27 C
Phnom Penh

កម្ពុជាអះអាងថាបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ៣៤នាក់ ក្នុងចំណោមអ្នកមានជំងឺនេះ១១០នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលបានអះអាងនៅថ្ងៃទី២ ខែមេសានេះថា បានរកឃើញអ្នកមានជំងឺកូវីដ១៩ ម្នាក់ថ្មីទៀត ខណៈមនុស្សដែលមានជំងឺនេះចំនួន៩នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកកើតជំងឺនេះ ហើយព្យាបាលឱ្យជាសះស្បើយកើនឡើងដល់៣៤នាក់។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍ ដោយគិតត្រឹមម៉ោង៧ ព្រឹកនេះបានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកមានជំងឺកូរ៉ូណា សរុបមានចំនួន១១០នាក់ ដោយក្នុងនោះគ្រូពេទ្យបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ ចំនួន៣៤នាក់ ខណៈ៧៦នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្តនៅឡើយ។

ក្រសួងបញ្ជាក់ថា បុរសដែលរកឃើញថាមានជំងឺកូវីដ១៩ថ្មីម្នាក់ទៀតនោះ ជាជនជាតិខ្មែរម្នាក់អាយុ៥៨ឆ្នាំ រស់នៅក្នុងសណ្ឋាគារមួយនៃខេត្តព្រះសីហនុ ហើយបុរសរូបនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងសណ្ឋាគារមួយនាខេត្តព្រះសីហនុ។

ក្រសួងបញ្ជាក់ថា បុរសរូបនោះ ជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំងទាំងអស់នោះ និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកទេសចរបារាំងដែលមានវីរុសកូវីដ១៩ ដែលបានរកឃើញនៅក្នុងសណ្ឋាគារមួយខេត្តព្រះសីហនុ។

ប្រភពដដែលបញ្ជាក់ថាអ្នកមានជំងឺកូវីដ១៩ ដែលបានរកឃើញទាំងអស់នៅកម្ពុជាមានចំនួន១១០នាក់ ក្នុងនោះស្ត្រី៣០នាក់ និងបុរស៨០នាក់។

ក្រសួងសុខាភិបាលនៅតែលើកឡើងថាមិនទាន់រកឃើញករណីឆ្លងនៅតាមសហគមន៍នៅឡើយទេ ប៉ុន្តែក្រសួងមួយនេះព្រមានថាលទ្ធភាពចម្លងនៅក្នុងសហគមន៍នឹងអាចមានផងដែរ ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស