29 C
Phnom Penh

សហភាពអឺរ៉ុបគាំទ្រឲ្យប្រទេសអ៊ីរ៉ង់និងវេណេហ្ស៊ូអេឡាទទួលបានប្រាក់កម្ចីពីIMF

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របបផ្ដាច់ការ២ដែលបានដាក់ពាក្យសុំប្រាក់កម្ចីម្នាក់ៗ៥ពាន់លានដុល្លារសហរដ្ឋអាមេរិកតាំងពីខែកុម្ភៈមកនោះត្រូវបានមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ច្រានចោល។

ការបដិសេដរបស់IMF នេះត្រូវបានមើលឃើញថាដោយសារតែការ ជំទាស់ពីសំណាក់សហរដ្ឋអាមេរិក ពីព្រោះប្រទេសអ៊ីរ៉ង់ និងវេណេហ្ស៊ូអេឡាដែលប្រកាន់របបផ្ដាច់ការនិយម កំពុងរងទណ្ឌកម្មធ្ងន់ធ្ងរពី     សហគមន៍អន្ដរជាតិ ជាពិសេស ពីសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២៤ខែមីនា ប្រធានកិច្ចការបរទសហភាពអឺរ៉ុប គឺលោកJosep Borrell             បាននិយាយថាអំឡុងពេលនេះ គឺអ៊ីរ៉ង់ និង វេណេហ្ស៊ូអេឡាកំពុងជួបគ្រោះអាសន្នធ្ងន់ធ្ងរណាស់ដោយសារតែការវាយលុកនៃជំងឺកូវីដ-១៩។

ប្រមុខការទូតរបស់សហភាពអឺរ៉ុបរូបនេះបានបញ្ជាក់ដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពី ថ្ងៃទី២៤ ខែមីនាជាមួយនឹងក្រុមរដ្ឋមន្ដ្រីការបរទេសនៃសមាជិកសហភាពអឺរ៉ុប២៧ប្រទេស។

លោក Borrell បានថ្លែងថា លោកគាំទ្រសំណើរបស់ប្រទេសទាំងពីរនេះដោយសារពួកគេស្ថិតក្នុង ស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ ហើយដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះហើយ បានជាប្រទេសទាំង២នេះ មិនអាចនាំប្រេងរបស់ខ្លួនចេញទៅលក់ទៅប្រទេសក្រៅបាន។

ប្រទេសអ៊ីរ៉ង់នៅពេលនេះត្រូវបាន រាយការណ៍មកថាមានមនុស្សស្លាប់ដោយសារមេរោគកូរ៉ូណា ឬជំងឺកូវីដ-១៩ ចំនួនជិត២ពាន់នាក់ (១៩៣៤) ហើយមានអ្នកឆ្លងចំនួនជាង ២ម៉ឺន៤ពាន់នាក់ (២៤៨១១) ហើយប្រទេសនេះបានសំរេចបង្ឃាំងមនុស្សចំនួនជាង                               ១សែន៤ម៉ឺន ៥ពាន់នាក់ ដើម្បីតាមដានសុខភាពនៅពេលដែលមនុស្សចំនួន ៣៣លាននាក់ក្នុងចំណោមប្រជាជនសរុបជាង៨០លាននាក់បានធ្វើតេស្ដកំហាករក មើលវីរុសកូរ៉ូណា។

ចំណែកឯប្រទេសវេណេហ្ស៊ូអេឡាឯណោះវិញដែលសេដ្ឋកិច្ចនៃប្រទេសនេះបានក្រឡាប់ទៅហើយនោះ គឺមេដឹកនាំផ្ដាច់ការ លោកនីកូឡាម៉ាឌូរ៉ូ បានដាក់សំណើសុំខ្ចីមូលនិធិពី IMF ៥ពាន់លានដុល្លារ ដើម្បីយកមកស្រោចស្រង់សេដ្ឋកិច្ច និងវិស័យសង្គមកិច្ចប៉ុន្ដែត្រូវបានIMF បដិសេធ ហើយប្រទេសនេះ ក៏បានសំរេចខ្ចីតែ១ពាន់លានដុល្លារតែប៉ុណ្ណោះ។

នាយកគ្រប់គ្រង IMF អ្នកស្រី Kristlina Georgieva បានអោយដឹងថាប្រទេស២នេះពិតជាកំពុងជួបគ្រោះថ្នាក់ដោយសារតែការឆ្លងមេរោគដ៏កំណាចនេះ។

ទោះបីជាសហភាពអឺរ៉ុបគាំទ្រសំណើរបស់អ៊ីរ៉ង់ និងវេណេហ្សូអេឡាក៏ដោយ តែ IMF មិនទាន់ផ្ដល់ចម្លើយជាវិជ្ជមានណាមួយជាថ្មី ទៀតតាមការបញ្ចុះបញ្ចូលរបស់សហភាពអឺរ៉ុបនោះទេ។

លោក Mike Pompeo (ម៉ៃប៉ុមពីអូ) រដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិកបាននិយាយថាសហរដ្ឋអាមេរិកមិនលើកទណ្ឌកម្មដាច់ខាតចំពោះប្រទេសពីរនេះ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ប៉ុន្ដែសហរដ្ឋអាមេរិកអាចជួយបានត្រឹមតែកិច្ចការមនុស្សធម៌តែប៉ុណ្ណោះដោយសារតែប្រទេសអ៊ីរ៉ង់កំពុងគ្រោះថ្នាក់ធ្ងន់ធ្ងរពីការឆ្លងមេរោគកូរ៉ូណា។

លោករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថាអាមេរិកបានសម្រេចថានឹងបញ្ចូនជំនួយផ្នែកវិស៏យសុខាភិបាលទៅឱ្យប្រទេសអ៊ីរ៉ង់ ប៉ុន្ដែរដ្ឋាភិបាលអ៊ីរ៉ង់បដិសេធ។

តែនៅពេលជាមួយគ្នានេះអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូហ្គូតារ៉េស បានទទូចថាក្នុងស្ថានភាពដែលពិភពលោកប្រឈមមុខនឹងជំងឺផ្លូវដង្ហើមកូវីដ-១៩ ដ៏ធ្ងន់ធ្ងរនេះ គឺប្រទេសដែលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគួរតែត្រូវបានអនុគ្រោះឱ្យទទួល ជំនួយមនុស្សធម៌។

ប៉ុន្តែបើតាមប្រមុខការទូតសហភាពអឺរ៉ុបលោក Josepb Borell ឲ្យដឹងថាសហភាពអឺរ៉ុបបានសម្រេចផ្ដល់ជំនួយមនុស្សធម៌ទៅអោយប្រទេសអ៊ីរ៉ង់ គិតជាមូលនិធិ ចំនួន ២០លានអឺរ៉ូ ដើម្បីជួយភ្លាមៗដល់កិច្ចការមនុស្សធម៌សម្រាប់ប្រទេសដែលរងទណ្ឌកម្មធ្ងន់ធ្ងរមួយនេះ។

បើតាមលក្ខខ័ន្តិកៈរបស់ IMF គឺមានតែសហរដ្ឋអាមេរិកមួយគត់មាន មានសិទ្ធិ ចូលរួម សម្រេចប្រគល់មូលនិធីកម្ចីទៅអោយ ប្រទេសណាមួយ ដែលដាក់សំណើខ្ចី ពីIFM តែបើអាមេរិក ជំទាស់គឺ ស្ថានប័នIMF ពុំមានសិទ្ធិសម្រេចអ្វីឡើយ។  តាមលក្ខខ័ណ្ឌនេះ គឺសហរដ្ឋអាមេរិកមានភាគហ៊ុន ដល់ទៅ១៥៥ពាន់លានដុល្លារ ដែលទំហំទុនវិនិយោគនេះ មានតែអាមេរិកមួយគត់ មានភាពលើសលុប លើសមាជិកទាំងអស់របស់ IMF។  IMF ត្រូវ បង្កើតឡើងនៅឆ្នាំ ១៩៤៥ មាន ស្នាក់ការកណ្ដាលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ។ គិតមកដល់ពេលនេះ IMF មានសមាជិក សរុប ១៨៩ប្រទេស៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស