32 C
Phnom Penh

ស្នងការដ្ឋានខេត្តកណ្តាល ប្រាប់ឲ្យទាហានវៀតណាម រុះរើតង់ចេញពីតំបន់ស ជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសមត្ថកិច្ចខេត្តកណ្តាលបានបញ្ជាឱ្យ កងកម្លាំងព្រំដែនវៀតណាមម រុះរើតង់ដែលខ្លួនបានបោះជាទីតាំងឬ ជំរុំនៅលើតំបន់ដែលមិនទាន់ ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមា បោះបង្គោលព្រំដែននៅឡើយ។

ទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលកាលពីថ្ងៃម្សិលមិញថាបានសរសេរ និងបង្ហោះវីដេអូ ព្រមទាំងរូបភាព បានបញ្ជាក់ថា ក្នុងការចុះពិនិត្យតាមបណ្ដោយព្រំដែនចំណុចប៉ុស្តិ៍ដំបូកចែវមានប្រវែង៤៧០០ម៉ែត្រ ដែលដឹកនាំដោយស្នងការនគរបាលខេត្តនេះលោក ឈឿន សុចិត្ត កាលពីថ្ងៃ២៦មេសានោះ ខាងសមត្ថកិច្ចខេត្តកណ្តាលបានប្រទះ ឃើញមានតង់ និងចងជាអង្រឹងចូលក្នុងតំបន់ដែលទាហានវៀតណាមសាងសង់បណ្ដោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ នៅតំបន់ស ឬ តំបន់ដែលមិនទាន់មានការឯកភាពគ្នារវាងភាគីទាំងពីរ។

ក្រោយប្រទះឃើញបែបនេះ ស្នងការរូបនោះ ក៏បានបញ្ជាឲ្យភាគីខាងវៀតណាម រុះរើតង់ និងគ្រែ ដែលបានយកមកដាក់សម្រាកចេញឲ្យឆ្ងាយពីតំបន់នោះភ្លាមៗតែម្តង។

តាមរយៈវី.ដេ.អូ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តនេះ ប្រវែងជិត១០នាទី ក៏មានលើកឡើងដោយប្រាប់ឱ្យកងកម្លាំងវៀតណាមរុះតង់ គ្រែ និងសម្ភារៈផ្សេងៗចេញ ដោយថារុះរើទៅដាក់នៅលើទឹកដីរបស់ខ្លួនម្តង ហើយមិនត្រូវចេះតែមកនៅក្នុងទឹកដីរបស់ខ្មែរនោះឡើយ។

ប្រភពដដែលបន្តថា ការចុះពិនិត្យបន្ទាប់ព្រំដែនកម្ពុជាចំណុចប៉ុសិ៍្តដំបូកចែវនេះ  ក្នុងគោលបំណង ដើម្បីសំដៅធ្វើយ៉ាងណា នៅក្នុងតំបន់មិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមាបោះបង្គោលព្រំដែន គ្មានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗពីភាគីខាងវៀតណាមចូលក្នុងទឹកដីតំបន់នោះបានឡើយ ។

ប៉ុស្ដិ៍ព្រំដែនដំបូកចែវមានគោលដៅ២ប៉ុស្ដិ៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងរក្សាសន្ដិសុខ ស្ថេរភាព និងទប់ស្កាត់បង្ការ បទល្មើសតាមបន្ទាត់ព្រំដែន ។ បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការ       ឈឿន សុចិត្ត ក៏បានជម្រុញឲ្យលោកមេបញ្ជាការលេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍តាមបន្ទាត់ព្រំដែនដើរល្បាតជាប្រចាំ តាមតំបន់ដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមាបោះបង្គោលព្រំដែន ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របីមកចងនៅតំបន់នោះ ។

កាលពីចុងឆ្នាំ២០១៩ វៀតណាម បានកម្ពុជា-វៀតណាមចុះហត្ថលេខាលើសន្ធិសញ្ញាមួយ ដោយបំពេញនូវភាពស្របច្បាប់នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ១៩៨៥ និង ឆ្នាំ២០០៥ ដោយទទួលស្គាល់ជាផ្លូវការនូវការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរដែលសម្រេចបាន៨៤ភាគរយ។

យ៉ាងនេះក្តី ក្រុមអ្នកតាមដានបញ្ហាព្រំដែន យល់ឃើញថាការចុះហត្ថលេខា និងអនុម័តលើសន្ធិសញ្ញាពេលនោះ គឺជាការធ្វើឱ្យបាត់បង់ទឹកដីកម្ពុជាទៅវៀតណាមជាផ្លូវការ និងស្របច្បាប់ ដែលជាការចង់បានរបស់វៀតណាម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស