29 C
Phnom Penh

អាមេរិកជំរុញឱ្យបញ្ឈប់ការទិញសម្ភារៈប្រើប្រាស់ដែលធ្វើពីភ្លក់ដំរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានជំរុញឱ្យបញ្ឈប់ការទិញសម្ភារៈប្រើប្រាស់ទាំងឡាយដែលធ្វើពីភ្លក់ដំរី។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចុះផ្សាយនៅថ្ងៃនេះថា សហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានការចូលរួមគ្នាការពារសត្វដំរីដែលជិតផុតពូជ ពិសេសសូមបញ្ឈប់ការទិញរបស់របរប្រើប្រាស់ដែលធ្វើអំពីភ្លក់ដំរី។

សហរដ្ឋអាមេរិកឱ្យដឹងថា នៅខែមេសា សហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការការពារបរិស្ថាន ស្របគ្នាដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសនានានៅទូទាំងពិភពលោកផងដែរដើម្បីបញ្ចប់ការជួញដូរសត្វព្រៃ។

នៅកម្ពុជា ក្រសួងសន្តិសុខមាតុភូមិ និងផ្នែកស៊ើបអង្កេតសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក ដោយសហការជាមួយនឹងអង្គការសម្ព័ន្ធភាពសត្វព្រៃ និងសមាគមអភិរក្សសត្វព្រៃ បានធ្វើការងារជាមួយអាជ្ញាធរ ដើម្បីស៊ើបអង្កេតការជួញដូរសត្វព្រៃ។

កាលពីខែកុម្ភៈសកម្មជនស្រលាញ់បរិស្ថានបានបង្ហោះវីដេអូនៅលើទំព័រហ្វេសប៊ុកអង្គការចលនាមាតាធម្មជាតិ ដោយអំពាវនាវទៅរដ្ឋាភិបាលឱ្យបង្ហាញភ្លុកដំរី ស្រកាពង្រូល ឆ្អឹងខ្លា និងកុយរមាស ឱ្យសាធារណជនបានឃើញ ដើម្បីកុំឱ្យមានការភាន់ច្រឡំថា វត្ថុកម្រទាំងនោះត្រូវបានមន្ត្រីរដ្ឋាភិបាលមួយចំនួនយកទៅលក់បន្ត ចែកលុយគ្នា ក្រោមរូបភាពនៃការប្រព្រឹត្តអំពើពុករលួយ។

សកម្មជនចលនាមាតាធម្មជាតិ អះអាងថា នៅចន្លោះឆ្នាំ២០១៣ ដល់ចុងឆ្នាំ២០១៨ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបបទល្មើសដូចជា ភ្លុកដំរី ស្រកាពង្រូល ឆ្អឹងខ្លា និងកុយរមាសចំនួន ៦ករណី ព្រមទាំងរឹបអូសបានវត្ថុតាងជាង ៨តោន ដែលមានតម្លៃក្នុងទីផ្សារអន្តរជាតិប្រហែល ៤លានដុល្លារសហរដ្ឋអាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស