35 C
Phnom Penh

48386

Latest

មេដឹកនាំ G-7 កំពុង​ឈាន​ទៅ​សម្រេច​រឹបអូស​ទ្រព្យសម្បតិ្ត​រុស្ស៊ី​នៅ​ក្រៅ​ប្រទេស​ជាង​៣២៥​ពាន់​លាន​ដុល្លារ​ឱ្យ​អ៊ុយក្រែន

ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G-7 កំពុង​ប្រព្រឹត្ត​នៅ​ប្រទេស​អ៊ីតាលី។ ក្នុង​ជំនួប​នេះ របៀបវារៈ​មាន​ច្រើន មាន​ទាំង​បញ្ហា​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​រុស្ស៊ី ជាមួយ​នឹង​ការ​ត្រូវ​សម្រេច​រឹបអូស​ទ្រព្យសម្បតិ្ត​របស់​រុស្ស៊ី នៅ​ក្រៅ​ប្រទេស។ ចំណែក​បញ្ហា​វិបត្តិ​សង្គ្រាម​អ៊ីស្រាអែល នៅ​ហ្កាហ្សា ដែនដី​ប៉ាឡេស្ទីន និង​ការ​បង្កើន​ឥទ្ធិពល​របស់​ចិន ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏​មាន​ផង​ដែរ ប៉ុន្តែ​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន គឺជា​របៀបវារៈ​សំខាន់​ខ្លាំង​ជាងគេ ដែល​ធ្វើ​យ៉ាងណា​ត្រូវ​ជួយ​អ៊ុយក្រែន ទប់ទល់​ឱ្យ​បាន​សង្គ្រាម​ឈ្លានពាន​របស់​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី។ នៅ​ក្នុង​ជំនួប​នោះ លោក វូឡូឌីមៀ ហ្សេឡេនស្គី...