40.9 C
Phnom Penh

តៃវ៉ាន់​តម្លើង​កាំភ្លើង​កាំជ្រួច បាញ់​ឱ្យ​ដល់ទី​ក្រុង​ប៉េកាំង​ខណៈ​ប្រកាស​ទិញ​កាំជ្រួច​នាវាចម្បាំង​ថែមទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈនេះ​អាជ្ញាធរ​ដែនដី​កោះ​តៃវ៉ាន់​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ស្រ្ដី​ដ៏​ឆ្នើម​ម្នាក់​គឺ​អ្នកស្រី​សាយ​អ៊ឹ​ងវិន កំពុងតែ​រៀបចំខ្លួន​ទទួលយក​សង្គ្រាម​ឈ្លានពាន ពីសំណាក់​ប្រទេស​ចិន​ដែល​ក្រុង​តៃប៉ិ​គិតថា​ខ្លួន​មិន​អាច​រស់នៅ​ក្រោម​ដំបូល​បក្ស​កុម្មុយ​នី​ស្ដ​ក្រុង​ប៉េកាំង​បាន​ឡើយ។ អ្នក​ស្រី​ប្រធានា​ធិបី​តី តៃវ៉ាន់ បាន​ប្រកាស​ថា តៃវ៉ាន់​នៅពេល​នេះ មាន​សព្វាវុធ​គ្រាប់​គ្រាន់​ដើម្បី ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន ។

នេះ​ជា​សង្រ្គាម​ចិត្តសាស្ត្រ​ដ៏​មុជ​ស្រួច​មួយ កំពុង​បញ្ឆេះ ក្រុង​ប៉េកាំង ។តែ​បែបនេះ​ក្ដី​សម្រាប់​ចិន​ប៉េកាំង​ទំនង​ក៏​មិន​ទម្លាក់​ឥទ្ធិពល​របស់​ខ្លួន​អោយ​ទាប​នឹង​សង្រ្គាម​កឃោសនា របស់​តៃវ៉ាន់​ឡើយ។ក្នុង​មហាសន្និបាត​សភា​ប្រជាជន​ចិន​ទើបតែ​បិទ​បញ្ចប់​កាលពី​សប្ដាហ៍​មុន​នេះ​ប្រធានាធិបតី​ចិន​ស៊ី​ជីង​ភីង​បាន​ប្រកាស​ឱ្យ​កងទ័ព​របស់​ខ្លួន​ត្រៀម​គ្រប់​កាលៈទេសៈ​ដើម្បី​សង្គ្រាម​បើ​ទោះបី​លោក​មិនបាន​ចង្អុល​ប្រាប់​ថា​ប្រទេស​ណាមួយ​ក៏ដោយ​ប៉ុន្ដែ​ទំនង​ប្រហែលជា​មេដឹកនាំ​ចិន​រូប​នេះ​គំរាម​កោះ​តៃវ៉ាន់​ច្រើនជាង​ប្រទេស​ផ្សេង​ៗទៀត។

យ៉ាងណា​សារព័ត៌មាន Business insider បាន​ចុះផ្សាយ​ដោយ​ស្រង់​ប្រភពsouth china morning postថា អាជ្ញាធរ​ដែនដី​កោះ​តៃវ៉ាន់​ក្រោម​ការដឹកនាំ​របស់​ស្រ្ដី​ខ្លាំង​រូប​នេះ បាន​ចាប់ផ្ដើម​ដាក់​ពង្រាយ​ភ្លាម​ៗនូវ​ជើង​ទម្រ​កាំជ្រួច​វង់​ប្រតិបត្តិ​ការ​វែង​ដែល​អាច​បាញ់​បាន​រហូតដល់​ទៅ១៥០០គីឡូម៉ែត្រ។អ្នកជំនាញ​ផ្នែក​យោធា​របស់​កោះ​តៃវ៉ាន់ មើលឃើញ​ថា​កាំជ្រួចHsiung Feng​-2Eអាច​រត់​បាន​មួយ​ពាន់​គីឡូម៉ែត្រ​ដែល​នេះ​ហើយ គឺជា​ការគម្រាម​កំហែង​យ៉ាង​ខ្លាំង​មួយ​ដែរ​ពីសំណាក់​តៃវ៉ាន់​ទោះ​លើ ដែនដី​ប្រទេស​ចិន ។ រី​ឯអ្នកជំនាញ​ផ្នែក​កងទ័ព​របស់​ដែនដី​កោះ​តៃវ៉ាន់​កវិញ​បាន​និយាយ​ថា​កាំជ្រួច​ដែល​បាន​ជោគជ័យ​ក្នុង​ការសាកល្បង​ហើយ​កាលពី​ខែមេសា​គឺ​អាច​បាញ់​ដល់ទៅ១៥០០គីឡូម៉ែត្រ​គឺ​មាន​សមត្ថភាព បាញ់​ដល់​ទឹកដី​ចិន​គឺ​ក្នុង​នោះ​បាញ់​ដល់ទី​ក្រុង​ប៉េកាំង​ខេ​ត្ត​ជីង​ចាំង​នៅ​ភាគ​ខាងជើង​ប្រទេស​ខេ​ត្ត​ណាន​ជី​ងនៅ​ភាគ​ខាងកើត​នៃ​ខេ​ត្ត​ជី​ងស៊ូ ក្រុង​សៀងហៃ​នៅ​ភាគ​ខាងកើត​ប្រទេស ក្រុង​អ៊ូ​ហាន ក្រុង​ចាង​សា និង ទំនប់​វារីអគ្គិសនី​បី​កន្លែង​ទៀត​នៅ​ភាគ​កណ្ដាល​ប្រទេស​និង​អាច​បាញ់​ដល់​ទន្លេ​យ៉ង់​សេ​ទៀតផង។

អ្នកវិភាគ​ជើងចាស់​ម្នាក់​នៅ​ឯវិទ្យាស្ថាន​ការពារ​ជាតិ​និង​សិក្សា​សន្ដិ​សុខ​តៃវ៉ាន់​លោក Su Tzu Yun ថា​កាំជ្រួច Jun Feng និង កាំជ្រួច Hsiung Feng​-2E អាច​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​អំណាច​ឥទ្ធិពល​របស់​ចិន​ខ្លះ​ដែរ។លោក​បន្ដ​ថា អាវុធ​នេះ​អាច​ត្រូវ ប្រើប្រាស់​ជាគោល​ដៅ​វាយប្រហារ​យុទ្ធ​សា​ស្រ្ដដោយ​អាច​បាញ់​ទៅលើ ព្រលា​នយន្ដហោះ កំពង់ផែ មូលដ្ឋាន​កងទ័ព​នៅ​កណ្ដាល​ប្រទេស​ចិន​ទៀតផង។លោក​បាន​បញ្ជាក់​ថា​កងទ័ពអាកាស​រំដោះប្រជាជន​ចិន​ដែលគេ​គិតថា​ជា​អ្នក​គម្រាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​ទៅលើ​កោះ​តៃវ៉ាន់​គឺ​បញ្ជាការ​របស់​កងទ័ព​នេះ​នៅក្នុង​ដែនដី​ប្រទេស​ចិន​ក៏អាច​បាញ់​ដល់​ផង​ដែរ។ លោក​ថា​តៃវ៉ាន់​មានឱកាស​ការពារ​ដោយខ្លួនឯង​បាន​ហើយ​នៅពេល​នេះ។ បន្ថែម​លើ​នេះ​កោះ​តៃវ៉ាន់​មាន​អាវុធ​កាំជ្រួច​វង់​ប្រតិបត្តិ​ការ​ខ្លី​គឺ Hsiung Feng​-2E ១- ២- ៣ ដែល​អាច​រត់​បាន​ចម្ងាយ១២០ និង២៤០គីឡូម៉ែត្រ​គឺ​អាច​បាញ់​បំផ្លាញ​យន្ដ​ហោះ​និង​បាញ់​ទប់ស្កាត់​កាំជ្រួច​របស់​គូសត្រូវ​បាន​ផង​ដែរ។

យ៉ាងណាក៏ដោយ​អ្នកសង្កេតការណ៍​មើលឃើញ​ថា​ការ​បង្កើន​កម្លាំង​ផ្នែក​កងទ័ព​និង​សព្វាវុធ​របស់​ដែនដី​កោះ​តៃវ៉ាន់​ក៏​កើតឡើង​ទន្ទឹម​នឹង​ចិន​បាន​បញ្ចូន​នា​វា​ផ្តុ​កយន្ដ​ហោះ​ចំនួន​ពីរ​គ្រឿង​បាន​ទៅ​ដាក់​ពង្រាយ​នៅ​ច្រកសមុទ្រ​តៃវ៉ាន់​គឺ​នៅ​ក្បែរ​កោះ​តៃវ៉ាន់​តែម្ដង។

នាវា​ផ្ទុក​យន្ដ​ហោះ​ដ៏​ធំ​នេះ​ដែល​បាន​ដាក់​ពង្រាយ​នៅ​ទីនោះ​គឺ​បន្ទាប់ពី​អ្នកស្រី​សាយ​អ៊ឹ​ងវិ​នបាន​ស្បថ​ចូលកាន់​តំណែង​ជា​លើក​ទីពីរ​កាលពី​ថ្ងៃទី២០ឧសភា​គឺ​នៅពេល​នោះ​អ្នកស្រី​សាយ​បាន​ថ្លែង ចំអក​ថា​តៃវ៉ាន់​ចង់​ចរចា​ជាមួយ​ចិន​ប៉ុន្ដែ​ក្រុង​កុំ​និយាយ​ថា​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន​អោយ​សោះ។ លោកស្រី​ចំអក​ទៀត​ថា​គោលនយោបាយ ប្រទេស​មួយ​ប្រព័ន្ធ២ គឺ​មិន​អាច​ទទួលយក​បានទេ​សម្រាប់​ប្រជាជន​តៃវ៉ាន់​ដែល​ស្រឡាញ់ ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស។អ្នកស្រី​បន្ត​ថា​តៃវ៉ាន់​ពេលនេះ​គឹ​ជារ​ដ្ឋ​អធិបតេយ្យ​មួយ​ទៅ​ហើយ។ ស្រី្ត​ខ្លាំង​រូប​នេះ​ថា​ការចរចា​ជាមួយ​ចិន​គឺ​ដូច​នឹង​ភាគី​ស្មើភាព​នឹងគ្នា ។តែ​មិនដល់ មួយថ្ងៃ​ផង​ស្រាប់តែ​នាយក​រដ្ឋ​មន្រ្ដី​ចិន​លី​ខឺ​ឈាង​បាន​ព្រមាន​ចេញពី​មហាសន្និបាត​សភា​ប្រជាជន​ចិន​ថា​តៃវ៉ាន់​ត្រូវតែ​បង្រួបបង្រួម​ជាមួយនឹង​ចិន​ប៉េកាំង​ទោះជា​ត្រូវ​ប្រើ​កងទ័ព​ក៏ដោយ។ មិន​តែប៉ុណ្ណោះ លី​ខឺ​ឈាង​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​កោះ​តៃវ៉ាន់​ងើប​បះបោរ​ប្រឆាំង​នឹង​អ្នក ស្រី​សាយ។

ខណៈ​សង្គ្រាម​វោហា​សា​ស្រ្ដកាន់​តែ​ពុះកញ្ជ្រោល នៅពេល​នេះ។ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា កោះ​តៃវ៉ាន់ ត្រៀម កញ្ចប់​ថវិកា ពាន់​លាន​ដុល្លារ ដើម្បី​ទិញ កាំជ្រួច ដែល​មាន​អានុភាព ដ៏​ខ្លាំង ក្នុង​ការ​បាញ់​ពន្លិច​នាវាចម្បាំង​និង​នាវាផ្ទុកយន្តហោះ ប្រទេស​ចិន។ថ្លែង​នៅក្នុង​សម័យប្រជុំ​សភា កាលពី​ថ្ងៃទី២៧ឧសភា អនុរដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​តៃវ៉ាន់ Chang Che​-ping បាន​បញ្ជាក់​ថា រដ្ឋាភិបាល របស់​អ្នកស្រី​សាយ​អ៊ឹ​ងវិន មាន​ផែន​រៀបចំ​កញ្ចប់​ថវិកា ដើម្បី​ទិញ​កាំជ្រួច Harpoon ពី​សហរដ្ឋអាមេរិក យក​មក​ដាក់​ពង្រាយ តាម​ឆ្នេរសមុទ្រ​តៃវ៉ាន់ ដែល​លោក​ថា​កាំជ្រួច​នេះ អាច​បាញ់​កាំ​ទេច នាវាចម្បាំង និង​នាវាផ្ទុកយន្តហោះ​បាន​ដោយមាន​ប្រសិទ្ធភាព។

អ្នកសង្កេតការណ៍​ព្រមាន​ថា សង្រ្គាម​វោហា​សាស្ត្រ​ចុងក្រោយ រវាង​ចិន និង​តៃវ៉ាន់ បាន​កំពុង​រុញ​អោយ មានការ​ព្រួយបារម្ភ​ពីរ​លក​សង្រ្គាម ដែល​អាច​កើតមាន​គឺ​មិនថា​ឡើយ​តៃវ៉ាន់​និង​ចិន​នោះ​ទេ គឺ​អាច​អាមេរិក និង​ចិន​ទៀតផង ព្រោះ​អាមេរិក ធ្លាប់​បាន​សន្យា​នៅចំពោះមុខ​មេដឹកនាំ​តៃវ៉ាន់​ថា នឹង​មិន​អោយ​តៃវ៉ាន់ របូត​ទៅជា​ខេត្ត​មួយ​របស់​ចិន​បាន​ឡើយ។បែបនេះ​ក្ដី​មិនទាន់​មានការ​ព្យាករណ៍​ណា​ថា​ចិន​ប៉េកាំង​នឹង​លើកទ័ព​ចូលលុក​លុយ​ដែនដី​កោះ​តៃវ៉ាន់​នៅពេល​ណា​នោះ​ទេ។ប៉ុន្ដែ​រយៈពេល៧១ឆ្នាំ​ហើយដែល​ទីក្រុង​ប៉េកាំង​បាន​ត្រឹមតែ​ធ្វើ ចលនា​កងទ័ពជើងទឹក ទ័ព​ជើងអាកាស​បើក​ក្រឡឹង​កោះ​តៃវ៉ាន់​តែប៉ុណ្ណោះ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស