38 C
Phnom Penh

សមាគមធនាគារនៅកម្ពុជាចាត់ទុករបាយការណ៍របស់អង្គការលីកាដូថាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានប្រតិកម្មយ៉ាងខ្លាំងទៅនឹងរបាយការណ៍របស់អង្គការសង្គមស៊ីវិល ស្តីអំពីផលប៉ះពាល់ដែលបណ្ដាលមកពីការរីករាលដាលនៃវីរុសកូវីដ១៩។

សេចក្តីថ្លែងការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដែលចេញផ្សាយនៅថ្ងៃនេះ ចាត់ទុកថា របាយការណ៍របស់អង្គការលីកាដូថាមិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែង និងបណ្ដាលឱ្យមានផលប៉ះពាល់ដល់វិស័យ ធនាគារ និងហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិទាំងមូល។

អង្គការលីកាដូ កាលពីពេលថ្មីៗនេះបានចេញរបាយការណ៍មួយក្រោមចំណងជើងថា បំណុលមីក្រូហិរញ្ញវត្ថុគួរត្រូវបានព្យួរ និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។ អង្គការការពារសិទ្ធិមនុស្សមួយនេះ អះអាងថា ទ្រព្យធានាកាតព្វកិច្ចបំណុលដែលជាការអនុវត្តទូទៅលើសកលលោក គឺជាការទទួលខុសត្រូវដោយផ្ទាល់របស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។

ក្រុមសង្គមស៊ីវិលឲ្យដឹងថា គ្រោះរបស់ពលរដ្ឋកម្ពុជារាប់លាននាក់ដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចពីការរីករាលដាលនៃជំងឺ                កូវីដ១៩ គឺកំពុងត្រូវបានរងគ្រោះបន្ថែមទៀតដោយសារការបន្ដកើតមាននូវវិបត្តិជំពាក់បំណុលច្រើនលើសលុបនៅក្នុងប្រទេស ដែលកើតចេញពីកម្ចីឥណទាន ជាង១០ពាន់លានដុល្លាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ។ ពួកគេនិយាយថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាច្រើនជាង២លាន៥សែននាក់មានជាប់ជំពាក់កម្ចីខ្នាតតូច ជាមួយនឹងអត្រាកម្ចីជាមធ្យម ៣៨០០ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក ។ ការណ៍នេះធ្វើឱ្យជីវភាពរស់នៅ សុខភាព និងសុវត្ថិភាពកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ប្រឈមនឹងហានិភ័យ ។

ប៉ុន្តែសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេល នៃការចាប់ផ្តើមរីករាលដាលនៃវីរុសកូវីដ១៩ ធនាគារជាតិនៃកម្ពុជា បានធ្វើការវិភាគយ៉ាងល្អិតល្អន់នូវផលប៉ះពាល់នានា ដោយបានដាក់ចេញនូវវិធាន ដើម្បីសម្រាលបន្ទុកដល់អតិថិជនរបស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស