៃមេរោគនេះ សម្លាប់ពលរដ្ឋអ៊ីរ៉ង់ជិត១០០នាក់។

គិតត្រឹមថ្ងៃទី១៧មីនានេះ ពលរដ្ឋអ៊ីរ៉ង់ស្លាប់ បានកើនឡើង ៨៥៣ ក្នុងចំណោមនេះ មានមន្ត្រីកំពូលជាទីប្រឹក្សា របស់ លោកអាយ៉ាតូឡា ម្នាក់ និងមេសាសនា ម្នាក់ និងអ្នកមានជំងឺ ដោយសារមេរោកនេះ មានចំនួនមួយម៉ឺន បួនពាន់នាក់។ នេះជារបាយការណ៍ របស់រដ្ឋាភិបាល ប៉ុន្តែបើតាមរបាយការណ៍របស់ក្រុមស្រាវជា្រវឯករាជ្យវិញឲ្យដឹងថា អ្នកឆ្លងមាន ដល់ទៅ១១ម៉ឺននាក់ ហើយ មនុស្សមកដេកព្យាបាលនៅមន្ទីរពេទ្យ មាន៣ម៉ឺននាក់នេះ។

នេះបើយោងតាមការបង្ហើបអោយដឹងពីលោក Ali Reza Zali,  ដែលកំពុងដឹងនាំយុទ្ធនាការ ស្រាវជ្រាវនិងប្រឆាំងមេរោគកូវិដ-១៩។ លោកបន្តថា ចំនួនអ្នកស្លាប់អាចមានលើសពីតួលេខរបស់រដ្ឋាភិបាល ។

លោកបានប្រាប់សារព័ត៌មាន អ៊ីរ៉ង IRNAថា ជំងឺនេះបានផ្ទុះនៅទូទាំងប្រទេសហើយភាគច្រើនមនុស្សស្លាប់ច្រើនតែមានអាយុពី៦០ឆ្នាំឡើងទៅ។ លោកថា ប្រព័ន្ធសុខាភិបាល អ៊ីរ៉ង់នៅមានគុណវិបត្តិច្រើនណាស់ ខណៈប្រទេសនេះ រងសំពាធទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ ដែលនាំអោយរដ្ឋាភិបាលមួយនេះ ជួបវិបត្តិកាន់តែខ្លាំង ផ្នែកបច្ចេកទេសសុខាភិបាល។

តែយ៉ាងណា អ្វីដែលជាការភ្ញាក់ផ្អើលជាងគេ គឺ របបផ្ដាច់ការ អាយ៉ាតូឡាខេមេនី បានសម្រេច ដោះលែងអ្នកទោស នៅទូទាំងប្រទេស ដែលមានដល់ទៅ ៨ម៉ឺន៥ពាន់នាក់ ដែលភាគច្រើន សុទ្ធតែអ្នកទោសមនាសិកា ឬអ្នកទោសនយោបាយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ អ៊ីរ៉ង់លោក Gholamhossein Esmaili បាននិយាយថា ៥០ភាគរយនៃអ្នកទោសទាំងនោះ កំពុងមានអាការៈរោគនៃការផ្ទុកមេរោគកូរ៉ូណា ដែលមិនអាចអោយនៅក្នុងពន្ធនាគារបានទៀតឡើយ។

ប៉ុន្តែ កាលពីថ្ងៃទី១០មីនា តំណាងពិសេស របស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ប្រចាំនៅអ៊ីរ៉ង់ បានដាក់សំណើនេះទៅរដ្ឋាភិបាល អ៊ីរ៉ង់ ដោយទាមទារអោយដោះលែងអ្នកទោស នយោបាយទាំងអស់ ព្រោះពួកគេ មិនមែនជាអ្នកទោសឧក្រិដ្ឋឡើយ ហើយ ម្យ៉ាងទៀតពួកគេបានឆ្លងមេរោគកូរ៉ូណាទៀតផង។ ពន្ធនាគារនៅក្នុងប្រទេស អ៊ី រ៉ង់ ត្រូវបានរាយការណ៍មកថា បានឆ្លងមេរោគកូរ៉ូណាសឹងទាំងអស់។

រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo មិនជឿថា ក្នុងចំណោមអ្នកទោស ដែលត្រូវបានដោះលែងនោះ មានអ្នកទោស នយោបាយ និងមនាសិកា ច្រើននោះទេ។ លោកទាមទារអោយរបប នៅអ៊ីរ៉ង់ ត្រូវបានបង្ហាញតម្លាភាពអំពីតួលេខពិតប្រាកដ។ ចំណែក អ្នកស្លាប់និងអ្នកឆ្លង ដោយសារមេរោគកូរ៉ូណា លោក Mike Pompeo ក៏មិនជឿលើរបាយការណ៍របស់ រដ្ឋាភិបាល អ៊ីរ៉ង់នោះដែរ។

រដ្ឋាភិបាល អ៊ីរ៉ងដែលកំពុងរងទណ្ឌកម្មធ្ងន់ធ្ងរពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេស ពីសហរដ្ឋអាមេរិកបានកំពុងសុំខ្ចីថវិកាពីមូលនិធិរូប៉ីវត្ថុអន្តរជាតិ IMF ប្រាំពាន់លានដុល្លារអាមេរិក ដើម្បីមកជួយផ្គត់ផ្គង់វិស័យសុខា និងសេដ្ឋកិច្ចដែលកំពុងរកកលនឹងដួលរំលំហើយនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស