33 C
Phnom Penh

47796

Latest

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​បដិសេធ​ចេញ​លិខិត​បញ្ជាក់​គណបក្ស​ភ្លើង​ទៀន​ជា​នយោបាយ​ទុច្ចរិត​របស់​លោក ហ៊ុន សែន

អ្នក​ឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង ហៅ​ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ​ដែល​ប្រកាស​មិន​ចេញ​លិខិត​បញ្ជាក់​ថ្មី​ឲ្យ​គណបក្ស​ភ្លើង​ទៀន គឺជា​គំនិត​ទុច្ចរិត​នយោបាយ​របស់​លោក ហ៊ុន សែន ដោយ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​លោក​គ្មាន​សមត្ថភាព​ប្រកួត​ឈ្នះ​គណបក្ស​ភ្លើង​ទៀន។ ការ​លើកឡើង​នេះ បន្ទាប់ពី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២១ ខែ​កញ្ញា បាន​ប្រកាស​មិន​ចេញ​លិខិត​បញ្ជាក់​ថ្មី​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ទេ។ ការ​បដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​តំណាង​គណបក្ស​ភ្លើង​ទៀន ចំនួន ៥​រូប​ចូល​ជួប​ជជែក​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ដដែល​នោះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា បើ​បាត់​សំបុត្រ​កំណើត...