25 C
Phnom Penh

អាជ្ញាធរ​ខេត្តកោះកុង ចាប់​យក​កង់​របស់​ក្រុម​យុវជន មិន​ឱ្យធ្វើ​ដំណើរ​មក​ភ្នំពេញ​ដា​ក់ញ្ញ​ត្តិ​ស្នើ​រដ្ឋាភិបាល​ដាក់​តំបន់​កោះកុង​ក្រៅ​ជា​តំបន់​អភិរក្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស​ក្រុម​យុវជន​បាន​អះអាង​ថា អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​កោះកុង ខេត្តកោះកុង បាន​ហាមឃាត់​យុទ្ធនាការ​ជិះកង់ ហើយ​ពួក​គេ​បាន​ឃាត់​កង់​របស់​របស់​ក្រុម​យុវជន​ទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​ទៀតផង។យុទ្ធនាការ​ជិះកង់ របស់​ក្រុម​យុវជន​ប្រមាណ២០នាក់​ពេលនេះ​ធ្វើឡើង ក្នុង​គោល​បំណង​យក​ញ្ញ​ត្តិ​មក​ដាក់​ជូន​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ឱ្យ​ដាក់​តំបន់​កោះកុង​ក្រៅ ជា​តំបន់​អភិរក្ស​ធម្មជាតិ ឬ តំបន់​ឧទ្យានជាតិ​សមុទ្រ​ជា​ផ្លូវការ។

វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​លោក​អា​ឡិច ហ្គន់​សា​ឡេសដេ​វី​ដសិន​នៅ​ថ្ងៃនេះ បាន​ចោទ​ជា​សំណួរ តើ​អាជ្ញាធរ​ខេ​ត្ដ​កោះកុង មិន​ស្រលាញ់​បរិស្ថាន និង​ធនធាន​ធម្មជាតិ​មែនទេ​?លោក​ឱ្យ​ដឹង​ថា នៅក្នុង​យុទ្ធនាការ​ជិះកង់​ថ្ងៃទី២ នៃ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ក្នុង​គោលបំណង​ដា​ក់ញ​តិ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​កោះកុង​ក្រៅ​ទៅជា​តំបន់​ការពារ​ដោយ​ច្បាប់ ប៉ុន្ដែ​ពេលនេះ​កំពុង​ត្រូវ​បាន​រអា​ជ្ញា​ធរ​រារាំង នៅក្នុង​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេ​ត្ដ​កោះកុង តាំងតែពី​ព្រឹក​រហូតមកដល់​ពេលរសៀល​នេះ។

លោក​ថា​យុវជន​ដ៏​អង់អាច​ក្លាហាន ដែល​សុខ​ចិត្ដ​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​របស់​ពួក​គាត់ មិន​ខ្លាច​ក្ដៅ ជួប​ព្យុះភ្លៀង​នៅ​តាមផ្លូវ ហើយ​សុខ​ចិត្ដ​លំបាក​ក្នុង​ការ​ជិះកង់ មាន​ចម្ងាយផ្លូវ​រាប់​រយ​គីឡូ ដើម្បី​សង្រ្គោះ​កោះកុង​ក្រៅ ដែល​មាន​សក្ដានុពល​ធនធាន​ធម្មជាតិ​យ៉ាងច្រើន ប៉ុន្ដែ​បែរជា​អាជ្ញាធរ​ខេ​ត្ដ​កោះកុង មករា​រាំង និង​គម្រាម​កំហែង​ពួក​គាត់​ទៅវិញ។

លោក​ឱ្យ​ដឹង​ថា តាម​សាច់រឿង​ដែល​ក្រុម​យុវជន​បាន​ប្រាប់ អាជ្ញាធរ បាន​ឃាត់​មិន​ឲ្យ​ពួក​គាត់​ជិះកង់​បន្ដ​តាំងពី​ម៉ោង ៦:៣០នាទី​ព្រឹក ដោយ​ប្រើ​លេស​ស្ទង់​កំ​ដៅរឿង​កូ​វីដ​-១៩ បន្ទាប់ពី​រួចរាល់​រឿង​នេះ អាជ្ញាធរ​ក៏​តម្រូវឲ្យ​មានការ​ចុះឈ្មោះ ការ​ទាមទារ​ឲ្យ​ផ្ដល់​អត្ដ​សញ្ញាណ​ប័ណ្ណ ទាមទារ​មើ​លញ្ញ​តិ្ត​របស់​ក្រុម​យុវជន ព្រមទាំង​ទាមទារ​ឲ្យ​ក្រុម​យុវជន​ផ្ដិតមេដៃ ទៅលើ​ក្រដាស​ស្នាម​ដែល​ពួក​គេ​សរសេរ ប៉ុន្តែ​ក្រុម​យុវជន​បដិសេធ​ចំពោះ​ការ​ផ្តិត​មេដៃ​នោះ។

នៅ​ម៉ោង​ប្រមាណ១២ ថ្ងៃត្រង់ អាជ្ញាធរ​បាន​លើក​កង់​ពួក​គាត់​ដាក់​ឡាន ដើម្បី​យក​ទៅ​ទុក​នៅ​អធិការ​ស្រុក​កោះកុង។

ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​រូប​នេះ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេ​ត្ដ​កោះកុង ត្រូវតែ​បើកផ្លូវ​ឲ្យ​ពួក​គាត់​បន្ដ​ដំណើរ​ជិះកង់​ទៅមុខ ជាដាច់ខាត និង​ស្នើ​ឱ្យ។ ជាមួយគ្នា​នេះ​ពលរដ្ឋ​ប្តេជ្ញា​ថា​នឹង​នាំគ្នា​ចូលរួម​ជាមួយ​ពួក​ក្រុម​យុវជន ដើម្បី​សង្គ្រោះ​កោះកុង​ក្រៅ​ឲ្យ​ទាល់តែបាន។

ក្រុម​យុវជន​បាន​លើកឡើង​ក្នុង​វីដេអូ​នោះ ដោយ​ហៅ​ការ​ឃាត់​និង​ចាប់​យក​កង់​របស់​ពួក​គាត់​ទៅ​រក្សាទុក​នេះ ជា​ការរំលោភ​សិទ្ធិ​យុវជន​ក្នុង​ការចូលរួម​ថែរក្សា និង​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ដែល​ផ្ទុយ​ទាំងស្រុង​ពី​ច្បាប់ និង​ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កន្លងមក ដែល​ប្រាប់​ឱ្យ​ពលរដ្ឋ​ទាំងអស់​ចូលរួម​ការងារ​បរិស្ថាន ពិសេស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

ចំណែក​សកម្មជន១០០រាត្រី លោក មួង សុភ័គ្រណា ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ជិះកង់​នេះ​ដែរ​នោះ បាន​ប្រាប់​សា​ព័ត៌មាន The Cambodia Daily នៅមុន​ការផ្សាយ​នេះ​បន្តិច​ថា ក្រុម​យុវជន​បានសម្រេច​ចិត្ត​នាំគ្នា​ដើរ​ពី​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ឈ្ពោះ​មក​កាន់​ឃុ​ទ្ទ​កាល័​យលោក ហ៊ុន សែន វិញ ដោយសារ​កង់​របស់​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តកោះកុង​រឹបអូស​អស់​បាត់​ទៅ​ហើយ។

លោក​បន្ត​ថា​ទោះជា​បី​ជា​ក្រុម​យុវជន​នាំគ្នា​ដើរ​យ៉ាងណាក៏ដោយ ក៏​អាជ្ញាធរ​នៅតែ​តាម​ថត និង​តាម​ឃ្លាំមើល​សកម្មភាព​គ្រប់ពេលវេលា ដែរ ហើយ​រហូត​មកទល់​ពេលនេះ ក្រុម​យុវជន​បាន​ដើរមក​ដល់​ជិត ទឹកដី​ស្រុក​បុទុមសាគរ​ហើយ។

យុទ្ធនាការ​ជិះកង់​នេះ មាន​យុវជន​ជិត២០នាក់ គ្រោង​ធ្វើ​រយៈពេល៤ថ្ងៃ ចាប់ផ្តើម​ចេញដំណើរ​ពី​ថ្ងៃទី ២ មិថុនា ដល់​ថ្ងៃទី៤មិថុនា ដោយ​ចេញដំណើរ​ពីទី​រួម​ខេត្តកោះកុង ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស