26 C
Phnom Penh

លោក ត្រាំ​ប្រកាស​ពង្រាយ​ទ័ព​បញ្ឈប់​កុបកម្ម​ការ​ពារ​សន្ដិ​សុខ​ជនស៊ីវិល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​សហរដ្ឋអាមេរិក​កំពុង​ធ្លាក់​ក្នុង​កុបកម្ម លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​សម្រេចចិត្ត​ហើយ​ថាត្រូវ​តែ​ត្រៀម​ពង្រាយ​កងទ័ព។សារព័ត៌មាន​របស់​រុស្ស៊ី Sputnik បាន​រាយការណ៍​ថា​គោលបំណង​នៃ​ការ​ចល័ត​ទ័ព​និង​ដាក់​ពង្រាយ​នេះ​គឺ​ដើម្បី​ជា​ជំនួយ​ដល់​រដ្ឋ​ទាំងឡាយ​ណា​ដែល​មាន​ឆ្មាំ​សន្ដិ​សុខ​ជាតិ​ទប់ទល់​នឹង​បាតុករ​មិន​គ្រប់គ្រាន់។

បើ​តាម​សេចក្ដីរាយការណ៍​ដដែល​នេះ​គឺ​យ៉ាងហោចណាស់​កុបករ​ចំនួន៥ពាន់ ៦០០នាក់​ត្រូវ​បាន​ប៉ូល​ី​សមាន​សមត្ថកិច្ច​ចាប់ខ្លួន។លោក​ត្រាំ​ខឹង​សម្បារ​ជា​ខ្លាំង គឺ​ខឹង​លើ​កុបករ​ទាំងនោះ។ តាមរយៈ​សេចក្ដីថ្លែង​ការណ៍​ធ្វើឡើង​នៅ​ខាង មុខ​សួនច្បារ​សេតវិមាន លោក​រៀបរាប់​ថា៖ ជាតិ​របស់​យើង​ឥលូវ​នេះ​រងគ្រោះ​ដោយសារ​ក្រុម​ឥត​សាសនា ក្រុម​ចោរប្លន់ ឧក្រិដ្ឋជន ក្រុម​បង្ក​អគ្គិភ័យ ហ្វូង​មនុស្ស​ដែល​ពោរពេញ​ដោយ​សេចក្ដី​ក្រេវក្រោធ ឥត​សណ្ដាប់ធ្នាប់​វាយ​គប់​បំផ្លាញ​របស់​អ្នកដទៃ។

នេះ​មិនមែន​ជាសកម្ម​ភាព​បាតុកម្ម​ដោ​យស​ន្ដិ​វិធី​អ្វី​នោះ​ទេ ប៉ុន្តែ​វា​ជា​ទង្វើ​ភេរវកម្ម​ក្នុង​ប្រទេស។គិត​មកទល់​ថ្ងៃទី០២ ខែមិថុនា​នេះ បាតុកម្ម​បន្ដ​ចូល​ដល់៩ថ្ងៃ​ជាប់គ្នា​ហើយ។ បាតុកម្ម​នេះ​បង្កឡើង​ដោយ​ប៉ូល​ី​សស្បែ​កស​ម្នាក់​ឈ្មោះ Derek Chauvin ដែល​បាន​សង្កត់ក​បុរស​ស្បែក​ខ្មៅ​ឈ្មោះ George Floyd រហូតដល់​ស្លាប់ គឺ​នៅ​ឯរដ្ឋ​មីនី​សូ​តា ដោយ​ចោទ​ថា​បុរស​ម្នាក់​នោះ​ថា​ជា​ជនសង្ស័យ​ប្រើប្រាស់​ក្រដាសប្រាក់​ក្លែងក្លាយ តម្លៃ២០ ដុល្លារ។

បើ​តាម​ការ​កោសល្យវិច័យ​របស់​ពេទ្យ​បានឱ្យ BBCដឹង​ថា​លោកFloyd ពិតជា​បាន​ស្លាប់​ដោយសារតែ​អំពើ​មនុស្សឃាត។លោក​ស្លាប់ ២នាទី មុន​ពេល​ដែល​ប៉ូល​ី​សម្នាក់​នោះ​ព្រម​ដក​ជង្គង់​ចេញពី​កញ្ចឹងក​ជនរងគ្រោះ។ ឥលូវ​នេះ​ប៉ូល​ី​សទាំ​ងបី​នោះ​ត្រូវ​បាន​ដក​តំណែង ហើយ​បុរស​ជា​ជន​ដៃដល់​ដែល​ត្រូវ​បាន​ប្រគល់ខ្លួន​ឱ្យ​សមត្ថកិច្ច​ទៅ​ហើយក៏​ត្រូវ​បាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​កម្រិត​បី។ ប៉ុន្ដែ​បាតុកម្ម​នៅតែ​បន្ដ​កើតមាន​តាម​កំហឹង​នៃ​សេចក្ដី​ឈឺចាប់​របស់​លោក Floyd ដែល​និយាយ​ថា៖ ខ្ញុំ​មិន​អាច​ដកដង្ហើម​បានទេ។ប្រធានាធិបតី​អាមេរិក​លោក Donald Trump មើលឃើញ​ថា​បាតុកម្ម​បាន​ក្លាយទៅជា​កុបកម្ម​ហើយ រួម​នឹង​សង្កេតឃើញ​ថា រដ្ឋ​មួយចំនួន បាន​បរាជ័យ​ក្នុង​ការ​ចាត់​វិធានការណ៍​សុវត្ថិភាព​ដល់​ពលរដ្ឋ​ស៊ីវិល។

លោកTrumpថ្លែង ថា​នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​ចាត់​សកម្មភាព​បន្ទាន់ ក្នុង​ការ​បញ្ចប់​ហិង្សា​ដោយ​ត្រូវ​ស្ដារ​សុវត្ថិ​ភា​ពស​ន្ដិ​សុខ​អាមេរិក​ឡើងវិញ។លោក Trump បន្ដ​ថា​លោក​កំពុង​ចល័ត​កម្លាំង​របស់​រដ្ឋ​សហព័ន្ធ​ដែល​មាន​ទាំង​ជន​ស៊ី​និង​យោធា​ទៅ​បញ្ចប់​អំពើ​កុបកម្ម អំពើ​បាញ់បោះ ចោរកម្ម បញ្ចប់​ការបំផ្លាញ ដោយ​ដុត​របស់របរ​អ្នកដទៃ និង​ការពារ​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​អាមេរិក។

ប្រធានាធិបតី​អាមេរិកាំង​ដែល​ជួប​ឧបសគ្គ​មិន​ចេះ​ចប់​រូប​នេះ បាន​ណែនាំ​ឱ្យ អភិបាល​រដ្ឋ​នី​មួយ​ៗ ពង្រាយ​ឆ្នាំ​សន្ដិ​សុខ​ឱ្យ​បាន​គ្រប់គ្រាន់​តាម​ដងផ្លូវ ហើយ​អភិបាល​រដ្ឋ និង​រដ្ឋបាល​ទាំងអស់​ត្រូវតែ​បង្កើត​នូវ​វត្តមាន​កម្លាំង​អនុវត្ត​ច្បាប់​ឱ្យ​ជោគជ័យ​រហូត​បាតុកម្ម​ត្រូវ​បាន​បញ្ឈប់។បើសិនជា​ក្រុង ឬរដ្ឋ​ណាប​ដិ​សេ​ធមិន​ចាត់​វិធានការណ៍​បែបនេះ ដើម្បី​ការពារ​ជីវិត​និង​ទ្រព្យសម្បត្តិ​និង លំនៅ​ដ្ឋាន​ទេ នោះ​រដ្ឋាភិបាល​នឹង​ពង្រាយ​យោធា​អាមេរិក​ដោះស្រាយ​បញ្ហា​នោះ​ជូន​ពួក​គេ​តែម្ដង។ក្រោយពី​បញ្ចប់​សេចក្ដីថ្លែង​ការណ៍​រួច គេ​ឃើញ​លោក​ត្រាំ​ដើរទៅ​កាន់​សួន Lafayette ដែល​ជា​កន្លែង​កុប​កទើបតែ​បោក​គ្រាប់បែក​ទឹកភ្នែក​នៅ​ទីនោះ។

បន្ទាប់មក​លោក​ប្រធានាធិបតី​ក៏បាន​ធ្វើដំណើរ​ទៅកាន់​ព្រះវិហារ​នៅ​ផ្លូវ St​. John’s Episcopal ដែល​ទើប​តែង​រង​ការបំផ្លាញ​កាល​យប់​ថ្ងៃអាទិត្យ​ទី៣១ ខែឧសភា។ នៅ​ទីនោះ​គេ​ឃើញ​លោក​ត្រាំ​ឈរ​កាន់​គម្ពីរ​សាសនាគ្រិស្ដ។

ព្រឹទ្ធសភា​អាមេរិក​មួយ​រូប​ដែល​បាន​រួម​ដំណើរ​នឹង​លោក​ត្រាំ គឺ​ទំនង​ចេញពី​វិហារ​ជាមួយគ្នា​នៅ​យប់​នោះ​លោក​បាន សរសេរ​លើ​ទ្វិ​តធើ​របស់​លោក​ថា ភាព​អណា​ធិប​តេយ្យ កុបកម្ម ចោរកម្ម ត្រូវតែ​បញ្ចប់​នៅ​យប់​នេះ ហើយ​យើង​មិន​អត់អោន​ដល់​ជន​ដែល​បំផ្លិច​បំផ្លាញ​នោះ​ទេ។បើ​តាមច្បាប់​សហរដ្ឋអាមេរិក​ការ​ដាក់​ឱ្យ​កងទ័ព​អនុវត្ត​បេសកកម្ម គឺជា​បុព្វ​សិទ្ធ​របស់ ប្រធានាធិបតី ដោយ​ប្រកាស​ជា​បទបញ្ជា​បន្ទាន់​បំបែក​កម្លាំង​ក្រុម​បាតុករ ដោយ​បញ្ចូន​ទៅកាន់​លំនៅ​ដ្ឋាន​ពួក​បាតុករ ក្នុង​មួយ​អំឡុង​ពេលកំណត់។

តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​រុស្ស៊ី Sputnik ឲ្យដឹង​ថា ក្រុម​សមាជិកសភា អាមេរិកាំង កំពុង​សិក្សា​អំពី​ការ​តាក់តែង​ច្បាប់​ដាច់ដោយឡែក​មួយ ដើម្បី​កម្រិត​សិទ្ធិ​អំណាច​របស់​ប៉ូល​ិ​សអាមេរិកាំង​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស