31 C
Phnom Penh

សហគមន៍ជាង១រយទាមទារឲ្យលោក ហ៊ុន សែន គាំពារសុខមាលភាពនិងសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋតំណាងឲ្យ ១៤១ សហគមន៍ជនបទ និងទីក្រុង នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ ស្អែកនេះ នឹងនាំគ្នាដាក់លិខិតស្ដីអំពី “ការប្រឈម ក្ដីព្រួយបារម្ភ និងសំណូមពររបស់ប្រជាសហគមន៍ក្រីក្ររស់នៅក្នុងទីក្រុង និងជនបទ” ជូនដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) និងដើម្បីអន្តរាគមន៍ និងដោះស្រាយបញ្ហា កំពុងប្រឈមមុខជាច្រើនក្នុងជីវភាពរស់នៅរបស់ពួគគេ ដែលបណ្តាលមកពី ការគំរាមកំហែងនៃការីករាលដាលក្នុងបប្រទេសកម្ពុជា និងលើពិភពលោកនៃជំងឺកូវីដ១៩ (COVID-19)។

សហគមន៍ដែលសម្តែងក្តីបារម្ភទាំងនេះរួមមាន សហគមន៍សំរោងមានជ័យ រាជធានីភ្នំពេញ សហគមន៍ស្មសាន រាជធានីភ្នំពេញ សហគមន៍ឫស្សីស្រស់ រាជធានីភ្នំពេញ សហគមន៍សាមគ្គីរុងរឿង រាជធានីភ្នំពេញ និងសហគមន៍ជាង១៣០ផ្សេងទៀត។

ក្ដីព្រួយបារម្ភរបស់ពួកគេ ផ្តោតលើ ការគាំទ្រផ្នែកសុខាភិបាល ការអន្តរាគមន៍លើបំណុលទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ និងអ្នកផ្តល់ប្រាក់កម្ចី ការអន្តរាគមន៍សម្រួលឱ្យមានការជួលបន្ត និងការពន្យារការបង់ថ្លៃជួលទីតាំងប្រកបរបរអាជីវកម្ម ការឧបត្ថម្ភប្រាក់អំឡុងពេលស្នាក់នៅផ្ទះ ការដោះស្រាយបញ្ហាដីធ្លី ការផ្លាស់ទីលំនៅ និងការបណ្តេញចេញ និងបញ្ហាកង្វះទុនបច្ចេកទេសប្រកបមុខរបរសម្រាប់ចិញ្ចឹមជីវិត ជាដើម។

ប្រជាសហគមន៍ទាំនេះអះអាងថា ពួកគេកំពុងជួបស្ថានភាពលំបាកខ្លាំង ហើយពួកយើងសន្សំប្រាក់បានតិចតួចបំផុត ចំណែកកុមារ និងមនុស្សចាស់ជាច្រើនគឺមានសុខភាពមិនសូវល្អស្រាប់ដោយសារស្ថានភាព និងបរិយាកាស នៃកន្លែងរស់នៅរបស់ពួកយើងមិនល្អ។

ក្រៅពីនេះ ការផ្តល់សេវាថែទាំសុខភាពនៅកម្ពុជាសម្រាប់ពួកគេមិនសូវ បានល្អប្រសើរទេ បើទោះបីជាកម្មវិធីអត្តសញ្ញាណគ្រួសារក្រីក្រត្រូវបានបង្កើតឡើងសម្រាប់ប្រជាជនក្រីក្រ និងជាបណ្តាញភ្ជាប់ជាមួយនឹងសហគមន៍ក្រីក្ររបស់ពួកគេលើសេវាថែទាំសុខភាពក៏ដោយ។ ប៉ុន្តែ កម្មវិធីនេះមិនទាន់មានប្រសិទ្ធិភាពពេញលេញនៅឡើយទេ ហើយមានគ្រួសារក្រីក្រជាច្រើននៅក្នុងសហគមន៍មិនមានប័ណ្ណក្រីក្រ។

ប្រជាសហគមន៍ទាំងនេះ ជំរុញឲ្យរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារដទៃទៀតជួយអន្តរាគមន៍ចំពោះបញ្ហានេះដល់សហគមន៍ក្រីក្ររបស់ពួកគេផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស