25 C
Phnom Penh

កុបករ​ជិត​មួយ​ម៉ឺ​នាក់​ត្រូវ​បាន​ចាប់ខ្លួន នៅ​ទូទាំង​សហរដ្ឋអាមេរិក ខណៈ​ទំហំ​បាតុកម្ម​ថយ​ចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មរណភាព​របស់​បុរស​ស្បែក​ខ្មៅ ពី​ការ​ធ្វើទារុណកម្ម​របស់​ប៉ូល​ិ​ស ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ប្រើប្រាស់​ក្រ​ដាស់​ប្រាក់​ដុល្លារ​ក្លែងក្លាយ បាន​ទាញ​កំហឹង​ពី​ពួក​អាមេរិកាំង​ស្បែក​ខ្មៅ និង​ស្បែ​កស ទាមទារ​រក​យុត្តិធម៌​សម្រាប់ បុរស​ម្នាក់​នេះ។

ប៉ុន្តែ​បាតុកម្ម​នេះ ត្រូវ​គេ​មើលឃើញ​ថា ជា​បាតុកម្ម​ប្រឆាំង​នឹង​ការរើសអើង​ជាតិសាសន៍ និង​ពណ៌​សំ​បុរ​ទៅវិញ ដែល​នាំ​អោយ​ក្រុម​មនុស្ស​ខិលខូច ឆ្លៀតឱកាស​បង្ក​ការ​អុក​លុក ក្លាយទៅជា​កុបកម្ម​ហិង្សា​ដុត​រថយន្ត​ប៉ូល​ិ​ស និង​ចូល​លួច​ទ្រព្យសម្បត្តិ របស់​ម្ចាស់ហាង ហើយ​សូម្បី​ពួក​ស្បែ​កស ដែល​បាន​ចូលរួម​បាតុកម្ម​នេះ ក៏​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់ ត្រូវ​បាន​គេ​វាយកម្ទេច​ចូល​លួច​ផង​ដែរ។ តែ​យ៉ាងណា មនុស្ស ជិត​មួយ​ម៉ឺន​នាក់​ត្រូវ​ចាប់ខ្លួន នៅ​ទូទាំង​សហរដ្ឋអាមេរិក ខណៈ​ទំហំ​នៃ​ការ​ធ្វើបាតុកម្ម​ក៏​ចាប់ផ្ដើម ថយ​ចុះ​ដែរ ដោយសារ ការ​ដាក់​បំរាម​គោ​ចរណ៍ របស់​រដ្ឋ​និ​មួយ​ៗ។

ទីភ្នាក់ងារព័ត៌មាន Reuters នៅ ថ្ងៃពុធ ទី០៣ ខែមិថុនា​បាន​ចុះផ្សាយ​ថា ក្រសួងការពារជាតិ​អាមេរិក​បាន​ដាក់​ពង្រាយ​កងទ័ព​ជាតិ១៦០០នាក់​មក​ពី​កងទ័ពជើងគោក ចូល​ទៅកាន់​តំបន់​រដ្ឋធានី​នៃ​សហរដ្ឋអាមេរិក ក្រោយពី​អំពើ​ហិង្សា​បាន​កើនឡើង​ក្នុង​អំឡុង​ការ​ធ្វើ​កុបកម្ម​ក្នុង​រដ្ឋធានី​វ៉ា​ស៊ីន​តុន។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក លោក Jonathan Rath Hoffman បាន​និយាយ ថា៖ កងកម្លាំង​យោធា​ត្រូវ​បាន​ចល័ត​ឲ្យ​ទៅ​ឈរជើង នៅ​តាម​មូលដ្ឋានទ័ព ដែល​ស្ថិត​ក្នុង​តំបន់​រដ្ឋធានី ប៉ុន្តែ​មិនមែន​នៅ​កណ្តាល​ទីក្រុង​វ៉ា​ស៊ីន​តុន​ផ្ទាល់​តែម្តង​នោះ​ទេ។អ្នកនាំពាក្យHoffman បាន​បន្ត​ថា កងទ័ព​ទាំង នោះ​ត្រូវ​បាន​ដាក់ ឲ្យ​ស្ថិត​ក្នុង​សភាព​ប្រុង​ជើងការ​ខ្ពស់​ជាង​ធម្មតា ក៏ប៉ុន្តែ​មិន​ត្រូវ​បាន​ឲ្យ​ចូលរួម​ក្នុង​ការ​គាំទ្រ ដល់​ប្រតិបត្តិ​ការ​របស់ ប៉ូល​ិ​សនោះ​ទេ។ អំពើ​កុបកម្ម​បាន​នាំ​អោយ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ ប្រកាស​ជួយ​អន្តរាគមន៍​ដោយ​ការ​បញ្ជូន​កងកម្លាំង​ឆ្មាំ​ជាតិ ដែល​នាំ​អោយ​មានការ​ធ្វើការ​ស្ទង់មតិ។

ការស្ទង់មតិ​មួយ​បាន​បង្ហាញថា ប្រជាជន​អាមេរិក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ភាគច្រើន បាន​គាំទ្រ​ចំណាត់ការ​ប្រើប្រាស់​កងកម្លាំង​ឆ្មាំ​ជាតិ ទៅ​ជួយ​កងកម្លាំង​ឆ្មាំ​ការពារ​ប្រចាំ​នៅ​តាម​រដ្ឋ​នី​មួយ​ៗ ដើម្បី​បញ្ចប់​ភាព​កុបកម្ម។

ការស្ទង់មតិ​ធ្វើឡើង​ដោយ ក្រុមហ៊ុន​ស្រាវជ្រាវ Morning Consult គឺ​ប្រជាជន​អាមេរិក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត រហូតដល់៨២​% បាន​គាំទ្រ​ចំណាត់ការ​អោយ​មាន អន្តរាគមន៍​ពី​កង​ឆ្មាំ​សន្តិសុខជាតិ គឺ​តែ ១៨​% ប៉ុណ្ណោះ​បាន​ជំទាស់។ មកទល់​ពេលនេះ កុបកម្ម​នៅ​ទូទាំង​សហរដ្ឋអាមេរិក បាន​ឈាន​ចូល​ដល់​ថ្ងៃទី ៩ជាប់​ៗគ្នា​ហើយ។

អភិបាល​រដ្ឋ Minnesota ដែល​ជារ​ដ្ឋ​ផ្ទុះ​បាតុកម្ម​មុនគេ ជារ​ដ្ឋ​ដែល ប៉ូល​ិ​សយក​ចង្គង់​សង្កត់​ករ បុរស​ស្បែង​ខ្មៅ George Floyd រួម​ទាំង​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​, តិច​សាស់ និង​វ៉ាស៊ីនតោន បាន​ស្នើសុំ​ជំនួយ​ពី​កងកម្លាំង​ឆ្មាំ​ជាតិ​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​បាតុកម្ម ។សំណើ​ររបស់​រដ្ឋ​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី ប្រធានាធិបតី​លោក ដូ​ណាល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​ទី១ ខែ​មី​ថុនា បាន​ប្រកាស​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋ​និ​មួយ​ៗ

បើ​មាន​ស្នើសុំ។ នេះ​មិនមែន​ជាលើកដំបូង​នោះ​ទេ ដែល​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ ស្លាប់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​ប៉ូល​ិ​សស្បែ​កស ហើយ​បាតុកម្ម​តវ៉ា នា​ពេល​កន្លងមក​ទៀតសោត ក៏​មិនទាន់​អាច​ព្យាបាល​ជំងឺ​រើសអើង​ពូជសាសន៍ និង​ពណ៌​សម្បុរ​នេះ​បាន​ដែរ។មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew Research Center បាន​បង្ហាញ​តួលេខ​ថា ប្រជាជន​អាមេរិក​ស្បែក​ខ្មៅ​មាន​ជាង ៤០លាន​នាក់​កំពុង​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក ឬស្មើនឹង១៣.៤​% នៃ​ប្រជាជន​អាមេរិក​សរុប។

ពួក​គេ​ភាគច្រើន ជាមុ​ខសញ្ញា​នៃ​ការ​តាម​ប្រមា​ញរ​បស់​ប៉ូល​ិ​ស ដោយសារ​ពួក​គេ ចូលចិត្ត​ប្រព្រឹត្តិ​បទល្មើស របស់​សមត្ថកិច្ច។ក្រុមហ៊ុន​ស្រាវជ្រាវ Statista បាន​ចេញ​តួលេខ​ថា ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ មាន​ភាគរយ​ខ្ពស់​ជាងគេ​ត្រូវ​បាន​ប៉ូល​ិ​សបាញ់​សម្លាប់ បើ​ធៀប​ទៅ​នឹង​ពលរដ្ឋ​អាមេរិក ស្បែ​កស។ កាលពី​ឆ្នាំ២០១៩ នៅក្នុងចំណោម​មនុស្ស​ជាង​មួយ​ពាន់​នាក់ ដែល​ត្រូវ​បាន​ប៉ូល​ិ​សបាញ់​សម្លាប់ គឺ​មាន​ជាង២៣ភាគរយ​គឺជា​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ។

ក្នុង​ស្ថានភាព​នេះ អតីត ប្រធានាធិបតី ២រូប រួម​ទាំង​លោក​ត្រាំ បាន​បញ្ចេញ​ទស្សនៈ ដែល​ធ្វើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ស្រង់​មក​ចុះផ្សាយ។លោក​ត្រាំ​បាន បញ្ចេញ​ទស្សនៈ​ថា រដ្ឋការ​របស់ខ្ញុំ​ធ្វើការ​យ៉ាងសកម្ម​សម្រាប់​សហគមន៍​ស្បែក​ខ្មៅ ជាង​សម័យ​លោក Abraham Lincoln ទៅទៀត គឺ​ដូចជា​បង្កើត​ឱកាស​ជាច្រើន​ជាមួយនឹង​ព្រឹទ្ធសភា Tim Scott ក្នុង​ការធានា​ការអប់រំ កំណែទម្រង់​យុត្តិធម៌ ភាព​គ្មាន​ការងារ​ធ្វើ​របស់​ពលរដ្ឋ​ស្បែក​ខ្មៅ​ឲ្យ​នៅ​ចំនួន​តិច សំដៅ​កាត់បន្ថយ​ភាព​ក្រីក្រ។

ចំពោះ​អតីត​ប្រធានាធិបតី Gorge W.Bushវិញ គឺ​ស្ថានភាព​នេះ​មិនមែន​ជា​ពេលវេលា​សម្រាប់​អាមេរិកកាំង​ធ្វើការ​ណែនាំ​ទេ គឺជា​ពេលវេលា​ក្នុង​ការ​ស្ដាប់ ពិនិត្យមើល​សោ​កដ​នា​កម្ម​នេះ។ បញ្ហា​ប្រឈម​បំផុត​របស់​អាមេរិក​គឺ​ការ​រួបរួម​មនុស្ស​ចម្រុះ​ចូលជាតិ​សាសន៍​នេះ​តែមួយ។ ប្រវត្តិ​សា​ស្រ្ដយើង​គឺ​មានតែ​ប្រធានាធិបតី Harriat Tubman , Abraham Lincoln​, Martin Luther King គឺជា​វីរជន​នៃ​ការ​រួបរួម។

ជន​ស្បែក​ខ្មៅ​ទាមទារ​សិទ្ធិ​របស់​លោក​ប៉ុន្មាន​ដង​ហើយ គឺ​តែងតែមាន​ការ​បង្ក្រាប​ពួក​គេ។ នេះ​ជា​ការ​ស្ដែង​ឡើង​តាមរយៈ​ការ​រឹតត្បិត​សិទ្ធិ​ការគម្រាម​និង​មិនទាន់​មានការ​ឆ្លើយតប​ពី​ស្ថាន​ប័ន​ធំៗ​ទេ។ការ​បាញ់បោះ​មិនមែន​ជា​សេរីភាព​ទេ ហើយ​ការ​បំផ្លិច​បំផ្លាញ​ក៏​មិនបាន​ធ្វើ​ឱ្យ​មានការ​រីកចម្រើន​ដែរ ប៉ុន្ដែ​យើង​ដឹង​ថា​សន្ដិ​ភាព​យូរអង្វែង​ត្រូវការ​យុត្តិធម៌​ដោយ​សមធម៌ មាន​ប្រព័ន្ធ​យុត្តាធិការ​ល្អ សម្រាប់​យុត្តិធម៌​បាន​គ្រប់​ៗគ្នា។

ចំពោះ​អតីត​ប្រធានាធិបតី Barack Obama ៖តើ​ធ្វើ​យ៉ាងណា​ឱ្យ​ស្ថានការណ៍​ក្ដៅ​គគុក​នេះ​ក្លាយជា​ការផ្លាស់ប្ដូរ​ពិតប្រាកដ៖សម្រាប់​ខ្ញុំ​សរសេរ​ចេញ​នូវ​គំនិត​បែបនេះ ដើម្បី​ឱ្យ​ក្រុម​សកម្ម​ជន​សិ​ទិ្ធ​មនុស្ស​វ័យក្មេង​គិត​អំពី​ស្ថេរ​ភាព​នៃ​ការ​ធ្វើ​ទំនាក់ទំនង​ប្រកបដោយ​ថាមពល​គឺទី​មួយ ចលនា​បាតុកម្ម​ទូទាំង​ប្រទេស​គឺជា​ការ​ងើបឡើង​វិញ​នូវ​បរាជ័យ​ច្រើន​ឆ្នាំ​នៃ​កំណែទម្រង់​កិច្ចប្រតិបត្តិ​របស់​ប៉ូល​ី​ស។

ជន​មួយ​ក្ដាប់​តូច​ប្រព្រឹត្ត​ហិង្សា​យក​កំហឹង​បង្កើត​បាន​ជា​ឱកាស​គឺ​អ្នក​កំពុង​ធ្វើ​ឱ្យ​មនុស្ស​ស្លូតត្រង់​គ្រោះថ្នាក់​ដោយសារ​អ្នក​បញ្ចេញមតិ​ហួស​ព្រំដែន។ ទី២ ស្ថានភាព​នេះ​គឺ​កាន់តែ​ទាមទារ​អោយ​មានការ​ធ្វើ​កំណែទម្រង់​ប៉ូល​ី​សនិង​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​ប្រជាជន​អាមេរិក​ទូទៅ។បញ្​ហាការ ប្រកាន់​ពូជសាសន៍​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​ដែល​ជាហេតុ​បង្ក​អោយ​មាន​បាតុកម្ម​ដើម្បី​ផ្លាស់ប្ដូរ​គឺ​អ្នក​ត្រូវ​ប្រើ​សន្លឹកឆ្នោត​របស់​អ្នក អោយ​ចំ​គោលបំណង​របស់​អ្នក​ទៅ​គឺ​ត្រឹមត្រូវ​ហើយ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស