34 C
Phnom Penh

តុល្យ​កាល​នៃ​ការ​ផ្ទុះ​កុបកម្ម​នៅ​អាមេរិក បេក្ខជន ប្រធានាធិបតី មក​ពី​បក្ស​ប្រជាធិបតេយ្យ អំពាវនាវ​អោយ​ស្ងប់ស្ងាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មកទល់​ពេលនេះ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង អំពើ​ហិង្សា​ប្រព្រឹត្ត​ឡើង​ដោយ​ប៉ូល​ិ​សអាមេរិក និង​ទាមទារ​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ស្បែក​ខ្មៅ​លោក ចច ហ្វ្លយដ៍ (George Floyd​) បាន​អូស​បន្លាយ​អស់​រយៈពេល​ប្រមាណ​ជិត​មួយ​សប្តាហ៍​ហើយ ។

បុរស​អាមេរិក​ស្បែក​ខ្មៅ អាហ្រិច​ម្នាក់​នេះ ត្រូវ​បាន​ប៉ូល​ិ​ស ក្នុង​ក្រុងMinneapolis ចាប់ខ្លួន ករណី​ប្រើ​ប្រាស់​ហ្សែ​ក ២០ដុល្លារ​ក្លែងក្លាយ ហើយ​ប៉ុ​លិ​សចាប់​អោយ​ឡើងឡាន​របស់​ប៉ូល​ិ​ស តែ បុរស​នេះ គាត់​មិនព្រម​ឡើង ហើយក៏​ដួល​នឹង​ដី។ក្នុង​ស្ថានភាព​នេះ ប៉ូល​ិ​ស ៣នាក់ ជាន់​គាត់​ផ្ទប់​នឹង​ដី ដោយ​វាយ​ខ្នោះដៃ​ទៀតផង។ តែ​បុរស​នេះ ស្លាប់​ដោយសារ ប៉ូល​ិ​សម្នាក់ ជាន់ក​របស់​គាត់​ស្លាប់​តែម្ដង ។ មរណភាព​របស់​បុរស​នេះ​គឺជា​ដើមហេតុ​នាំ​អោយ​មានការ​ផ្ទុះ​ការ​តវ៉ា ជាង៣០រដ្ឋ​មកដល់ពេលនេះ គឺ​មានការ​ចេញ​បំរាម​គោ​ចរណ៍​ទៀតផង នៅ​ទបណ្ដា​រដ្ឋ​ដែល​ផ្ទុះ​ការ​តវ៉ា។

តាម​សេចក្ដីរាយការណ៍ នានា​ពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន​នៅ​សហរដ្ឋអាមេរិក គឺ​សូម្បី នៅ​ខាងមុខ​សេតវិមាន ក៏​បាតុករ ហិង្សា បាន​ដុត​កង់ឡាន ចោលដុំថ្ម លើ​ដែរ បោះ​ទោះបី មិនបាន​លុក​លុយ​ក័​ដោយ ។ នៅ​យប់​ថ្ងៃសុក្រ​ទី ២៩ឧសភា លោក​ដូ​ណា​ល់​ត្រាំ ត្រូវ​បាន​ឆ្មាំ​សន្តិសុខ សេតវិមាន អម​លោក​ទៅ​លាក់ខ្លួន ក្នុង​រូប​ដី ក្រោម​សេតវិមាន រយៈពេល​ជិត​មួយ​ម៉ោង។ សម្រាប់​តែ​នៅ​សេតវិមាន​គឺ​ឆ្មាំ​សន្តិសុខជាតិ ជិត១៧០០នាក់ ត្រូវ​បាន​ដាក់​ពង្រាយ ព័ន្ធ​ជុំវិញ។

លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ ដែល​គ្រោង​នឹង​ទៅ កាន់​ទី​ក្រុង​ឡុង​ប្រទេស​អង់គ្លេស ដើម្បី ចូលរួម​ប្រជុំ នៃ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G-7 បាន​ព្រមាន​ថា បើ​បាតុករ​វាយលុក​សេតវិមាន គឺ​មិនមែន ជា​បាតុករ​ពលរដ្ឋ​អាមេរិក​ទេ ដែល​ព្រមាន​ថា កងទ័ព​សន្តិសុខជាតិ​នឹង ប្រើប្រាស់ វិធានការ ទប់ទល់ អោយ​សមនឹង​ភាពគឃ្លើន​របស់ ពួក​កុបករ។ តែ​យ៉ាងណា លោក​ត្រាំ ក៏បាន អំពាវនាវ​សុំ​អោយ បាតុករ ស្ងប់ស្ងាត់​ទៅ វិញ ព្រោះ​ជន​ប្រព្រឹត្ត​ដែល​ជា​សមត្ថកិច្ច​នឹង​មិន​អាច​រួចខ្លួន​ឡើយ។

តាម​សេចក្ដីរាយការណ៍ ប៉ូល​ិ​សចំនួន៤នាក់ ដែល​ប្រព្រឹត្ត​លើ បុរស​សញ្ជាត​អាមេរិក​-កាត់​អាហ្វ្រិក​ស្បែក​ខ្មៅ​នេះ ត្រូវ​បាន​រដ្ឋអាជ្ញា​សហព័ន្ធ​ធ្វើការ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ទៅ​ហើយ។ក្នុងរយៈពេល ជិត​មួយ​សប្ដាហ៍​មកនេះ កុបករ ៤១០០នាក់​ត្រូវ​បាន​ចាប់ខ្លួន យុវជន​ម្នាក់​អាយុ២២ឆ្នាំ​ស្លាប់ និង មនុស្ស​ខ្វះ​ភ្នែក​ដោយ សារ ត្រូវគ្រាប់​ជំ​ពាន​របស់​ប៉ូល​ិ​ស។កងកម្លាំង​ឆ្មាំ​ការពារ​ជាតិ​និង​ប៉ូល​ិ​សអាមេរិក​នៅ​រដ្ឋ មីន​នី​សូ​តា (Minnesota​) ត្រូវ​គេ​មើលឃើញ​ថា ហាក់ដូច​បាន​ប្រើ​គ្រាប់​កាំភ្លើង​ពណ៌​បាញ់​មក​លើ​ប្រជាជន ដែល​ឈរ​មើល​ពួក​ខ្លួន​ពី​លំនៅ​លំ​ឋាន​នៅ​ទីក្រុង Minneapolis។

មានការ​បង្ហោះ​ឃ្លី​បវីដេអូ​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ប៉ូល​ិ​សអាមេរិក ប្រើ​ហិង្សា​ទាត់​ធាក់​លើ​នារី​វ័យក្មេង​ម្នាក់ ដែល​អង្គុយ​លើ​ថ្នល់​ហើយ​យកដៃ​បាំងមុខ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ទីក្រុង អេ​រី (Erie​) នៃ​រដ្ឋ​ភែន​ស៊ី​លវេ​នៀ (Pennsylvania​)។ក្រុម​អ្នកជំនាញ​ព្រមាន​ថា ការ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​ជាច្រើន​របស់​សហរដ្ឋអាមេរិក អាច​បើកឲ្យ​ឱកាស​ឲ្យ​មានការ​ឆ្លង​រាតត្បាត​ខ្លាំង​សាជាថ្មី​នៃ​ជំងឺ COVID​-19។

មានការ​បង្ហោះ​ឃ្លី​បវីដេអូ​មួយ បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ប៉ូល​ិ​សអាមេរិក​ប្រឆាំង​កុប្បកម្ម ០២នាក់​នៅ​ទីក្រុង ស៊ី​តថល (Seattle​) រដ្ឋ​វ៉ា​ស៊ីន​តោន​ស្ទេ​ត ធ្វើការ​ចាប់ខ្លួន​បាតុករ​ម្នាក់ ដោយ​ក្នុង​វីដេអូ​នោះ​គេ​ឃើញ​ប៉ូល​ិ​សម្នាក់ ដាក់​ជង្គង់​សង្កត់​លើក​បាតុករ​នោះ ខណៈ​ដែល​ប៉ូល​ិ​សម្នាក់​ទៀត​ចាប់ដៃ​បាតុករ​វាយ​ខ្នោះ។ ការ​ដាក់​ជង្គង់​សង្កត់ក​របៀប​នេះ​ហើយ គឺជា​មូលហេតុ​ដែល​បាន​ធ្វើឲ្យ​លោក ហ្វ្លយដ៍ (Floyd​) ស្លាប់​នៅ​រដ្ឋ Minnesota។​ប៉ូល​ិ​សអាមេរិក ០២នាក់​នៅ​ទីក្រុង​អា​ត្លង់​តា (Atlanta​) នៃ​រដ្ឋ​ចរ​ជា (Georgia​) ត្រូវ​បាន​បញ្ឈប់​ពី​តួនាទី ក្រោយ​ប្រើ​អំពើ​ហិង្សា​លើ​និស្សិត​ប្រុស​-ស្រី​ពីរ​នាក់ ដែល​កំពុង​ជិះ​ក្នុង​រថយន្ត ដោយ​ថែមទាំង​បាន​ប្រើ​ប្រដាប់​ឆក់​លើ​និស្សិត​ប្រុស​ទៀតផង។

ស្ថានភាព​នេះ​ត្រូវ​បាន​អ្នកជំនាញ ព្រមាន ការពិបាក​កែ​ស្ថានការណ៍​អោយ​ត្រឡប់​ក្រោយ​វិញ​ដែលគេ​ថា​ជំងឺ​រាប់​សតវត្សរ៍​នៅក្នុង​សង្គម​អាមេរិក​នេះ បាន​កំពុង​រើ​ឡើងវិញ​ក្នុង​ទ្រង់ទ្រាយ​ធំ។អ្វី​ជា​ការ​កត់សំគាល់ ដំបូង​គេ នោះ គឺ​បេក្ខជន សម្រាប់​តំណែង​ប្រធានាធិបតី នៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ធ្លាប់​ជា​អនុ​ប្រធានាធិបតី របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់​អូ​បា​ម៉ា លោក Joe Biden បាន​ទៅ​ជួប បាតុករ ។ លោក​បាន​អំពាវនាវ​អោយ បា​តុ​ករស្ងាប់​ស្ងាត់ ។ លោក​សន្យា​ថា​នឹង​ស្វែងរក​យុត្តិធម៌​សម្រាប់​ជន រងគ្រោះ បើ​រូបលោក ជាប់ឆ្នោត ជា​ប្រធានាធិបតី។ តែ​ជា​ការ​កត់សំគាល់​ទៀត​នោះ គឺ​មិនមែន​តែ ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​នោះ ទេ​ដែល​បាន​ធ្វើបាតុកម្ម គឺ មាន​ពលរដ្ឋ​អាមេរិក​ស្បែ​កស ក៏បាន​ចូលរួម​ដែរ​នេះ ។

នេះ​ដែល​អ្នកសង្កេតការណ៍​ឃើញថា បាតុកម្ម​នេះ មិនមែន​ប្រឆាំង​នឹង​ការរើសអើង​ជាតិសាសន៍​នោះ​ទេ​គឺ ប្រឆាំង​នឹង​អំពើឃោរឃៅ​របស់ ប៉ូល​ិ​ស ហើយ​ទាមទារ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ។ប៉ុន្តែ បាតុកម្ម បាន​ប្រែក្លាយ​ទៅជា​កុបកម្ម ហើយ បែរ​ជន​ឆ្លៀតឱកាស ទៅ​ចូល​លូច​ទ្រព្យសម្បត្តិ​និង​ដុត​រថយន្ត​ប៉ូល​ិ​ស ទៅវិញ។

ជា​ការ​កត់សំគាល់​បាតុកម្ម​មិន​ត្រឹមតែ​កើតឡើង​នៅ​ច្រើន​ទីក្រុង ទូទាំង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះទេ គឺ​វា បាន​រីក​រាលដាល​ដល់​ប្រទេស​ធំៗ​មួយចំនួន ដូចជា​នៅ​កាណាដា អង់គ្លេស អាល្លឺម៉ង់ បារាំង ហូ​ឡង់ អូស្ត្រាលី និង​ញូ​វហ្សេ​ឡែន​ជាដើម។នេះ​បើ​តាម បណ្ដាញ​ផ្សាយ​ព័ត៌មាន អង់គ្លេស BBC ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី១មិថុនា​នេះ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស