ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ធ្លាប់មានបន្ទូលថាបុគ្គលិកលក្ខណៈ របស់សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ មានភាព នឹងន ប៉ុន្តែសាវា

តាមសារលិខិតចំហរពីទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ថ្វាយសម្តេច នរោត្តម សីហនុ នៅថ្ងៃទី២៧ សីហា ១៩៧៣ ព្រះអង្គលើកឡើងថា៖ ក្នុងវិចារណកថាក្នុងទស្សនាវដ្តី ឡឺសង្គម ខែកញ្ញា ១៩៦៦ សម្តេច នរោត្តម សីហនុ បានបរិហារ ពួកខ្មែរក្រហមគឺសុទ្ធតែជាពួកក្បត់ជាតិ គឺ មិនមែនខ្មែរ ដែលដាក់ប្រទេសខ្លួនចាប់តាំងសម័យក្រោយកិច្ចព្រមព្រៀងក្រុងហ្សឺណែវឆ្នាំ១៩៥៤ មកឲ្យនៅក្រោមអាណានិគមនិយម សាធារណរដ្ឋប្រជាធិបតេយ្យយៀកណាម។

សម្តេច នរោត្តម សីហនុ ថែមទាំងប្រកាសថា៖

រដ្ឋអធិបតេយ្យនៃសាធារណរដ្ឋប្រជាមានិតចិន ជំទាស់មិនឲ្យរដ្ឋអធិបតេយ្យខ្មែរមានសិទ្ធិជា

ម្ចាស់នៃខ្លួនឯង។ ក្នុងសារមួយ ផ្សាយតាមវិទ្យុជាតិថ្ងៃទី៥ តុលា ១៩៦៧ ព្រះអង្គប្រកាសបរិ ហារពួក ហ៊ូ យន់ ខៀវ សំផន ចៅ សេង ភោគ ឆាយ ហ៊ូ និម មានសេចក្តីថា៖ ពួកនេះ តោងតែដឹងថា ខ្ញុំ−សីហនុ ត្រៀមខ្លួនចាំតទល់ជាមួយនឹងពួកនេះជានិច្ច ហើយខ្ញុំ− សីហនុ នឹងប្រ យុទ្ធដោយគ្មានត្រាប្រណីរហូតដល់ចុងចប់ គឺរហូតដល់បំផ្លាញពួកមិនមែនខ្មែរឲ្យទាល់តែអស់ ទោះបីខ្ញុំ−សីហនុ ត្រូវគេបកស្បែកក៏ដោយ។

នៅខែមករា ១៩៦៨ សម្តេច នរោត្តម សីហនុ បានបរិហារក្នុងសន្និសីទសារពត៌មានមួយអំ

ពីអំពើវិទ្ធង្សនារបស់ចិនក្រហមដោយប្រកាសថា៖ ពួកខ្មែរក្រហមបានសម្រេចថា ឈប់ធ្វើឲ្យមានសន្តិភាពនៅស្រុកខ្មែរ ហើយពួកនេះបានទទួលគ្រឿងសាស្រ្តាវុធ គ្រាប់រំសេវ ថ្នាំពេទ្យ និង សៀវភៅឃោសនាបោះពុម្ពនៅប្រទេសចិន ហើយមានបដិរូបលោកប្រធាន ម៉ៅ

សេទុង តាមព្រំដែនខ្មែរ−ថៃ។

ការវិភាគលើស្ថានការណ៍នយោបាយ និង ស្ថានការណ៍យោធានៅស្រុកខ្មែរចាប់តាំងពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៦៣ ដោយយោងតាមឯកសារនានា ប្រទេសកម្ពុជាក្រោយឯករាជ្យពីបារាំង ព្យាយាមដើរតម្រង់ទិសនយោបាយក្រៅប្រទេសជា ប្រទេសអព្យាក្រឹត មិនចូលបក្ស

សម្ព័ន្ធ ប៉ុន្តែ រាជរដ្ឋាភិបាល សង្គមរាស្រ្តនិយម ទោរទន់ទៅខាងប្រទេសកុម្មុយនិស្តនិយម និង សង្គមនិយម។ នៅឆ្នាំ១៩៦៥ ថ្ងៃ៣ ឧសភា រាជាណាចក្រកម្ពុជា ផ្តាច់ចំណងទូតជាមួយ

ស.រ.អា។ ដើមឆ្នាំ១៩៦៦ ទ័ពព្រៃយួនខាងជើង−យៀកកុង បង្កើតអង្គភាពមួយឲ្យឈ្មោះថា

ប៉េ ៣៦ (P 36) ដើម្បីហ្វឹកហ្វឺនក្រុមទ័ពព្រៃខ្មែរ ក្រោមបញ្ជារបស់មេយួនឈ្មោះ ឡេ ឌឹកថ។

ក្នុងសារលលិខិតចំហរថ្វាយសម្តេច នរោត្តម សីហនុ ថៃ្ង២៧ សីហា ១៩៧៣ ដោយហៅព្រះអង្គថា ទ្រង់ប្អូន ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ បានបញ្ជាក់ថា កងឯកភាពយៀកណាមខាងជើង−យៀកកុង ចាប់ផ្តើមវាយប្រហារ លុកលុយ ឈ្លានពានពេញបន្ទុកលើរបប សាធារណរដ្ឋ

ខ្មែរ នៅថ្ងៃ២៩ មីនា ១៩៧០ ដែលមានលេខ ទីតាំង និង ចំនួន ដូចតទៅនេះ៖

១− កងពលធំលេខ ១; មានកងវរសេនាធំលេខ ១៧៤−០៥ និង លេខ២៧៥ ចំនួន ៥,០០០

នាក់ តាំងនៅស្នួល ខេត្តក្រចេះ។

២− កងពលធំលេខ ៧; មានកងវរសេនាធំលេខ ១៤១−១៦៥ និង ២០៩ ចំនួន ៦,២០០ តាំងនៅមេមត់ ខេត្តកំពង់ចាម។

៣− កងពលធំលេខ ៩; មានកងវរសេនាធំលេខ ៩៥−សេ−២៧១ និង ២៧២ ចំនួន ៦,០០០នាក់ តាំងនៅជប់ ខេត្តកំពង់ចាម។

៤− រណសិរ្ស បេ−៣; មានកងវរសេនាធំលេ ២៤−២៨−៤០−៦៦−៩៥−០ ចំនួន ១ម៉ឺន ៨០០នាក់ តាំងនៅបរកែវ រតនគិរី។

• − បន្ថែមប៉ុស្តិ៍បញ្ជាការ និង សេនាធិការ ៖ មានគ្នា ១ម៉ឺន ២ពាន់នាក់

• − ក្រុមបញ្ជូនភស្តុភារ ៖ មានគ្នា ២ម៉ឺន ៣ពាន់នាក់។ បូករួមទាំងអស់ កងទ័ពយៀកណាម

ខាងជើង−យៀកកុង ដែលតាំងនៅតាមបណ្តោយព្រំប្រទល់ដែនខ្មែរ មានគ្នាទាំងអស់ចំនួន

៦៥,០០០នាក់។

ថ្ងៃទី២៤ មីនា ១៩៧០ សម្តេច នរោត្តម សីហនុ ប្រកាសបង្កើត កងទ័ពរំដោះជាតិ និង រាជ

រដ្ឋាភិបាលរួបរួមជាតិ នៅក្រៅប្រទេស។ ពីរថ្ងៃក្រោយមក មេចលនាខ្មែរក្រហម លោក ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ និម បានចូលរួមជាមួយព្រះអង្គ។ សម្តេច នរោត្តម សីហនុ ទ្រង់

យាងចូលតំបន់រំដោះ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ១៩៧៣។ នៅថ្ងៃទី១២ សីហា ១៩៧៣

ព្រះអង្គបានប្រទានបទសម្ភាសន៍ជាមួយទស្សនាវដ្តី The New York Times ដោយមានបន្ទូលថា៖ គ្រាណាពួកខ្មែរក្រហមនឹងលែងត្រូវការខ្ញុំតទៅទៀតនោះ ពួកគេនឹងលាក់កប់ខ្ញុំដូចគ្រាប់ផ្លែសឺរីដូច្នោះឯង។

ផ្ទុយទៅវិញ ព្រះអង្គបានអំពាវនាវឲ្យប្រជារាស្រ្តខ្មែរចូលព្រៃម៉ាគី កាន់អាវុធ ងើបតតាំងកំ

ទេចមេដឹកនាំ សាធារណរដ្ឋខ្មែរ មានលោក លន់ នល់ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ លោក ចេង

ហេង អ៊ិន តាំ ជាដើម។ ទ័ពព្រៃយួនខាងជើង−យៀកកុង វាយប្រហារលើទីតាំងកងទ័ពខ្មែរ

ដោយពាក់ព្រះឆាយាលក្ខណ៍របស់សម្តេច នរោត្តម សីហនុ លើមួករបស់គេ។ គេប្រាប់ប្រ ជាពលរដ្ឋខ្មែរក្នុងតំបន់គេធ្វើប្រតិបត្តិការថា គេរំដោះប្រទេសឲ្យសម្តេច នរោត្តម សីហនុ។

ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ មានបន្ទូលក្នុងសារលិខិតចំហររបស់អង្គ ដោយហៅសម្តេច នរោត្តម

សីហនុ ជាមនុស្សមានចរិតនឹងនល្អណាស់ តែនឹងនក្នុងក្តីសាវា។ ក្នុងកាសែត The New York

Times ថ្ងៃ៤ មេសា ១៩៧០ ទ្រង់បានហៅសម្តេច នរោត្តម សីហនុ ជាមនុស្សធ្វេសប្រហែសគ្មានពិចារណាវែងឆ្ងាយអំពីផលវិបាកពីការសម្រេចរបស់ព្រះអង្គ។ ទ្រង់បានធ្វើសំណូមពរ

ដោយទទូច សូមឲ្យសម្តេច នរោត្តម សីហនុ ឈប់ធ្វើជាប្រមុខក្រុមខ្មែរក្រហមដែលព្រះអង្គ ធ្លាប់ផ្តន្តាទោសគ្រាមុននោះ ដើម្បីបញ្ចប់សង្រ្គាម រកសន្តិភាពឲ្យប្រទេសជាតិ។

ពលរដ្ឋខ្មែរនៅចងចាំថា ខ្មែរក្រហមបានបង្ខាំងព្រះអង្គក្នុងព្រះបរមរាជវាំងពីចុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨។ ក្នុងទសវត្ស១៩៨០ ព្រះអង្គធ្លាប់មានបន្ទូលថ្កោលទោសទ័ពយួនឈ្លាន ពាន កាន់កាប់ស្រុកខ្មែរថា៖ យួនជាក្រពើ ថាព្រះអង្គជួយយួនរហូតដល់អស់រាជបល្ល័ង្ក។ ក្នុង ទសវត្ស១៩៩០ ព្រះអង្គមានបន្ទូលប្រាប់ក្រុមយុវជនចូលគាល់ថា៖ ព្រះអង្គជួយយួន

ដែរ តែជួយបន្តិចបន្តួចប៉ុណ្ណោះ។ ព្រះអង្គទម្លាក់កំហុសទាំងស្រុងលើក្រុមលោក លន់ នល់។

ទីបញ្ចប់ ប្រវត្តិសាស្រ្តខ្មែរបានបង្ហាញថា អ្នកស្នេហាជាតិខ្មែរ អ្នកជាតិនិយមខ្មែរ ទាំងអ្នកប្រឆាំងនឹងសម្តេច ទាំងអ្នកដើរតាមសម្តេច ស្លាប់ពាយទាំងក្នុងពេលសង្រ្គាម ទាំងក្នុងពេលចប់សង្រ្គាម ដោយមិនដឹងអ្នកណាសម្លាប់ពិតប្រាកដ។ រឿងមួយកូនខ្មែរនៅចងចាំ គឺ៖

ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ មិនព្រមចាកចេញពីមាតុភូមិកំណើត ស៊ូស្លាប់ខ្លួនក្រោមដៃសត្រូវ

របស់ព្រះអង្គ ព្រោះព្រះអង្គជឿលើខ្មែរជាងជឿលើបរទេស ថ្វីបើព្រះអង្គមិនបានត្រៀមព្រះ

កាយថា មនុស្សដែលព្រះអង្គទុកចិត្ត ថាជាកល្យាណមិត្តនោះ អាចធ្វើឲ្យព្រះអង្គខកព្រះទ័យ

ថ្ងៃណាមួយយ៉ាងណាក្តី។ យើងសូមស្រង់ខ្លឹមសារដោយសង្ខេបពីសារលិខិតចុងក្រោយរបស់អង្គជូនឯកអគ្គរដ្ឋទូតស.រ.អា John Gunther Dean ដែលសុំឲ្យព្រះអង្គយាងចេញទៅអាមេរិក មុនគេធ្វើឃាតជាមួយនឹងវីរបុរសខ្មែរដឹកនាំប្រទេសឯទៀត មាននាយករដ្ឋមន្រ្តី ឡុង បូរ៉េត ឧត្តមសេនីយ៍ លន់ ណុន ជាដើម ព្រះអង្គទ្រង់ចារថា៖

ខ្ញុំមិនអាចចាកចេញក្នុងលក្ខណៈបែបកំសាកអញ្ចឹងទេ។ ខ្ញុំមិនដែលជឿមួយរំពេចណាឡើយ ថាអ្នកមានគំនិតបោះបង់មនុស្សដែលបានជ្រើសរើសយក សេរីភាព។ សូមចារឹកទុកឲ្យច្បាស់ថា បើខ្ញុំនឹងត្រូវក្ស័យនៅនឹងកន្លែងនេះ ក្នុងប្រទេសជាទីស្នេហារបស់ខ្ញុំ វាអភ័ព្វណាស់ ព្រោះថា យើងទាំងអស់គ្នាកើតមក និង ត្រូវតែស្លាប់ថ្ងៃណាមួយដូចគ្នា។ ខ្ញុំគ្រាន់តែបានប្រ

ព្រឹត្តិការភ័ន្តច្រឡំទៅជឿអ្នក គឺពលរដ្ឋអាមេរិកាំង។

សម្រាប់ខ្មែរជំនាន់ក្រោយ អ្វីដែលយើងមិនទាន់បានរៀនសូត្រពេញលេញក្នុងខ្លួនមកទល់បច្ចុប្បន្ននេះ គឺបញ្ហាធំៗដូច្នេះ៖ អ្នកនយោបាយខ្មែរស្គាល់មិត្ត ស្គាល់សត្រូវមិនច្បាស់; យកមិត្តជាសត្រូវ យកសត្រូវជាមិត្ត; ស្តាប់តែអ្នកចាក់បណ្តោយ បញ្ចើចបញ្ចើរ បញ្ជោរ លើកជើង ស្អប់ខ្ពើមអ្នកនិយាយប្រាប់បញ្ហា ដោយឥតប្រើវិចារណញ្ញាណ។ អ្នកនយោបាយខ្មែរដើរនយោបាយយូរៗទៅ បម្រើតែប្រយោជន៍បរទេស និង ប្រយោជន៍ខ្លួនឯង បាត់ប្រយោជន៍រួមជាជាតិសាសន៍ខ្មែរស្ទើរតែអស់។ អ្នកនយោបាយខ្មែរពឹងលើបរទេស ដែលមិនគិតប្រ យោជន៍ខ្មែរជាងគិតប្រយោជន៍របស់គេរៀងៗខ្លួន។ ខ្មែរមិនជឿមិនទុកចិត្តខ្មែរដូចគ្នាអស់ពីដួងចិត្ត នាំឲ្យខ្មែរបាត់សាមគ្គីភាព។ សត្រូវប្រវត្តិសាស្រ្តរបស់ខ្មែរ ទាំងជិតទាំងឆ្ងាយ ស្គាល់

ចរិតទាំងអស់នេះច្បាស់ ហើយគេរៀបគោលនយោបាយរបស់គេតម្រូវតាមចរិតខ្មែរនេះ៖

ដរាបណាពលរដ្ឋខ្មែរណាក្លាហានបម្រើប្រយោជន៍របស់គេ ទោះជាមានឬគ្មានកំរិតសិក្សាខ្ពស់ក៏ដោយ គេនឹងតម្លើងអ្នកនោះឡើងធំ មានអ្វីៗទាំងអស់ខាងសម្ភារនិយម មានយសសក្តិ សម្បត្តិលុយកាក់ អំណាច ក្តីសប្បាយរីករាយគ្រប់យ៉ាង៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.