Latest
ពលរដ្ឋខ្មែរអាមេរិកាំងថាលោក ហ៊ុន ម៉ាណែត កំពុងកុហកពលរដ្ឋខ្មែរជុំវិញជំនួយ១៨លានដុល្លាររបស់អាមេរិក
សកម្មជនសហគមន៍ខ្មែរក្នុងសហរដ្ឋអាមេរិក អះអាងថា នាយករដ្ឋមន្ត្រីតពូជថ្មីរបស់កម្ពុជា គឺលោក ហ៊ុន ម៉ាណែត កំពុងកុហកភូតភរពលរដ្ឋខ្មែរថា ដោយសារតែអាមេរិកទទួលស្គាល់រដ្ឋាភិបាលរបស់លោក ទើបអាមេរិកផ្តល់ជំនួយ ១៨លានដុល្លារមកឱ្យខ្លួន ហើយស្របពេលជាមួយគ្នានេះ លោកក៏កំពុងបោកប្រាស់សហរដ្ឋអាមេរិកដែរថា ខ្លួនកំពុងលើកស្ទួយសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញ ទើបហ៊ានទទួលយកជំនួយ ១៨លានដុល្លារនេះ។
សកម្មជនសហគមន៍ខ្មែរនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា លោក មួង ណារ៉េត បានប្រាប់សារព័ត៌មាន The Cambodia Daily...