29.3 C
Phnom Penh

លោក ហ៊ុន សែន បន្តជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ទោះបីរយៈពេល១២ថ្ងៃមកនេះ កម្ពុជារកមិនឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ទោះបីអត្រាឆ្លងរោគកូវីដ-១៩ នៅកម្ពុជា មិនបានកើនឡើងខ្លាំងដូចបណ្តាប្រទេសដទៃ ហើយចំនួនអ្នកជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង ព្រោះមេរោគកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះ ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

លើកឡើងនៅឡើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ លោក ហ៊ុន សែន មើលឃើញថាក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើររហូតដល់ចង់ស្ទះចរាចរណ៍ទៀតផង។

លោកបន្តក្រើនរំឮកដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និង Gel សម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្ន ឬគិតស្រាលៗថាស្រុកខ្មែរគ្មានមេរោគកូរ៉ូណាឆ្លងទេនោះ។

លោកបន្តថា បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រើន ប៉ុន្តែអនុញ្ញាតឲ្យតែមេគ្រួសារ ឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់ចំនួន១២ថ្ងៃមកហើយ ដោយបញ្ជាក់ថាកម្ពុជាគ្មានករណីឆ្លងថ្មី ហើយអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ (COVID-19) មានចំនួន១១០នាក់ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១២២នាក់ ហើយគ្មានចំនួនអ្នកស្លាប់ដោយសារជំងឺនេះនោះឡើយ។  ដោយឡែកនៅអ្នកជំងឺ១២នាក់ទៀត ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស