29.3 C
Phnom Penh

នាវាចម្បាំងចិនអមដោយយន្តហោះចម្បាំង បណ្ដេញនាវាចម្បាំអាមេរិកមួយគ្រឿង ចេញពីសមុទ្រចិនខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានកងទ័ពជើងទឹកចិន ដែលបំពាក់ដោយ នាវាចម្បាំង អមដោយ យន្តហោះ ប្រតិកម្ម បានបណ្ដេញនាវាអាមេរិក មួយគ្រឿងនេះ ដោយបង្ខំអោយ បើកចេញពីដែនទឹករបស់ខ្លួន នៅប្រជុំកោះប៉ារ៉ាហ្សែលកាលពីថ្ងៃអង្គារទី២៨មេសា ។

នាវាចម្បាំងរបស់អាមេរិក ដែលកងទ័ពជើងទឹកនៃប្រទេសចិនបណ្ដេញពី ដែនទឹកនៅសមុទ្រចិនខាងត្បូង មានឈ្មោះថា USS Barry ជានាវាពិឃាត បំពាក់ដោយកាំជ្រួច។ នេះ បើតាម ការចុះផ្សាយរបស់សារព័ត៌មាន រុស្ស៊ី RT នៅថ្ងៃនេះ។

សារព័ត៌មានចិន the Global Times បានស្រង់សេចក្ដីថ្លែងការណ៍របស់ កងនាវានៃកងទ័ពរំដោះប្រជាជនចិនមកចុះផ្សាយថា ចិន បានហៅសកម្មភាពរបស់នាវាចម្បាំងរបស់អាមេរិក មួយគ្រឿងនេះ ថា ជាសកម្មភាពបង្កររឿង ។

កងទ័ពជើងទឹកចិន បានប្រកាសថា នាវាអាមេរិក USS ‘Barry បានចូលដល់ដែនទឹករបស់ចិន នៅក្បែរ ប្រជុំកោះ Xisha ដែលហៅមួយថាប៉ារ៉ាហ្សែលកាលពីថ្ងៃទី២៨ ខែមេសាហើយថា នេះជាសកម្មភាព ដំបូងរបស់នាវាអាមេរិកដែល ចូលដល់ដែនទឹករបស់ចិនតែម្ដង។ វរៈសេនីយ៍ Li Huamin,  ដែលជាអ្នកនាំពាក្យសម្រាប់កងនាវាចិន នៃបញ្ចាការសមុទ្រចិនខាងត្បូង បាននិយាយថា សកម្មភាពបង្ករជម្លោះពីសំណាក់សហរដ្ឋអាមេរិក បានកំពុងរំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិនិង ជាការរំលោភ យ៉ាងគីរោលលើដែនអធិបតេយ្យប្រទេសចិន ហើយទង្វើនេះនឹងអោយមាន អសន្តិសុខដំបន់។

ក្នុងហេតុការណ៍នេះ សម្រាប់ចិន ទទូចអោយសហរដ្ឋអាមេរិក ងាកទៅរក ការប្រយុទ្ធប្រឆាំង ជំងឺកូវិដ វិញ ដែលកំពុងផ្ទុះធ្ងន់ធ្ងរនៅលើទឹកដីសហរដ្ឋអាមេរិក។

កាលពីសប្ដាហ៍មុន នាវាអាមេរិក មួយគ្រឿងនេះ បានបើកឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ ដែលជាការបើកបរលើកទី២ ដើម្បី ប្រឆាំងឥទិ្ធពលចិន គំរាមកោះតៃវ៉ាន់ហើយពេលនោះ នាវានេះបានបើកយ៉ាងគៀកបំផុតនឹងនាវាផ្ទុកយន្តហោះរបស់ចិន ដែលបើកធ្វើសមយុទ្ធឡោមព័ន្ធកោះតៃវ៉ាន់។

សហរដ្ឋអាមេរិក ប្រកាសថា នាវារបស់ខ្លួន មានសិទិ្ធគ្រប់យ៉ាងនៃការធ្វើនាវាចរណ៍ក្នុងក្រមខណ្ឌ នៃផ្លូវទឹកអន្តរជាតិស្របតាមច្បាប់សមុទ្រឆ្នាំ១៩៨២។

ជាការកត់សំគាល់មួយទៀត នោះ គឺជាភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំងបានកើនខ្លាំងនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បន្ទាប់ពីប្រទេសទាំងពីរបានចោទ ដាក់គ្នាទៅវិញទៅមក អំពី ការសាយភាយជំងឺឆ្លងកូវិដដែលអាមេរិកចោទថា ចិន ជាអ្នកបណ្ដុះមេរោគ កូរ៉ូណា នៅក្នុមន្ទីរពិសោធន៍នៅក្រុងវូហាន បណ្ដាលអោយធ្លាយមេរោគនេះ ឆ្លងមកមនុស្ស។

លោកប្រធានាធិបតី ត្រាំ បានហៅ មេរោគចិន ។ ក្រុងប៉េកាំងបានទាត់ចោល ការចោទរបស់អាមេរិក ហើយ ចោទបកវិញថាអាមេរិកទេ ជាអ្នក ទំលាក់មេរោគនេះ នៅក្រុងវូហានតាមរយៈចរកម្មរបស់អាមេរិក។

ក្នុងស្ថានភាពដែលអាមេរិកកំពុងជាប់ដៃនឹងការ ប្រយុទ្ធមេរោគកូរ៉ូណា ក្រុងប៉េកាំង បានបញ្ជូននាវាចម្បាំង ជាច្រើនគ្រឿងចូលទៅសមុទ្រចិនខាងត្បូង ដោយបានពន្លិច ទូកនេសាទវៀតណាម ដែលកំពុងស្ថិតនៅ ប្រជុំកោះប៉ារ៉ាហ្សែល ជាដែន ទឹករបស់វៀតណាម តែចិនលើកទ័ពចូលកាន់កាប់នៅក្នុងសង្រ្កាម ឆ្នាំ១៩៧៤។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តថ្មីរបស់វៀតណាមបានប្រកាស ថ្កោលទោស ចិន ដោយហៅ ទង្វើកងនាវាចិន ដេញពន្លិចទូកនេសាទវៀតណាម ថា ការវាតទី ដើម្បីបង្ខំអោយមាន ភាពតានតឹង លើដែនទឹកអន្តរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស