37 C
Phnom Penh

វៀតណាមគាំទ្រអគ្គលេខាធិកាអង្គការសហប្រជាជាតិសុំអោយមានដំណោះស្រាយនយោបាយនៅវេណេហ្សូអេឡា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំនេះ ប្រទេស វៀតណាម គឺជាសមាជិកមួយដែរ ប៉ុន្តែជាសមាជិក ជាប់ឆ្នោតសម្រាប់អាណត្តិរយៈពេល២ឆ្នាំ ។ ទោះជាមិនមែនជាសមាជិក អចិន្ត្រៃយ៍ នៃក្រុមប្រឹក្សានេះក៏ដោយ តែសម្រាប់ប្រទេសសង្គមនិយមមួយនេះ គឺជាសមាជិកមួយដែលមានឥទិ្ធពល ក្នុងចំណោមសមាជិកសរុបនៃក្រុមប្រឹក្សានេះចំនួន ១៥ប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន វៀតណាម VNA  លោក Dang Dinh Quy,  ជាឯកអគ្គរដ្ឋទូត ប្រចាំនៅអង្គការសហប្រជាជាតិ ដែលមានស្នាក់ការនៅក្រុងញូយ៉ក បានថ្លែងគាំទ្រសំណើរបស់ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានស្នើទៅក្រុមប្រឹក្សាសន្តិសុខ ជួយអោយមានដំណោះស្រាយជាបន្ទាន់ នៃជំម្លោះនយោបាយ នៅប្រទេសវេណេហ្សូអេឡា។ លោកបញ្ជាក់ថា ក្នុងស្ថានភាពនេះ                  គូបដិបក្សនៅវេណេហ្សូអេឡា គួរតែ បើកការចរចាជាមួយបន្ទាន់។

លោកដាក់ការបារម្ភថា ប្រទេសនេះ នឹងកាន់តែទាញទម្លាក់ក្នុងវិបត្តិ ធ្ងន់ធ្ងរខ្លាំងឡើងទៀត ដែលនាំអោយប្រជាជនកាន់តែរងគ្រោះថ្នាក់។នេះបើតាម លោក Rosemary A. DiCarlo អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការនយោបាយដែលបានបញ្ជូនលិខិតសំណើរបស់លោក Guterres ទៅជូនសមាជិក ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។

សម្រាប់លោក Dang Dinh Quy ដែលជាតំណាងប្រទេសវៀតណាមនៅអង្គការបានសម្ដែងការគាំទ្រ សំណើររបស់លោកGuterres ខណៈលោកចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សានេះ តាមរយៈ teleconference នៅថ្ងៃទី២១ឧសភានេះ។ កិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសន្តិសុខ មានរបៀបវារៈតែលើប្រទេសវេណេហ្សូអេឡាតែប៉ុណ្ណោះ។

លោក Dang Dinh Quy, បានទទួចថា ភាគីជម្លោះនយោបាយ នៅ                  វេណេហ្សូអេឡាគួរតែស្វែងរករូបមន្តរួមមួយ ដើម្បីដោះស្រាយវិបត្តិនយោបាយរបស់ប្រទេសនេះ ដោយបញ្ជៀសអោយបាននូវ ការប្រើកម្លាំង ហិង្សា ឬកងទ័ព។ លោកបន្តថា វៀតណាម គាំទ្រ រដ្ឋធម្មនុញ្ញប្រទេសវេណេហ្សូអេឡា ដោយជំរុញអោយភាគីជម្លោះនៃប្រទេសវេណេហ្សូអេឡា បើកចរចា ហើយស្វែងរកដំណោះស្រាយនយោបាយមួយដែលភាគីទាំងអស់អាចទទួលយកបាន អោយស្របនឹងច្បាប់អន្តរជាតិនិង រដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

លោកទទូចថាប្រជាជនវេណេហ្សូអេឡា ត្រូវតែជួយជំរុញអោយ មានដំណោះស្រាយនយោបាយ តាមរយៈឆន្ទៈរបស់ប្រជាជន និងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។

តំណាងប្រទេសវេណេហ្សូអេឡា ប្រចាំអង្គការសហប្រជាជាតិ លោក Samuel Moncada បានទទូចទៅក្រុមប្រឹក្សាសន្តសុខ អោយប្រញាប់ជួយអោយមានដំណោះស្រាយ ជាបន្ទាន់ដល់ប្រទេស របស់លោក ដោយស្នើសុំអោយ បញ្ឈប់នយោបាយបង្កសង្រ្គាម របស់សហរដ្ឋអាមេរិក និងកូឡំប៊ី។ លោកបានប្រកាសថ្កោលទោសសហរដ្ឋអាមេរិក និងកូឡំប៊ី នៅចំពោះមុខ ក្រុមប្រឹក្សាសន្តិសុខដោយចោទប្រទេស២នេះថា បានពាក់ព័ន្ធនឹងរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី៣             ខែឧសភា ក្នុងការប៉ុនប៉ងទំលាក់លោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ។

ការប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃនេះ កើតឡើងចំពេលស្ថានភាពនៅលើដែនសមុទ្រនៃប្រទេសវេណេហ្សូអេឡាកំពុងធ្លាក់ទៅរកជម្លោះប្រដាប់អាវុធរវាង កងទ័ពអាមេរិក និងកងការពារ នាវាដឹកប្រេងរបស់ប្រទេសអ៊ីរ៉ង់ចំនួន៥គ្រឿងដែលប្រេងទាំងនោះនឹងមកអោយប្រទេសវេណេហ្សូអេឡា ដោយសារប្រទេសនេះជួបវិបត្តិអគ្គីសនី និងការប្រើប្រើប្រេងក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

នាវាដឹកប្រេងរបស់ប្រទេសអ៊ីរ៉ង់នឹងទៅដល់ ឆកសមុទ្រនៃប្រទេសវេណេហ្សូអេឡា នៅប៉ុន្មានថ្ងៃទៀត នេះ។ សហរដ្ឋអាមេរិក ព្រមានថា នឹងរាំងខ្ទប់ នាវាទាំងនោះ មិនអោយចូលដែនទឹករបស់វេណេហ្សូអេឡាដោយអះអាងថា នាវាទាំងនោះ បានរំលោភការដាក់ទណ្ឌកម្ម លើប្រទេសវេណេហ្សូអេឡា។តាមព័ត៌មាន មកថា របបលោកម៉ាឌូរ៉ួនឹងបញ្ជូនកងទ័ពជើងទឹកទៅ អមនាវាទាំងប្រាំគ្រឿងរបស់អ៊ីរ៉ង់ មកចូលដែនទឺករបស់ វេណេហ្សូអេឡា។ប៉ុន្តែសហរដ្ឋអាមេរិក ចោទថា នាវានោះ អាចដឹងអាវុធមកអោយរបបលោកម៉ាឌូរ៉ូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស