34 C
Phnom Penh

ពលរដ្ឋអាមេរិក ស្លាប់ដោយសារជីងឺកូវិដ ច្រើនជាងកងទ័ពអាមេរិក ស្លាប់ក្នុងសង្រ្គាមវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃទី៣០មេសា គឺជាព្រឹត្តិការណ៍ គួរអោយចងចាំគឺ ជាថ្ងៃដែល រដ្ឋាភិបាល ក្រុងសៃហ្គន ឬព្រៃនគរ ដែលអាមេរិកបញ្ជូនទ័ពរាប់ម៉ឺននាក់ មកច្បាំង ការពារកងទ័ពវៀតណាមខាងត្បូង ដើម្បីការពារកុំរបបសាធារណរដ្ឋវៀតណាមខាងត្បូងនេះ ធ្លាក់ក្រោមកាន់កាប់ដោយ ពួកកុម្មុយនិស្តវៀតណាមខាងជើង ឬ ក្រុងហាណូយត្រូវបានផ្ដួលរំលំ។

ពីថ្ងៃទី៣០ ខែមេសា ១៩៧៥ ដល់ថ្ងៃទី៣០ ខែមេសា ២០២២០ គឺមានរយៈពេល៤៥ឆ្នាំ នៃការដូលរលំរបបសាធារណរដ្ឋខាងត្បូង ។ ព្រឹត្តិការណ៍នេះ គឺជាការបញ្ចប់ នូវសង្រ្គាមវៀតណាមខាងជើង និង វៀតណាមខាងត្បូង ដែលអាមេរិកគាំទ្រ។ ប៉ុន្តែអ្នកប្រវត្តិសាស្ត្រ បានហៅ ការបញ្ចប់សង្គ្រាមវៀតណាម គឺដោយសារតែអាមេរិក សម្រេចបោះបង់សមរភូមិឥណ្ឌូចិន ហើយ បណ្ដោយ អោយ ជ័យជម្នះបានទៅលើ របបសង្គមវៀតណាមខាងជើង ដែលហូជីមិញ ជាអ្នកស្ថាបនិក។

តែព្រឹត្តិការណ៍នេះ នាំអោយមានការកត់ត្រា អំពីកងទ័ពអាមេរិក ស្លាប់ជាច្រើន ម៉ឺននាក់ នៅលើទឹកដីនៃ សមរភូមិវៀណាមខាងត្បូងរហូតដល់ទៅ5ម៉ឺន8ពាន់ 220 នាក់ក្នុងអំឡុងសង្រ្គាមជិត២ទសវត្ស។

តែបែបនេះក្ដី វានៅតែតិចជាងពលរដ្ឋអាមេរិកស្លាប់ដោយសារសង្រ្គាមកូវិដ គឺស្លាប់៥ម៉ឺន៨ពាន់៣៦៥នាក់ គិតត្រឹមថ្ងៃទី៣០មេសា ដូចគ្នា នៃថ្ងៃបញ្ចប់សង្គ្រាមវៀតណាមហើយការផ្ទុះជំងឺកូវិដ នៅលើទឹកដី                សហរដ្ឋអាមេរិក ជិត៣ខែប៉ុណ្ណោះ។ តួលេខនេះ បង្ហាញថា ពលរដ្ឋអាមេរិក កំពុងចាញ់សង្រ្គាមកូវិដ  ព្រោះតែ អ្នកស្លាប់ ដោយសារជំងឺកូវិដ ក្នុងមួយថ្ងៃ នៅសហរដ្ឋអាមេរិក មានរហូតដល់ទៅ ជាង២ពាន់នាក់។

 គេហទំព័រ npr.org បានធ្វើការប្រៀបធៀបទៀតថា នៅក្នុងមួយដែលកងទ័ពអាមេរិកស្លាប់ច្រើន បំផុតគឺនៅថ្ងៃទី៣១មករា ឆ្នាំ១៩៦៨ គឺថ្ងៃនោះ ស្លាប់២៤៦នាក់ហើយ សម្រាប់តែមួយឆ្នាំនៅឆ្នាំ១៩៦៨នោះ ដែល កងទ័ពស្លាប់ដ៏ច្រើនលើសលុបលើទឹកដីវៀតណាម គឺមានមួយម៉ឺន ៦ពាន ៨៩៩នាក់។ តែយ៉ាងណា នៅតែតិចជាងពលរដ្ឋអាមេរិក ស្លាប់ដោយសារជំងឺកូវិដ នាពេលនេះ ។

សង្រ្គាមវៀតណាម ចាប់ផ្ទុះដំបូងនៅថ្ងៃទី១វិច្ឆិកា ឆ្នាំ១៩៥៥ រហូតដល់ បិទបញ្ចប់ នៅថ្ងៃទី៣០មេសា ១៩៧៥ ។ សង្រ្គាមនេះ គេហៅមួយទៀតថា ជាសង្រ្គាមឥណ្ឌូចិន ព្រោះ ប្រទេស ៣នៃឧបទី្វបនេះ មានវៀតណាម ឡាវ និងកម្ពជាបានធ្លាក់ក្នុងសង្រ្គាម។

នៅអំឡុងសង្រ្កាម ជិត២ទសវត្ស   គឺមានប្រធានាធិបតីសហរដ្ឋអាមេរិក យ៉ាងតិច ៥នាក់ ជាប់ពាក់ព័ន្ធ ក្នុងនោះ គឺ ប្រធានាធិបតី Dwight Eisenhower, John F. Kennedy, Lyndon B. Johnson, Richard Nixon, និង  Gerald Ford។ តែការកត់ត្រា ជាប្រវត្តិសាស្ត្រ គឺការបិទសង្គ្រាមនៅ វៀតណាម បានបណ្ដាលអោយ មនុស្សជាង៣លាននាក់ស្លាប់។ក្នុងនោះ កងទ័ពអាមេរិក ស្លាប់ជាង៥ម៉ឺន ៨ពាន់នាក់ ហើយ ជនស៊ីវិល វៀតណាម ស្លាប់ជាងពាក់កណ្ដាលនៃចំនួននេះ តែក្រៅពីនេះ គឺកងទ័ពវៀតណាមខាងជើង និងខាងត្បូង។ ក្រោយ បញ្ចប់សង្រ្គាម  របប វៀតណាម ខាងជើងបាន បង្កើតរដ្ឋតែមួយគឺរបបសាធារណរដ្ឋសង្គមនិយមវៀតណាមដែលហាណូយ ជារដ្ឋធានីតែមួយគត់ នៃប្រទេសនេះ។

និយាយអំពី សង្រ្កាមកូវិដ វិញ វៀតណាម ត្រូវបានអង្គការសុខភាពពិពភលោក ចាត់ទុកថា បានយកឈ្នះ លើ សង្រ្គាម នៃជំងឺរាត្បាត ដោយប្រទេសនេះមានវិធានការ ខ្លាំងក្លា ជាច្រើនមុន មេរោគនេះ វាយលុកចូលតំបន់អាស៊ាន។

រដ្ឋាភិបាល វៀតណាមប្រកាសថា អ្នកឆ្លងកូវិដ គិតត្រឹមថ្ងៃទី៣០មេសា គឺមាន២៧០នាក់ ដោយពុំមានអ្នកជំងឺស្លាប់ម្នាក់ឡើយ។ ចំណែកអាមេរិក មានអ្នកស្លាប់រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

តាមតួលេខ ចុងក្រោយសម្រាប់ថ្ងៃសុក្រទី១ ឧសភា នេះ ពលរដ្ឋអាមេរិកស្លាប់ ដោយសារជំងឺកូវិដកើនឡើង ៦ម៉ឺន៣ពាន់ ៣៧១នាក់ និងអ្នកឆ្លង១លាន ៩ម៉ឺន ៥ពាន ៣០៤នាក់ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស