31.8 C
Phnom Penh

ពិភពលោក មានការភ្ញាក់ផ្អើលអំពីលោកគីមជុងអ៊ុនចូលពេទ្យ វះកាត់បេះដូងដ៏គ្រោះថ្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំផ្ដាច់ការនៃប្រទេសកូរ៉េខាងជើង ត្រូវបានរាយការណ៍មកថា បានកំពុងឆ្លងកាត់ ស្ថានភាពសុខភាពដ៏គ្រោះថ្នាក់ បន្ទាប់ពី មានការវះកាត់បេះ ដែលព័ត៌មាននេះ នាំអោយមាន ចោទសួរ អំពី វាសនា របស់ប្រទេសកុម្មុយនិស្តមួយនេះ ក្នុងការរកអ្នកស្នងតំណែង។ នេះ បើយោងតាម សារព័ត៌មាន អង់គ្លេស metro.co.uk

យ៉ាងណារដ្ឋាភិបាលកូរ៉េខាងត្បូងនិងមេដឹកនាំជាច្រើន នៃពិភពលោក បានកំពុងតាមដានព័ត៌មាននេះ ជាខ្លាំង។ ប្រធានាធិបតីកូរ៉េខាងត្បូងបានចេញសេចក្ដីថ្លែងការណ៍ ដោយអះអាងថា លោកគីមជុងអ៊ុន មានសកម្មភាពការងារនិង សុខភាពធម្មតា។ យោងតាមសារព័ត៌មាន កូរ៉េខាងត្បូងYonhap និង បណ្ដាញផ្សាយជាច្រើនទៀតបានចុះផ្សាយថា ការចុះផ្សាយដែលថា លោកគីមកំពុងឆ្លងកាត់ ការវេះកាត់បេះដូងដ៏គ្រោះថ្នាក់គឺ ជាព័ត៌មានមិនពិតនោះឡើយ។

សម្រាប់ សារព័ត៌មាន អង់គ្លេស metro.co.uk បានស្រង់សម្ដីអ្នកវិភាគម្នាក់ នៃវិទ្យាសា្ថន Sejong ក្រុងសេអូល មកចុះផ្សាយថា បើដូចការចុះផ្សាយថា លោកគីមជុងអ៊ុន កំពុងឆ្លងកាត់ការវះកាត់បេះដូង ដ៏ធ្ងន់ធ្ងរមែននេះ គឺគេអាចគិតទៅរកការប្រែលប្រួលនៃការប្រព័ន្ធដឹកនាំ ដែលចាំបាច់ ត្រូវប្រគល់ភារកិច្ច ធំៗទៅអ្នកស្នងតំណែង។

អ្នកវិភាគ Cheong Seong-Chang យល់ថា ប្អួនស្រីបង្កើតរបស់លោកគីម គឺអ្នកស្រី Kim Yo-jong អាចត្រូវបានស្នើអោយចាប់ផ្ដើម កាន់តំណែងធំ របស់បក្សពលករ និងរដ្ឋាភិបាល ព្រោះប៉ុន្មានថ្ងៃមកនេះ អ្នកស្រី Yo-jong បានហាត់ហ្វឹកហ្វឺន ពិនិត្យមើលការងារខ្លះៗហើយបន្ទាប់ពីអ្នកស្រី ត្រូវបានបក្សចាត់តាំង ឡើងវិញជាសមាជិកការិយាល័យមជ្ឈឹមបក្សពលករ នៃប្រទេសនេះកាលពីមួយខែមុននេះ។

អ្នកស្រី Yo-jong បានឆ្លងកាត់អប់រំផ្នែក Academy យោធា នៅសាកលវិទ្យាល័យ យោធា Kim Il-sung និង ក្លាយជាអ្នកបច្ចេកទេសព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យ នេះទៀតផង។ លោកគីមជុងអ៊ុន ត្រូវបានបាត់មុខជាសាធារណៈតាងពីថ្ងៃទី១១មេសា បន្ទាប់ពីកម្មាភិបាលនៃបក្សពលករ បានប្រជុំគ្នាអំពីស្ថានភាពនៃការផ្ទុះមេរោគកូរ៉ូណា ដែលប្រភពចេញពីប្រទេសចិន។

តែចារកម្មអាមេរិកថាបុរសខ្លាំងគីមជុងអ៊ុនឆ្លងកាត់កាត់វេះកាត់ជំងឺបេះដូងធ្ងន់ធ្ងរ។ សេចក្ដីរាយការណ៍អន្ដរជាតិជាច្រើនបានធ្វើការចាប់អារម្មណ៍គ្រាដែលបុរសខ្លាំងគីមជុងអ៊ុនមិនបានលេចខ្លួនឡើងក្នុងវត្តមានពិធីខួបកំណើតជីតារបស់ខ្លួនដែលជាស្ថាបនិកប្រទេសកុម្មុយនិស្តមួយនេះកាលពីថ្ងៃទី១៥មេសា។

ការណ៍នេះធ្វើឱ្យមជ្ឈដ្ឋានមួយចំនួនចាប់សង្ស័យលើរូបលោកគីមដែលកើតឡើងបួនថ្ងៃមុនប្រជុំគណៈរដ្ឋមន្រ្ដីរបស់លោក។សារព័ត៌មានរុស្ស៊ីSputnikបានស្រង់ប្រភពភ្នាក់ងារចារកម្មអាមេរិកCIA គឺមានដំណឹងថាលោកគីមមានជំងឺបេះដូងនិងត្រូវបញ្ចូនទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីធ្វើការ វះកាត់។តែលោកត្រូវបានគេរាយការណ៍បន្ដមកថាបានធូរស្រាលច្រើនហើយតែលោកនៅបន្ដទទួលការសម្រាកព្យាបាលក៏ដូចជាតាមដានសុខភាពបន្ដទៀតនៅមជ្ឈមណ្ឌលថែទាំសុខាភិបាល Hyangsan។ Hyangsanគឺជាមន្ទីរពេទ្យប្រចាំត្រកូលរបស់គ្រួសារលោកគីមតែម្ដង។

រឿងរ៉ាវសុខភាពលោកគីមជុងអ៊ុនត្រូវបានគេសង្ស័យថាជាជំងឺតំណពូជព្រោះឪពុករបស់លោកគឺមជុងអ៊ីលក៏អវត្តមានក្នុងខួប៦០ឆ្នាំនៃប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ២០០៨ដែលត្រូវបានគេដឹងលឺថាមកពីសុខសុខភាពរបស់ឳពុកទាក់ទង ជំងឺស្រ្ដូកដែលប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងតែងតែបដិសេធរហូតមកដល់លោកជុងអ៊ីលទទួលមរណភាពនៅឆ្នាំ២០១១។

កាលពីឆ្នាំ២០១៤លោកគីមជុងអ៊ុនអវត្តមានពីភ្នែកមហាជនពេញមួយខែ ដែលប៉ុន្មានថ្ងៃបន្ទាប់ភ្នាក់ងារចារកម្មកូរ៉េខាងត្បូងថាលោកមាន   Kim Jong Un មានជំងឺសន្លាក់ឆ្អឹង ។

តែប្រមាណ៤ម៉ោងក្រោយពីសេចក្ដីរាយការណ៍ចុះផ្សាយថាមេដឹកនាំរបស់ខ្លួនឈឺធ្ងន់ សារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ស្រង់សម្ដីរដ្ឋាភិបាលកុរ៉េខាងជើងថាលោកគីមមិនឈឺធ្ងន់អ្វីនោះទេតែក៏មិនបានបដិសេធថាលោកមិនឈឺដែរ។តែទន្ទឹមនឹងនេះ កម្មាភិបាលបក្សកុម្មុយនីស្ដចិនក៏បាន ចេញមុខធ្វើការបដិសេធនូវការចុះផ្សាយថាលោកគីមមានការវះកាត់បេះដូង។

យ៉ាងណា បណ្ដាញផ្សាយមួយទៀតរបស់អាមេរិក NBC បានចុះផ្សាយថា មេដឹកនាំផ្ដាច់ការម្នាក់នេះ ខូចប្រព័ន្ធខួរក្បាល។ចំណែកសារព័ត៌មាន Daily NK ដែលផ្ដោតតែលើប្រទេសកូរ៉េខាងជើង បានចុះផ្សាយថា លោកគីម មានបញ្ហាប្រព័ន្ធបេះដូង តាំងពីថ្ងៃទី១២មេសា។

តែជាមួយគ្នានេះ អ្នកនាំពាក្យម្នាក់ នៃទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនិស្តចិន បានធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃអង្គារទី២១មេសានេះ ដោយទាត់ចោលរាល់ពាក្យចចាមអារ៉ាមដែលថា លោកគីមជុងអ៊ុន ឈឺធ្ងន់ឬស្លាប់។ សម្រាប់សហរដ្ឋអាមេរិកមិនបានឆ្លើយបដិសេធ ឬក៏អះអាងអ្វីឡើយ ទាក់ទងនឹងសុខភាពរបស់លោកគីមជុងអ៊ុន។ 

មេដឹកនាំកូរ៉េខាងជើងវ័យក្មេងគីមជុនអ៊ុននៅឆ្នាំនេះមានវ័យ៣៦ឆ្នាំ ។លោកមានទម្លាប់ជក់បារី ព្រោះលោកធ្វើការច្រើននិងដើម្បីកាត់បន្ថយការធាត់ខ្លាំង។

កាលពីវ័យជំទង់ដែលលោករៀននៅប្រទេសស្វីសគឺលោកចូលចិត្តកីឡាបាល់បោះនិងហ្គេមកំព្យូទ័រ។ កាលពីថ្មីៗនេះលោកបានចេញមុខជាញឹញាប់នៅក្នុងការសមយុទ្ធយោធា ហើយលោកក៏ទើបបានជិះសេះសឡើងភ្នំស័ក្កសិទ្ធរបស់ត្រកូលគីមដើម្បីផ្សងសំណាង។

គ្រប់រូបភាពដែលគេចាប់បានពេលលើភ្នំ Paektu គឺលោកតែងសើចជានិច្ច ប្រៀបបានជាជំនឿប្រកបដោយក្ដីសង្ឃឹម និងពន្លឺជីវិតសម្រាប់លោក។ ក្នុងអំឡុងពេលកូវីដនេះប្រទេសកូរ៉េខាងជើងក្រោមការដឹកនាំរបស់លោកគីមនេះធានាពីការគ្រប់គ្រងបានល្អនៃកូវីដ១៩ ដែលមកទល់ពេលនេះប្រទេសទូទាំងពិភពលោកកើតសឹងទាំងអស់តែកូរ៉េខាងជើងគឺសូន្យករណី។

តែយ៉ាងណាពុំមាន ប្រភពឯករាជ្យណាមួយអះអាងថា កូរ៉េខាងជើង ពិតជាសូន្យករណី នៃជំងឺកូវិដ ឡើយព្រោះប្រទេសនេះ មានព្រំដែនជាប់នឹងប្រទេសចិន ដែលជាប្រភពដំបូងគេនៃការផ្ទុះមេរោគកូរ៉ូណា សម្លាប់ពលរដ្ឋចិន ជិត៥ពាន់នាក់និងឆ្លងជិត១០ម៉ឺននាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស