30 C
Phnom Penh

មេដឹកនាំម៉ាឌូរ៉ូប្រកាសត្រៀមធ្វើសង្រ្កាម ជាមួយអាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតីប្រទេសវេណេហ្សូអេឡា ដែលអាមេរិក ចេញដីកាចោទប្រកាន់ និងចាប់ខ្លួនក្នុងករណីឧក្រិដ្ឋកម្ម គ្រឿងញៀន បានចេញបទបញ្ជាទៅកាន់កងទ័ព អោយចេញពីបន្ទាយហើយកាន់អាវុធគ្រប់ដៃដើម្បីការពារប្រទេស ប្រឆាំងនឹងការលុកលុយ ដែលអាចកើតមាន សំណាក់សហរដ្ឋអាមេរិក។ នេះ បើយោងតាម ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ដែលបានចុះផ្សាយនៅថ្ងៃទី៦ ខែមេសានេះ ។

លោកនីកូឡាស់ម៉ាឌូ បានថ្លែងទៅកាន់ មេបញ្ជាការកងទ័ពថា ត្រូវត្រៀម ប្រយុទ្ធនឹងសត្រូវប្រវត្តិសាស្ត្ររបស់ប្រជាជនវេណេហ្សូអេឡា គឺសហរដ្ឋអាមេរិក។

ការថ្លែងរបស់ប្រធានាធិបតី នៃប្រទេសវេណេហ្សូអេឡា ដែលសហគមន៍អន្តរជាតិចាត់ទុក ជាមេដឹកនាំមិនស្របច្បាប់នៅពេលនេះ គឺជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលកំពុងបញ្ជូននាវាចម្បាំងជាច្រើន គឿងដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន ដែលសេតវិមានចោទ លោកម៉ាឌូរ៉ូ ថាជាមេក្លោងឧក្រិដ្ខកម្មគ្រឿងញៀនប្រចាំ               តំបន់។

លោកម៉ាឌូរ៉ូបាន បញ្ជាក់ថា ការចល័តកងកំាភ្លើងធំ ដែលទៅដាក់ពង្រាយតាមព្រំដែន គឺជាការឆ្លើយតប នឹងការប៉ងបំផ្លាញសន្តិភាពពីសំណាក់សហរដ្ឋអាមេរិក ។

ប៉ុន្តែនៅពេលជាមួយគ្នានេះ លោកម៉ាឌូរ៉ូក៏បានថ្លែងទៅកាន់រដ្ឋាភិបាល អន្តរជាតិនៅទូទាំងពិភពលោក អោយជួយអន្តរាគមន៍ប្រឆាំងអាមេរិក ដែលលោកថា កំពុងប៉ុនប៉ងចាប់ខ្លួនលោក ក្រោមលេសថា លោក ជាឈ្មួញរត់ពន្ធគ្រឿងញៀន ដែលលោកចាត់ទុកថា គឺជាការប្រឌិតប្រឆាំងនឹងរូបលោក។

លោកម៉ាឌូរ៉ូបាន រៀបរាប់ថា កាលពីថ្ងៃសៅ៍រ៏សប្ដាហ៍មុននេះថា លោកពិតជាបានបញ្ជាអោយកងទ័ពគ្រប់កងអង្គភាព ជាពិសេសកងកាំភ្លើងធំត្រូវត្រៀមប្រយុទ្ធបើមានការឈ្លានបានណាមួយពីប្រទេសជិតខាងក្រោមបញ្ជារបស់អាមេរិក។ លោកបន្តថា លោកបញ្ជាដូចនេះគឺដើម្បី ការពារសន្តិសុខ និងសន្តិភាពរបស់ប្រជាជនវេណេហ្សូអេឡា។ លោកបានហៅសកម្មភាពរបស់អាមេរិក ថាជាការត្រៀមធ្វើរដ្ឋប្រហារជាថ្មីទៀត ដើម្បីទម្លាក់លោកពីអំណាច ហើយទង្វើនេះ គឺដូចជាអំពើភេរវកម្មមួយដែរ។

កាលពីថ្ងៃទី៥ ខែមេសា សហរដ្ឋអាមេរិក បានបញ្ជូន នាវាចម្បាំង ជាច្រើន អមដោយឧទ្ធម្ភាកចក្រ និងយន្តហោះចម្បាំង ទៅដាក់ពង្រាយនៅសមុទ្រ ការ៉ាបៀន នៃប្រទេសប្រេស៊ីល និងកូឡំប៊ី ដែលជាផ្នែកមួយ ប្រតិបត្តិការណ៍សង្រ្គាមគ្រឿងញៀន ប្រឆាំងពួកឧក្រិដ្ឋជន ដែលក្នុងនោះ គឺលោកម៉ាឌូរ៉ូជាមេក្លោងធំជាងគេ។

រដ្ឋមន្ត្រីនៃក្រសួងការពារជាតិ អាមេរិក លោក Marsk Esper បាននិយាយថា សកម្មភាពកងទ័ពអាមេរិក គឺជាការវាយបកទៅលើរបបលោក ម៉ាឌូរ៉ូ ទោះជាប្រតិបត្តិការសង្រ្គាមគ្រឿងញៀនក្នុងតំបន់                ក៏ដោយ។

សម្រាប់ នាយសេនាធិកា កងទ័ពអាមេរិក Mark Milley បានប្រាប់អ្នកសារព័ត៌មានថា នេះជាសង្រ្គាម ប្រឆាំងគ្រឿងញៀន សង្រ្គាមប្រឆាំង កូវីដ និងជាសង្រ្គាមប្រឆាំងពួភេរវកម្មនៅតំបន់អាមេរិកខាងត្បូង។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានប្រកាសចាប់ខ្លួន មេក្លោងរត់ពន្ធគ្រឿងញៀន ចំនួន១៥ នាក់ ដែលសុទ្ធសឹងជាដៃស្ដាំរបស់លោកម៉ាឌូរ៉ូ ដោយមានតម្លៃខ្លួនសរុប ៥៥លានដុល្លារ។ សម្រាប់លោកម៉ាឌុរ៉ូ មានតម្លៃខ្លួន ១៥លានដុល្លារ។

តែយ៉ាងណា សហរដ្ឋអាមេរិកបានដាក់ចេញនូវផែនការជាបន្ទាន់ដោយបង្ខំអោយលោកម៉ាឌូរ៉ូចុះចេញពីតំណែង ហើយយល់ព្រមបង្កើតរដ្ឋាភិបាលអន្ដរកាលដើម្បីត្រួសត្រាយផ្លូវអោយមានការបោះឆ្នោតប្រធានាធិបតីឡើងវិញ។

រដ្ឋាភិបាលអន្ដរកាលនេះមកពីគណបក្សប្រឆាំងនិងគណបក្សសង្គមនិយមរបស់លោកម៉ាឌូរ៉ូ ប៉ុន្ដែពុំមានលោកម៉ាឌូរ៉ូនោះទេ។ ក្រុមគណបក្សប្រឆាំងដឹកនាំដោយលោកវ័ន្ដហ្គៃដូបានប្រកាសសាទរនឹងផែនការរបស់អាមេរិក ហើយទាមទារអោយលោកម៉ាឌូរ៉ូ ទទួលយកផែនការនេះដើម្បីបញ្ចប់វិបត្តិនយោបាយនៅវេណេហ្សូអេឡា។

តែនៅពេលជាមួយគ្នានេះសហភាពអឺរ៉ុបមាន២៧ប្រទេសកាល ពីថ្ងៃ   ទី៥ ខែមេសាបានចេញសេចក្ដីថ្លែងការគាំទ្រផែនការរបស់សហរដ្ឋអាមេរិកដោយចាត់ទុកថា ជាយន្ដការទៅរកការបោះឆ្នោតប្រធានាធិបតីឡើងវិញហើយធ្វើអោយប្រទេសវេណេហ្សូអេឡាចាកផុតពីវិបត្តិនយោបាយនិងសេដ្ឋកិច្ច។

ចំណែកសហភាពអឺរ៉ុបបានប្រកាសថានឹងលើកលែងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសវេណេហ្សូអេឡាភ្លាមៗ បើមានរដ្ឋាភិបាលអន្ដរកាលកើតឡើងពេញរូបរាងហើយនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស